អ្នកសម្របសម្រួលប្រចាំការនៅមន្ទីរពេទ្យ for Reproductive Health Association of Cambodia
| For : | Cambodian Only |
| Categories : | Health/Medical |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | Khmer, English |
| Location : | Phnom Penh |
| Hiring : | 2 Positions |
| Closing Date : | 20th December 2019 |
| Salary : |
Negotiable
|
| Experience : | Yes |
| Degree : | Bachelor |
អង្គការថែទាំសុខភាពគ្រួសារកម្ពុជារ៉ាក់បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការនាំយកសេវាសុខភាពដែលមានគុណភាពជូនដល់ប្រជាជនជន។ អង្គការរ៉ាក់ជាអង្គការដែល មានកេរ្តិ៍ឈ្មោះ និងឈានមុខគេក្នុងការផ្តល់នូវការធ្វើផែនការគ្រួសារ សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានគុណភាពនៅប្រទេសកម្ពុជា ហើយនឹងផ្តល់អោយបុគ្គលិកនូវឱកាស ដើម្បីឲ្យជំនាញរបស់ពួកគេកាន់តែឈានមុខ។ បច្ចុប្បន្នអង្គការរ៉ាក់កំពុងត្រូវការជ្រើសរើស បុគ្គលិកដើម្បីបម្រើកាងារដូចខាងក្រោមៈ
- អ្នកសម្របសម្រួលប្រចាំការនៅមន្ទីរពេទ្យ (ចំនួន ០២នាក់)
ការទទួលខុសត្រូវ៖
សម្របសម្រួលជាមួយនឹងផ្នែកផ្សេងៗនៅក្នុងមន្ទីរពេទ្យដើម្បីធ្វើឲ្យប្រសើរឡើងនូវសម្មភាពរបស់កម្មវិធីរបេងនៅក្នុងមន្ទីរពេទ្យដូចជាៈ
- សម្របសម្រួលដើម្បីធានាឲ្យបាននូវយន្តការបញ្ជូន និងយន្តការឆ្លើយតបក្នុងមន្ទីរពេទ្យ ដើម្បីពិនិត្យរកមើលរោគរបេង និងធ្វើរោគវិនិច្ឆ័យ។
- ជួយ/សម្របសម្រួលក្នុងការរៀបចំលំហូររបស់អតិថិជន និងធានាថាវិធានការគ្រប់គ្រងការឆ្លងមេរោគរបេងនឹងត្រូវបានអនុវត្តដើម្បីកាត់បន្ថយការឆ្លង។
- សម្របសម្រួលដើម្បីទទួលបានព័ត៌មានពីអតិថិជន ដែលមានការពិនិត្យជំងឺរបេង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលក្នុងចំណោមផ្នែកនានានៅក្នុងមន្ទីរពេទ្យ។
- សម្របសម្រួលដើម្បីប្រាកដថាបណ្តាញខាងក្រៅ និងយន្តការបញ្ចេញមតិត្រឡប់រវាងមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីធានាការព្យាបាលត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានការបាត់បង់នៅក្នុងដំណើរការនៃការព្យាបាល។
- សម្របសម្រួលក្នុងការបញ្ចូនអ្នកដែលសន្មត់ថាមានជំងឺរបេងពីមណ្ឌលសុខភាព សម្រាប់ការវាយតម្លៃបន្ថែមទៀតនៅក្នុងមន្ទីរពេទ្យ។
ផ្តល់ជាការគាំទ្រនូវការទូរទាត់ប្រាក់ និងរៀបចំលើសម្ភារៈនានាៈ
- រៀបចំ និងទូទាត់ថ្លៃធ្វើដំណើរសម្រាប់អ្នកជំងឺរបេង ដែលមានរួមទាំងកុមារដែលបានបញ្ជូនពីមណ្ឌលសុខភាព/សហគមន៍។
- ជួយក្នុងការរៀបចំសម្ភារៈក្នុងកិច្ចប្រជុំ និងផ្តល់ជាប្រាក់ឧបត្ថម្ភសម្រាប់អ្នកចូលរួម។
កំណត់ត្រា/រាយការណ៍ៈ
- ធានានូវភាពពេញលេញ និងធ្វើបច្ចុប្បន្នភាពនៃកំណត់ត្រាក្នុងសៀវភៅរបស់អ្នកជំងឺ (ការប្រមូល កំហាករបេង និងសៀវភៅបញ្ចូន), ឯកសារអ្នកជំងឺ, ការចុះឈ្មោះ IPD និងការចុះឈ្មោះ OPD។
- រៀបចំរបាយការណ៍សកម្មភាពប្រចាំខែ សម្រាប់ប្រធានមន្ទីរពេទ្យ និងអាចមានការស្នើសុំពីបុគ្គលិកអង្គការរ៉ាក់ (អ្នកសម្របសម្រួលពង្រឹងប្រព័ន្ធសហគមន៍)។
- ផ្ទៀងផ្ទាត់បញ្ជីលទ្ធផលនៃកំណត់ត្រាក្នុងសៀវភៅរបស់អ្នកជំងឺ ដែលបញ្ជូនពីសហគមន៍ ពីមណ្ឌលសុខភាព។
