អ្នកថែទាំអតិថិជន for Ratanak International
| For : | Cambodian Only |
| Categories : | Social Work |
| Schedule : | |
| Sex : | Male, Female |
| Language : | Khmer |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 30th July 2026 |
| Salary : |
$362 - $375
|
| Experience : | Minimum 2 years |
| Degree : | High School |
រតនៈអ៊ីនធើណេសិនណល ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានមូលដ្ឋាននៅប្រទេសកាណាដា។ អស់រយៈពេលជាង 30 ឆ្នាំមកហើយ យើងបានសហការជាដៃគូជាមួយប្រជាជនកម្ពុជា ដើម្បីគាំទ្រអ្នកដែលធ្វើការដើម្បីសេរីភាព ក្តីសង្ឃឹម និងការអភិវឌ្ឍន៍។ យើងធ្វើការជាមួយ និងសម្រាប់អ្នកដែលត្រូវបានទទួលអំពើកេងប្រវ័ញ្ច គោលបំណងទប់ស្កាត់ការរំលោភបំពាន ការពារជនងាយរងគ្រោះ និងជួយអ្នករស់រានមានជីវិតពីការជួញដូរឱ្យត្រឡប់ទៅផ្ទះវិញ ទទួលបទពិសោធន៍នៃការស្តារជីវិតឡើងវិញ។
- រក្សាទំនាក់ទំនងល្អជាមួយបុគ្គលិកផ្នែកគាំទ្រអតិថិជន ក្រុមការងារ និងក្រុមពាក់ព័ន្ធក្នុងការបំពេញកាតព្វកិច្ចរួមគ្នាក្នុងអង្គការរតនៈអ៊ីនធើណេសិនណល។
- រក្សាការប្រាស្រ័យទាក់ទងជាទៀងទាត់ព្រមទាំងផ្តល់ព័ត៌មានផ្សេងៗ តាមការតម្រូវទៅអ្នកគ្រប់គ្រងផ្ទាល់ ទៅប្រធានផ្នែកថែទាំផ្ទាល់និងចូលរួមការប្រជុំ ជាទៀងទាត់ជាមួយប្រធានគ្រប់គ្រងផ្ទាល់ ប្រជុំក្រុម និងប្រជុំគម្រោងជាដើម។
- ចាត់ចែង និងចម្អិនអាហារជាប្រចាំថ្ងៃក្នុងវេនទទួលខុសត្រូវសម្រាប់អតិថិជន និងបុគ្គលិកក្នុងវេនតាម កាលវិភាគកំណត់។
- ធ្វើជាគំរូសម្រាប់អតិថិជនក្នុងការថែរក្សាផ្ទះស្នាក់នៅ អនាម័យ មានសេចក្តីស្រឡាញ់ បង្កើនទំនាក់ ទំនងល្អ និងមានជំនឿរឹងមាំ។
- លើកកំពស់ការងាររួម និងគោរពតាមការចាត់តាំងលើកិច្ចការងាររបស់ប្រធានគ្រប់គ្រងដោយផ្ទាល់ (ប្រធានក្រុមថែទាំអតិថិជន) អោយស្របទៅនឹងការងារបច្ចេកទេសផ្ទៃក្នុងរបស់គម្រោង។
- តាមដានសកម្មភាព និងឥរិយាបថនានាដែលអាចបង្កជាគ្រោះថ្នាក់ដល់អតិថិជន និងរវាងអតិថិជនខ្លួនឯង ដោយរក្សាអោយមានការប្រុងប្រយ័ត្នខ្ពស់។
- រាយការណ៍លើករណីហានិភ័យណាមួយដែលអាចកើតមានឡើងដោយប្រធានស័ក្កទៅលើស្ថានភាពរបស់ផ្ទះស្នាក់នៅ ជាពិសេសទៅលើអតិថិជន។
- ចូលរួមទៅទទួលអតិថិជន នៅពេលមានការជូនដំណឹងអំពីការមកដល់របស់អតិថិជនដោយប្រធានគ្រប់គ្រងផ្ទាល់ និងតាមរយៈការចាត់តាំងណាមួយជាចាំបាច់។
- ចូលរួមអមដំណើរអតិថិជនក្នុងការចេញទៅក្រៅជាមួយអ្នកផ្តល់សេវាក្នុងផ្ទះស្នាក់នៅដោយមានសុវត្ថិភាពលើទីតាំងដែលបានកំណត់ណាមួយ ដូចជាទៅមន្ទីរពេទ្យនិងអមដំណើរទៅទទួលអតិថិជន។
- ពង្រឹងការយល់ដឹង និងអនុវត្តតាមគោលការណ៍ណែនាំ និងគោលនយោបាយនានាដែលស្ថាប័នកំពុងអនុវត្ត ក៏ដូចជាបទដ្ឋានបំពេញបន្ថែម និងច្បាប់ជាដើម។
- អមដំណើរអតិថិជនទៅព្រះវិហារនិងផ្តល់ការយកចិត្តទុកដាក់លើសុខុមាលភាពរបស់អតិថិជន។
