មន្រ្តីគម្រោងចិញ្ចឹមមាន់ for Prison Fellowship Cambodia
| For : | Cambodian Only |
| Categories : | Any major |
| Schedule : | |
| Sex : | Male, Female |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 05th August 2026 |
| Salary : |
Negotiable
|
| Experience : | Yes |
| Degree : | High School |
អង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារកម្ពុជា (PFC) គឺជាអង្គការគ្រីស្ទបរិស័ទ មិនមែនរដ្ឋាភិបាលដែលប្តេជ្ញាចិត្តក្នុងការស្តារឡើងវិញជីវិតរបស់ជនជាប់ឃុំ អតីតជនជាប់ឃុំ និងគ្រួសាររបស់ពួកគេ តាមរយៈការថែទាំគ្រប់ជ្រុងជ្រោយ ការគាំទ្រការសមាហរណកម្មទៅសង្គមវិញ និងការផ្លាស់ប្តូរសហគមន៍ឱ្យប្រសើរឡើង។ យើងដើរជាមួយអ្នកដែលរងផលប៉ះពាល់ដោយបទល្មើស និងការជាប់ពន្ធនាគារ ដោយជឿលើការប្រោសលោះ សេចក្តីថ្លៃថ្នូរ និងការផ្តល់ឱកាស។
ចក្ខុវិស័យ
ឃើញអ្នកដែលរងផលប៉ះពាល់ដោយបទល្មើស និងការជាប់ពន្ធនាគារ ត្រូវបានស្តារឡើងវិញ និងមានសមត្ថភាពក្នុងការរួមចំណែកអភិវឌ្ឍសហគមន៍របស់ពួកគេ។
បេសកកម្ម
ស្តារជីវិតអ្នកដែលរងផលប៉ះពាល់ដោយបទល្មើស និងការជាប់ពន្ធនាគារ តាមរយៈការថែទាំគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូយុទ្ធសាស្ត្រ។
- ជួយជ្រើសរើសនិងវាយតម្លៃគ្រួសារ
- ជួយសម្របសម្រួលវគ្គបណ្តុះបណ្តាលចិញ្ចឹមមាន់
- ជួយផ្តល់កញ្ចប់គាំទ្រចិញ្ចឹមមាន់
- ជួយតាមដានការចិញ្ចឹមមាន់របស់គ្រួសារ
- ជួយសម្របសម្រួលការប្រជុំក្រុមគាំទ្រ
- ជួយប្រមូលទិន្នន័យនិងរៀបចំឯកសារ
- ជួយសរសេរសាច់រឿងនិងរបាយការណ៍ខ្លី
- ការងារហិរញ្ញវត្ថុនិងរដ្ឋបាល
- ការងារផ្សេងៗទៀតដែលត្រូវបានដាក់ជូនដោយបុគ្គលិកសម្របសម្រួលគម្រោងចិញ្ចឹមមាន់ឬថ្នាក់ដឹកនាំកម្មវិធី។
- High School Diploma
- Middle School in 1
- មានចំណេះដឹងផ្នែកកសិកម្ម ឬចិញ្ចឹមមាន់ គឺជាអាទិភាព។
- មានបទពិសោធន៍ធ្វើការជាមួយសហគមន៍ គឺជាអាទិភាព។
- មានបទពិសោធន៍ចិញ្ចឹមមាន់ ឬគាំទ្រគ្រួសារក្នុងសហគមន៍ គឺល្អប្រសើរ។
- អាចចុះសហគមន៍ញឹកញាប់។
- អាចប្រមូលទិន្នន័យ និងបំពេញទម្រង់ឯកសារបាន។
- អាចប្រើប្រាស់ កុំព្យូរទ័រ និងភាសាអង់គ្លេស កាន់តែប្រសើរ។
- មានជំនាញទំនាក់ទំនងល្អ។
- អាចធ្វើការជាក្រុមបានល្អ។
- មានភាពរួសរាយ រាក់ទាក់ និងអត់ធ្មត់។
- ស្រឡាញ់ និងឲ្យតម្លៃគ្រួសារងាយរងគ្រោះ កុមារ និងអតីតជនជាប់ពន្ធនាគារ។
- មានចិត្តបម្រើ ស្មោះត្រង់ និងមានទំនួលខុសត្រូវ។
- អាចធ្វើការក្នុងស្ថានភាពលំបាក និងមានការប្តេជ្ញាចិត្តខ្ពស់។
សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតអមមកកាន់អ៊ីមែលដែលបានផ្តល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។ ពាក្យស្នើសុំនឹងត្រូវបានពិនិត្យតាមគោលការណ៍អ្នកមកមុនបានមុន។
Thanks, From Khmer Online Jobs Team
| Organization : | Prison Fellowship Cambodia |
| Email : | hr@pfcambodia.org |
| Address : | #10B & 11B, Street 26BT, Tnaot Chrum, Sangkat Boeng Tumpun 2, Khan Mean Chey, Phnom Penh, Cambodia |