- ផ្សេងៗ៖
- រៀបចំផែនការការងារ និងស្នើសុំថវិកា និងរៀបចំឯកសារយោងសម្រាប់ប្រធានមន្ទីរពេទ្យ ដើម្បីប្រគល់ឲ្យបុគ្គលិកអង្គការរ៉ាក់ (អ្នកសម្របសម្រួលពង្រឹងប្រព័ន្ធសហគមន៍)។
- ជួយប្រធានមន្ទីរពេទ្យក្នុងការរៀបចំ និងគ្រប់គ្រងសម្របសម្រួល និងយោបល់ត្រឡប់ក្នុងកិច្ចប្រជុំប្រចាំខែនៅក្នុងមន្ទីរពេទ្យ។
ទំនួលខុសត្រូវទូទៅ៖
- បំពេញការងារដោយការយកចិត្តទុកដាក់ខ្ពស់
- ធានាថាមានវត្តមានជាទៀងទាត់ និងទាន់ពេលវេលាជានិច្ចដើម្បីបំពេញការងាររបស់ខ្លួនក្នុងថិរវេលានៃម៉ោងការងារ
- ខិតខំប្រឹងប្រែងជានិច្ចក្នុងការជួយ OPD/TB Ward/DM គ្លីនិក/របេង អ្នកបច្ចេកទេសមន្ទីរពិសោធន៍ និងការងារឯទៀត ដើម្បីចូលរួមក្នុងការរក្សាកម្រិតច្បាស់លាស់ ត្រឹមត្រូវឲ្យបានខ្ពស់បំផុត ក្នុងសកម្មភាពការងាររបស់ខ្លួន។
- រាយការណ៍ទៅកាន់ ប្រធាន OPD ប្រធានប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ប្រធាន DM អ្នកបច្ចេកទេសមន្ទីរពិសោធន៍របេង និងភ្នាក់ងារការពារជំងឺរបេងផ្សេងទៀត
- ចំពោះភាពមិនប្រក្រតី ឬបញ្ហាសំខាន់ៗដទៃទៀត ដែលប៉ះពាល់ដល់ដំណើរការប្រកបដោយប្រសិទ្ធភាព និងភាពស្មោះត្រង់នៃគ្លីនិកជំងឺរបេង / ជំងឺរបេង / មន្ទីរពិសោធន៍ផ្សេងទៀត។
- បំពេញភារកិច្ចផ្សេងៗទៀតដែលត្រូវបានចាត់តាំងដោយប្រធានមន្ទីរពេទ្យស្រុក, ប្រធាន OPD ប្រធានប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ប្រធាន DM អ្នកបច្ចេកទេសមន្ទីរពិសោធន៍របេង បុគ្គលិកអង្គការរ៉ាក់ និងភ្នាក់ងារការពារជំងឺរបេងផ្សេងទៀត ។
- មានសញ្ញាបត្របរិញ្ញាបត្រដែលពាក់ព័ន្ទនឹងវិស័យសុខាភិបាល
- មានចំណូលចិត្តក្នុងការបម្រើការងារនៅក្នុងមន្ទីរពេទ្យសាធារណៈ
- មានចំណេះដឹងអំពីជំងឺរបេង និងសុខភាពផ្សេងៗ
- មានបទពិសោធន៍ធ្វើការងារអំពីជំងឺរបេង ឬទាក់ទងនឹងផ្នែកសុខភាព
- មានចំណេះដឹងផ្នែកកុំព្យូទ័រៈ Word Excel PowerPoint Email Internet
- មានសមត្ថភាពក្នុងការសរសេរ និងនិយាយភាសាអង់គ្លេសបានល្អ
បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្ដិរូបសង្ខេប និងសញ្ញាបត្រមកកាន់ការិយាល័យរបស់អង្គការរ៉ាក់នៅទីស្នាក់ការកណ្ដាល ឬផ្ញើប្រវត្ដិរូបសង្ខេបតាមរយៈសារអេឡិចត្រូនិក ដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃឈប់ទទួលពាក់្យ វេលាម៉ោង ៥ ល្ងាច។ បេក្ខជន-បេក្ខនារីដែលត្រូវបានជ្រើសរើសនឹងត្រូវអញ្ជើញមកធ្វើការសម្ភាសន៍។ ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រអង្គការរ៉ាក់ ឬទាក់ទងទូរស័ព្ទ។
Thanks, From Khmer Online Jobs Team
| Organization : | Reproductive Health Association of Cambodia |
| Email : | rhachq.hiv.adm@gmail.com |
| Tel : | 023 883 027 |
| Address : | Address - #05, St. 600, Boeng Kak Ti Pir Sangkat, Tuol Kouk Khan, Phnom Penh Capital, Cambodia |
| Website : |
http://www.rhac.org.kh |
The Reproductive Health Association of Cambodia (RHAC), a not-for-profit organization working in the area of women and Sexual and Reproductive Health.