- សម្អាតបរិវេណអគារអោយបានញឹកញាប់ទៅតាមតម្រូវការ ធានាបាននូវអនាម័យខ្ពស់សម្រាប់ផាសុខភាពក្នុងមណ្ឌលថែទាំអង្គការរតនៈអ៊ីនធើណេសិនណល។
- ពិនិត្យ និងមើលលើការជួសជុលសម្ភារៈអគ្គិសនីក្នុងផ្ទះស្នាក់នៅ រួមមានអំពូល ភ្លើង និងករណីឯទៀត ដែលតម្រូវអោយមានការថែទាំអោយមានប្រសិទ្ធភាព។
- ធ្វើការស្នើទៅអ្នកគ្រប់គ្រង និងមានការអនុម័តលើការចំណាយនានា ក៏ដូចជាស្នើសុំការអនុម័តមុនពេល អនុវត្តការងារដែលមានផ្សេងក្រៅអំពីកាតព្វកិច្ចរបស់ខ្លួន។
- ចូលរួមអនុវត្តកិច្ចការផ្សេងៗទៀតដែលបានកំណត់ដោយអ្នកគ្រប់គ្រងលើករណីចាំបាច់ក្នុងគោល ដៅឆ្លើយតបទៅនឹងកិច្ចការរួមរបស់គម្រោង។
- Khmer - Good
- High School Diploma
- មានបទពិសោធន៍ក្នុងការផ្តល់សេវាថែទាំទៅដល់អតិថិជន for 2 years as a minimum
- អាចអាន និងសរសេរបាន។
- ជាគ្រីស្ទបរិស័ទ និងចូលរួមក្រុមជំនុំជាទៀងទាត់។
- មានការទទួលខុសត្រូវនិងមានបទពិសោធន៍លើការរៀបចំចាត់ចែងកិច្ចការងារផ្ទះ និងសណ្តាប់ធ្នាប់បរិវេណផ្ទះ។
- មានបទពិសោធន៍ធ្វើការជាមួយមនុស្សដែលមានភាពងាយរងគ្រោះ និងរងគ្រោះ។
- មានបទពិសោធន៍ធ្វើការងារជាមួយអង្គការក្រៅរដ្ឋាភិបាល។
- យល់ដឹងលើបទដ្ឋាននៃការថែទាំជំនួសក្នុងមណ្ឌលថែទាំបណ្តោះអាសន្ន។
- មានជំនាញ និងឆ្លងកាត់នូវវគ្គបណ្តុះបណ្តាលលើវិស័យថែទាំជនរងគ្រោះពីការជួញដូរ។
- សញ្ញាប័ត្រទុតិយភូមិ មានបទពិសោធន៍ និងចំណេះដឹងអំពីបញ្ហាជួញដូរ និងការកេងប្រវ័ញ្ច។
- មានចិត្តចង់អភិវឌ្ឍខ្លួន និងរៀនសូត្របន្ថែម លើការងារអនុវត្តដែលមានប្រសិទ្ធិភាព។
- មានការគោរព មិនវិនិច្ឆ័យ និងជួយយកអាសារអ្នកដទៃ។
- មានការយល់ដឹង និងឆន្ទៈក្នុងការអនុវត្តតាមគុណតម្លៃរបស់អង្គការរតនៈអ៊ីនធើណេសិនណល។
ចំណាំ៖ ការរួមបញ្ចូលគ្នានៃការអប់រំ និងបទពិសោធន៍ទាំងអស់អាចត្រូវបានយកមកពិចារណា។
ព័ត៌មាននៃការដាក់ពាក្យ
បើលោកអ្នកមានចំណាប់អារម្មណ៍ ហើយពិពណ៌នាការងារខាងលើត្រូវគ្នានឹងជំនាញ បទពិសោធន៍របស់អ្នក យើងនឹងរីករាយក្នុងការទទួលពាក្យពីអ្នក។ សូមផ្ញើ CV និងសំបុត្រ(Cover Letter)ដែលប្រាប់ពីមូលហេតុដែលអ្នកស័ក្តិសម និងមានសមត្ថភាពបំពេញ តួនាទីនេះបាន តាមរយៈអ៊ីមែលនៅក្នុងសេចក្តីប្រកាសនេះ។
សូមកុំបញ្ចូល ឬបញ្ជូនវិញ្ញាបនបត្រ ឬឯកសារផ្សេងទៀតនៅពេលនេះឡើយ។
ប្រសិនបើអ្នកមានសំណួរណាមួយអំពីមុខតំណែង សូមទាក់ទងមកយើងខ្ញុំតាមអាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
យើងអោយតម្លៃលើគ្រប់បេក្ខជនដែលបានដាក់ពាក្យទាំងអស់ ប៉ុន្តែយើងនឹងទាក់ទងតែអ្នកដែលបានជ្រើសរើសសម្រាប់ការសម្ភាសន៍ប៉ុណ្ណោះ។
Thanks, From Khmer Online Jobs Team
| Organization : | Ratanak International |
| Email : | jobs@ratanak.org |
| Address : | #1281, St. 1982, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia |
| Website : |
http://www.ratanak.org |
