Search

User Menu

មន្ត្រីមូលដ្ឋាន for Preah Vihear Mean Chey Union of Agricultural Cooperative

(This job application was closed on 05th May 2025)
For : Cambodian Only
Categories : Agriculture, Agriculture - Agronomy
Schedule : Full time job
Sex : Male, Female
Language : Khmer, English
Location : Preah Vihear
Hiring : 1 Position
Closing Date : 05th May 2025
Salary :
Negotiable
Experience : Yes
Degree : Bachelor
Job Description

សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​(ស.ស.ក.ព.ជ) គឺជា​សហភាព​សហគមន៍​កសិកម្ម​ទី​ ១ ដែល​បាន​បង្កើត​ឡើង​មុនគេ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ក្នុង​ឆ្នាំ​ ២០១៦ និង​ទស្សនវិស័យ​របស់​ខ្លួន​គឺ​ “កសិករ​នៅ​ខេត្ត​ព្រះវិហារ​មាន​ជីវភាព​ធូរធារ​ រស់នៅ​ប្រកបដោយ​ភាព​រុងរឿង​ និង​សេចក្តី​ថ្លៃថ្នូរ​” ។ សហភាព​សហគមន៍​កសិកម្ម​នេះ​ គឺ​បាន​ចុះបញ្ជី​ និង​ទទួលស្គាល់​ជា​ផ្លូវការ​ ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ក្រោម​វិញ្ញាបនបត្រ​ចុះបញ្ជី​លេខ​៖ ០០១ អ.ន.ក/ស.ស.ក/ខ ចុះ​ថ្ងៃ​ទី​ ១៩ ខែក​ក្កដា​ ឆ្នាំ​ ២០១៦ ដែល​មាន​ទីស្នាក់ការ​បណ្តោះអាសន្ន​ក្នុង​ ក្រុង​ព្រះវិហារ​ ខេត្ត​ព្រះវិហារ​ ។

សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ បាន​ និង​កំពុង​ជួយ​គាំទ្រ​ដល់​សមាជិក​របស់​ខ្លួន​ចំនួន​ ២៥ សហគមន៍​កសិកម្ម​ (ដែល​មាន​សមាជិក​ផលិតករ​ជាង​ ៥,០០០ គ្រួសារ​) ទៅលើ​ការ​សម្របសម្រួល​ការ​ផលិត​ និង​ការ​លក់​ស្រូវ​សរីរាង្គ​ទៅ​ឲ្យ​ក្រុមហ៊ុន​កែច្នៃ​ និង​នាំចេញ​សម្រាប់​លក់​នៅ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ តាមរយៈ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​, ការ​គ្រប់​គ្រប់​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​, ការ​សម្របសម្រួល​ក្នុង​ការ​ទទួល​បាន​វិញ្ញាបនប័ត្រ​ស្រូវ​សរីរាង្គ​ និង​វិញ្ញាបនប័ត្រ​ពាណិជ្ជកម្ម​ប្រកបដោយ​សមធម៌​, និង​ការស្វែងរក​ និង​សម្របសម្រួល​ទី​ផ្សារ​កសិផល​សរីរាង្គ​ផ្សេងទៀត​របស់​សមាជិក​ រួម​មាន​ អង្ករ​ ដំឡូងមី​ ស្វាយចន្ទី​ សណ្តែក​ដី​ ជាដើម​ ។ តំបន់​គោលដៅ​របស់​សហភាព​ គឺ​គ្រប់​ដណ្តប់​ក្នុងស្រុក​ទាំង​ ៧ របស់​ខេត្ត​ព្រះវិហារ​ រួម​មាន​ ស្រុក​ជ័យ​សែន​ ស្រុក​ឆែប​ ស្រុក​រវៀង​ ស្រុក​សង្គម​ថ្មី​ ស្រុក​ត្បែង​មានជ័យ​ ស្រុក​គូលែន​ និង​ស្រុក​ជាំ​ក្សាន្ដ ។

សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ ធ្វើការ​ពេញ​ម៉ោង​ចំនួន​០២ (ពីរ​) រូប​ សម្រាប់​មុខតំណែង​ មន្ត្រី​ទទួលបន្ទុក​ផ្នែក​ជំរុញ​ផលិតកម្ម​ ០១រូប​ ដែល​មាន​មូលដ្ឋាន​ប្រចាំ​នៅ​ទីរួមខេត្ត​ព្រះវិហារ​ និង​សម្រាប់​មុខតំណែង​ មន្ត្រី​មូលដ្ឋាន​ ១រូប​ ដែល​មាន​មូលដ្ឋាន​ប្រចាំ​នៅ​ក្នុងស្រុក​ជ័យ​សែន​ ខេត្ត​ព្រះវិហារ​។ មុខតំណែង​ខាងលើ​នេះ​នឹង​ត្រូវ​ ចាប់​ផ្តើ​មបំរើការ​ងារ​នៅ​ក្នុង​ ខែ​ឧសភា​ ឆ្នាំ​២០២៥ ខាងមុខនេះ​។ បេក្ខជន​ដែល​ចាប់អារម្មណ៍​អាច​ជា​បេក្ខជន​ដែល​មាន​ទីលំនៅ​អចិន្ត្រៃ​ក្នុង​ខេត្ត​ព្រះវិហារ​តែម្តង​។

  • មន្ត្រីមូលដ្ឋាន (1 Position)
Job Responsibilities & Duties
  • មានសញ្ញាបត្រយ៉ាងហោចណាស់ត្រឹមកំរិត បាក់ឌុប
  • មានសញ្ញាបត្រផ្នែកកសិកម្ម ឬ អភិវឌ្ឍជនបទកាន់តែ​ប្រសើរ
  • មានបទពិសោធន៍ក្នុងការងារត្រួតពិនិត្យគុណភាព/ការផ្តល់វិញ្ញាបនបត្រកាន់តែប្រសើរ
  • មានបទពិសោធន៍ក្នុងផលិតកម្មដំណាំស្រូវ ដំឡូងមី ចន្ទី សណ្តែកដី ល្ង...
  • មានចំណេះដឹងផ្នែកកុំព្យូទ័រ (Word, Excel, internet…)
  • មានជំនាញសម្របសម្រួលល្អ
  • ចេះនិយាយ និងសរសេរភាសាអង់គ្លេសបានខ្លះៗ
  • អាចបំពេញការងារដោយឯករាជ្យ និងស្ម័គ្រចិត្តធ្វើការនៅតាម​តំបន់ជនបទ។
How to Apply?

ចំពោះ​បេក្ខជន​ដែល​ចាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​របស់​ខ្លួន​ ដោយ​ភ្ជាប់​នូវ​លិខិត​បញ្ជាក់​ពី​ចំណាប់អារម្មណ៍​មក​សហភាព​សហគមន៍​កសិកម្ម​ខេត្ត​ព្រះវិហារ​ តាមរយៈ​អាសយដ្ឋាន​ឬ ផ្ញើ​តាម​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​លម្អិត​។

បេក្ខជន​ដែល​មាន​ទីលំនៅ​អចិន្ត្រៃ​ក្នុង​ខេត្ត​ព្រះវិហារ​ និង​តំបន់​ (ស្រុក​ជ័យ​សែន​) ត្រូវ​បាន​លើកទឹកចិត្ត​ជាពិសេស​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​បម្រើ​ការងារ​នេះ​។

កាលបរិច្ឆេទ​នៃ​ការ​ឈប់​ទទួលពាក្យ​ស្នើសុំ​បម្រើ​ការងារ​គឺ​ ត្រឹម​ថ្ងៃ​ទី​០៥ ខែ​ឧសភា​ ឆ្នាំ​២០២៥ នៅ​ម៉ោង​ ៥:00 នាទី​ល្ងាច​។

បេក្ខជន​ជាប់​ឈ្មោះ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​។ ឯកសារ​ដាក់ពាក្យសុំ​ធ្វើការ​មិន​ត្រូវ​បាន​ផ្តល់ជូន​វិញ​ឡើយ​៕


Help Khmer Online Jobs

When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Free Job Newsletter
Get hot jobs update directly in your inbox, join our newsletter subscription.
Similar jobs
Loading

Looking for Job in Cambodia

Full time jobs and part time jobs are added through www.khmeronlinejob.com daily.

You can search for jobs by fields (such as marketing, accounting, computer programming, computer design and many other fields) or by cities or provinces (such as Phnom Penh, Siem Reap, Sihanoukville, Battambang, and all other cities/provinces in Cambodia).

@Job seekers : Job opportunity comes and goes, if you don't want to slip it, stay tuned to get Job update

Loading