មន្ត្រី ទំនាក់ទំនង និងព័ត៌មានវិទ្យា for Ponlok Khmer Organization

For : Cambodian Only
Categories : Computer - General, Computer - Networking
Schedule :
Sex : Male, Female
Location : Preah Vihear
Hiring : 1 Position
Closing Date : 11th August 2026
Salary :
Negotiable
Experience : Minimum 2 years
Degree : Bachelor
Job Description

អង្គការ​ ពន្លក​ខ្មែរ​ (ភី​ខេ​អេក​, PKH) គឺជា​អង្គការ​ មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ ផ្នែក​មនុស្សធម៌​ មិន​រក​ប្រាក់ចំណេញ​ មិនមាន​និន្នាការនយោបាយ​ និង​មិន​បម្រើ​ និង​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​។ភី​ខេ​អេក​ PKH បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ២០០៥ និង​បាន​ចុះបញ្ជី​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​តាម​លិខិត​លេខ​ ៨១៨ ស.ជ.ណ ចុះ​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ ឆ្នាំ​២០០៨។ភី​ខេ​អេក​ PKH ធ្វើការងារ​ផ្តោត​ទៅលើ​ កិច្ចការពារ​ និង​គ្រប់គ្រង​ធនធានធម្មជាតិ​ បរិស្ថាន​ ព្រៃឈើ​ និង​លើក​កម្ពស់​សិទ្ធិ​ និង​ជីវភាព​សហគមន៍​មូលដ្ឋាន​ ពិសេស​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។

ភី​ខេ​អេក​ PKH បាន​និង​កំពុង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​៥ឆ្នាំ​ (២០២៥-២០២៩) ដោយ​ផ្តោត​ទៅលើ​ផ្នែក​សំខាន់​ៗ ៤គឺ​៖ ១-ការ​អភិវឌ្ឍ​សមត្ថភាព​សហគមន៍​,២-អភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ​របស់​ស្រ្តី និង​បរិ​យា​ប័ន, ៣-អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន​, ៤-ពង្រឹង​ការ​ការពារ​ និង​ថែរក្សា​បរិស្ថាន​ ព្រៃឈើ​ និង​ជី​វចម្រុះ​។

ដោយ​ផ្អែក​តាម​យុទ្ធ​សាស្រ្តខាងលើ​ ភី​ខេ​អេក​ PKH មាន​គម្រោង​មួយ​ដែល​មានឈ្មោះ​ថា​“ លើក​កម្ពស់​ជីវភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ តាមរយៈ​ការ​អនុវត្ត​កសិកម្ម​ អេកូឡូស៊ីនៅ​ក្នុង​ខេត្ត​ព្រះវិហារ​។

តាមរយៈ​គម្រោង​ និង​យុទ្ធ​សាស្រ្តខាងលើ​ ភី​ខេ​អេក​ PKH ត្រូវការ​ជ្រើសរើស​បេក្ខជន​ទាំងពីរ​ភេទ​ដែល​មាន​សមត្ថភាព​បម្រើ​ការងារ​ក្នុ្ងងនៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ដែល​មានតួនាទី​ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • សហការជាមួយអ្នកគ្រប់គ្រង ដើម្បីរៀបចំ និងអនុវត្តយុទ្ធសាស្ត្រទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
  • ផលិតឯកសារចែករំលែកផ្សេងៗ វីដេអូខ្លី ការបោះពុម្ពផ្សាយ សកម្មភាពនៃកម្មវិធីតាមរយៈ គេហទំព័រ និង ហ្វេសបុកផេករបស់អង្គការភីខេអេក
  • ចងក្រង និងរក្សាទុកព័ត៌មាន ទិន្នន័យផ្សេង ដែលទាក់ទងសកម្មភាពផលិតផល និង/ឬសេវាកម្មរបស់អង្គការ។
  • បង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយប្រព័ន្ធផ្សព្វផ្សាយ និងរក្សាមូលដ្ឋានទិន្នន័យប្រព័ន្ធផ្សព្វផ្សាយ។
  • ស្វែងរកទិន្នន័យដែលពាក់ព័ន្ធ និងចាំចាច់ ដើម្បីសម្របសម្រួលព្រឹត្តិការណ៍ ផ្សព្វផ្សាយតាមតម្រូវការ។
  • ជួយសម្របសម្រួល និងកត់ត្រាសូចនាករគម្រោងរបស់ភីខេអេក
Job Requirements
Qualifications:
  • Bachelor's Degree in ទំនាក់ទំនង ព័ត៌មានវិទ្យា (ICT) ឬជំនាញដែលពាក់ព័ន្ធ
Work History:
  • បទពិសោធន៍ជាមួយការងារ ទំនាក់ទំនង ព័ត៌មានវិទ្យា for 2 years as a minimum
Skills & Knowledge:General & Technical Skills
  • ចំណេះដឹងអំពីកម្មវិធី បោះពុម្ព (​Design/Photoshop)។
  • មានចំណេះដឹងផ្នែកអភិវឌ្ឍសង្គម
  • មានជំនាញក្នុង Microsoft Office ប្រព័ន្ធគ្រប់គ្រងមាតិកា និងប្រព័ន្ធផ្សព្វផ្សាយសង្គម។
How to Apply?

ភី​ខេ​អេក​ PKH ផ្តល់ឱកាស​ស្មើគ្នា​សម្រាប់​បុរស​ និង​ស្ត្រី​(ស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត​)។ ប្រសិនបើ​បេក្ខជន​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​(CV) និង​ឯកសារ​ភ្ជាប់​មក​ការិយាល័យ​ ភី​ខេ​អេក​ PKH រៀងរាល់​ម៉ោង​ធ្វើការ​ ឬតាមរយៈ​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Ponlok Khmer Organization
Email : pkh@ponlokkhmer.org
Address : Kouk Beng, Kampong Pranak Sangkat, Preah Vihear Municipality, Preah Vihear Province, Cambodia
Sponsored
Similar jobs
Loading