ប្រធានអ្នកអប់រំផ្សព្វផ្សាយតាមសហគមន៍ (CM Supervisor) for Population Services Khmer
| For : | Cambodian Only |
| Categories : | Communications, Community Development, Health/Medical |
| Schedule : | Full time job |
| Sex : | Male, Female |
| Location : | Siem Reap, Kampong Speu, Tbaung Khmum |
| Hiring : | 3 Positions |
| Closing Date : | 25th January 2017 |
| Salary : |
Negotiable
|
| Experience : | Yes |
ភី អេស ខេ គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលឯករាជ្យនិងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ បេសកកម្មរបស់ អង្គការ ភី អេស ខេ គឺប្រើឥទ្ធិពលទីផ្សារដែលមានតំលៃសមរម្យ ជាដំណោះស្រាយដើម្បីធ្វើអោយសុខភាពរបស់ប្រជាជនដែលមានប្រាក់ ចំណូលទាប និងងាយរងគ្រោះ មានភាពប្រសើរឡើងដោយសហការជាមួយរាជដ្ឋាភិបាល។ គុណតម្លៃរបស់អង្គការ ភី អេស ខេ គឺការជំរុញលទ្ធផល ការច្នៃប្រឌិត កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរ ទំនុកចិត្ត និងការគោរព។
អង្គការភីអេសខេ ត្រូវការជ្រើសរើសបុគ្គលិកសំរាប់មុខតំណែងដូចខាងក្រោម៖
ជាជនជាតិខ្មែរ ធ្វើការពេញម៉ោង ប្រចាំការតាមខេត្តដូចខាងក្រោម៖
- ខេត្តកំពង់ស្ពឺ៖ ១នាក់
- ខេត្តសៀមរាប៖ ១នាក់
- ខេត្តត្បូងឃ្មុំ៖ ១នាក់
- CM supervisor មានតូនាទីគ្រប់គ្រងអ្នកផ្សព្វផ្សាយតាមសហគមន៍ (CMs) ដែលបាននិងកំពុងអប់រំផ្សព្វផ្សាយផ្ទាល់ទៅស្រ្តីក្នុងវ័យបន្តពូជ ដើម្បីបង្កើនអោយមានតំរូវការប្រើមធ្យោបាយពន្យារកំណើត និងបញ្ជូនស្រ្តីទៅពិគ្រោះឬទទួលសេវា នៅបន្ទបពិគ្រោះព្យាបាលជំងឺសញ្ញាព្រះអាទិត្យដែលនៅជិតបំផុតតាមមូលដ្ឋានក្នុងខេត្តរបស់ខ្លួន ។
- សំរបសំរួលនិងជួយ CMs ធ្វើផែនការចុះអប់រំ និងសួរសុខទុក្ខស្រ្តីដែលបានប្រើមធ្យោបាយពន្យារកំណើតកងដាក់ក្នុងស្បូន និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការយល់ច្រឡំផ្សេងៗ ជុំវិញការប្រើមធ្យោបាយពន្យារកំណើត និងរាយការណ៍រាល់ ករណីមិនប្រក្រតីណាមួយកើតឡើង។
- ចុះអង្កេត ផ្ដល់ការគាំទ្រ បណ្តុះបណ្តាល បង្វឹក ជំនាញអប់រំ និងពិនិត្យ ប្រមូលរបាយការណ៍ ប្រចាំថ្ងៃ សប្ដាហ៍ និងប័ណ្ណបញ្ជូនពីCMs រៀងរាល់សប្ដាហ៍ និងបញ្ចូលរបាយការណ៍ក្នុងប្រពន្ធ័ដែលមានស្រាប់ ផ្ញើរជូនមន្រ្តីសម្របសម្រួលផ្នែកទំនាក់ទំនង ផ្លាស់ប្តូរឥរិយាបថសង្គម។
- រៀបចំផែនការណ៍ចុះអភិបាល និងបង្វឹកCMs តាមតំបន់ឬសហគមន៍គាត់នីមួយៗ ដើម្បីផ្តល់ការគាំទ្រនិងពង្រឹងជំនាញ និងសមត្ថភាពCMs
- ទំនាក់ទំនងនិងសំរបសំរួលរវាងCMs អ្នកផ្តល់សេវានៅបន្ទប់ពិគ្រោះព្យាបាលជំងឺសញ្ញាព្រះអាទិត្យ និងក្រុម QA របស់អង្គការ ភី អេស ខេ អោយមានការសហការល្អ
- ធ្វើរបាយការណ៍ប្រចាំខែ និងរាយការណ៏ផ្ទាល់ជូនមន្រ្តីសម្របសម្រួលផ្នែកទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម (Social Behavior Change Communication Coordinator) និងធ្វើការនៅមូលដ្ឋានក្នុងខេត្តរបស់ខ្លួន
- មានសញ្ញាប័ត្រទុតិយភូមិឬបានចូលរួមវគ្គបណ្តុះបណ្តាលដែលមានតំលៃស្មើ
- មានបទពិសោធន៍ដែលពាក់ព័ន្ធនឹងការងារសហគមន៍ឬអប់រំសុខភាព យ៉ាងតិច១ទៅ២ឆ្នាំ
- សមត្ថភាពក្នុងការទំនាក់ទំនងល្អជាមួយអ្នកផ្តល់សេវាបន្ទប់ពិគ្រោះព្យាបាលជំងឺសញ្ញាព្រះអាទិត្យនិងមណ្ឌលសុខភាព និងអាជ្ញាធរតាមសហគមន៍។
- ចេះបត់បែនជាមួយស្ថានភាពលំបាក និងអាចដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព
- មានម៉ូតូផ្ទាល់ខ្លួន និងអាចធ្វើដំណើរឆ្ងាយតាមសហគមន៍
- ចេះប្រើកម្មវិធី MS Office Power Point, Excel, Word និង Email
- ចេះសរសេរនិងនិយាយភាសាអង់គ្លេសបានរឹតតែប្រសើរ
សូមផ្ញើរប្រវត្តិរូបសង្ខេប ទៅកាន់ អីុម៉ែល ឬ ការិយាល័យធនធានមនុស្ស (CV and cover letter only) តាមរយះអាស័យដ្ឋាន និង ពត៍មានលំអិត ដូចខាងក្រោម។ Please reference the position applying to with Subject: ប្រធានអ្នកអប់រំផ្សព្វផ្សាយតាមសហគមន៍ (CM Supervisor។
** មានតែបេក្ខជនដែលជាប់ shortlist ប៉ុណ្ណោះត្រូវបានទំនាក់ទំនងដើម្បីសម្ភាសន៍។
Thanks, From Khmer Online Jobs Team
| Organization : | Population Services Khmer |
| Email : | hr@psk.org.kh |
| Address : | # 29, Street 334, Boeung Keng Kang 1, Khan Chamkarmon, Phnom Penh |
