អ្នកអប់រំសុខភាព និងបង្កើតតម្រូវការសេវាសុខភាព for Reproductive Health Association of Cambodia
| For : | Cambodian Only |
| Categories : | Advisory, Health/Medical, Social Work |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | Khmer, English |
| Location : | Phnom Penh |
| Hiring : | 2 Positions |
| Closing Date : | 07th May 2021 |
| Salary : |
Negotiable
|
| Experience : | Minimum 2 years |
| Degree : | Bachelor |
រ៉ាក់បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាសុខភាពដែលមាន គុណភាពជូនដល់ប្រជាជន។ គ្លីនិករ៉ាក់ ជាគ្លីនិកដែលមានកេរ្តិ៍ឈ្មោះ និងឈានមុខគេក្នុងការផ្តល់នូវការធ្វើផែនការគ្រួសារ សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានគុណភាពនៅប្រទេសកម្ពុជា ហើយនឹងផ្តល់អោយបុគ្គលិកនូវឱកាសដើម្បីឲ្យជំនាញរបស់ពួកគេកាន់តែឈានមុខ។ បច្ចុប្បន្នកំពុងត្រូវការជ្រើសរើសបុគ្គលិក
- អ្នកអប់រំសុខភាព និងបង្កើតតម្រូវការសេវាសុខភាព (2 Positions)
- ទទួលខុសត្រូវរៀបចំ និងអនុវត្តកម្មវិធីអង្គការរ៉ាក់ ដែលផ្តោតទៅលើការអប់រំ និងការបញ្ជូនទៅទទួលសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនៅគ្លីនិករ៉ាក់ សម្រាប់យុវវ័យ ស្ត្រីធ្វើការនៅសេវាកម្សាន្ត កម្មករ កម្មការនីរោងចក្រ និងប្រជាជនក្រីក្រនៅសហគមន៍ ដោយមានការអភិបាល និងការណែនាំបច្ចេកទេសពីមន្ត្រីគម្រោង។
- ត្រូវធានាថាទិន្នន័យរបស់គម្រោង មានគុណភាពត្រឹមត្រូវ និងទាន់ពេល។
- អ្នកត្រូវមានតម្លាភាព និងទទួលខុសត្រូវ អនុវត្តសកម្មភាពដោយផ្អែកលើផែនការប្រចាំខែ និងប្រើប្រាស់ថវិកាបានត្រឹមត្រូវ។ អ្នកត្រូវមានកិច្ចសហការយ៉ាងល្អ ជាមួយបុគ្គលិកគ្លីនិករ៉ាក់ ជាមួយមន្ត្រីគម្រោង ប្រធានកម្មវិធី និងអ្នកគ្រប់គ្រងអង្គការរ៉ាក់ ក្នុងពេលបំពេញការងារ។
- អ្នកត្រូវស្ថិតនៅក្រោមការអភិបាល ពីមន្ត្រីគម្រោង។
- ត្រូវចូលរួមតាមដានដំណើរការអនុវត្តសកម្មភាព កម្មវិធីជាមួយក្រុមការងារ ដើម្បីធានាថាបានលទ្ធផលតាមផែនការ និងទាន់ពេល។
- ធ្វើរបាយការណ៍ពីធនធាន ដំណើរការ និងលទ្ធផល ដោយផ្ទៀងផ្ទាត់នឹងផែនការសកម្មភាព និងរាយការណ៍ជូនដល់អ្នកអភិបាល ដើម្បីធានាឱ្យមានការអនុវត្តគម្រោងមានប្រសិទ្ធភាព។
- មានបរិញ្ញាបត្រផ្នែកសង្គមវិទ្យា ចិត្តវិទ្យា ទីផ្សារ ឬសញ្ញាបត្រគិលានុប្បដ្ឋាក គិលានុប្បដ្ឋាយិកា ឆ្មប ឬសញ្ញាបត្រដែលមានតម្លៃប្រហាក់ប្រហែល ។
- មានបទពិសោធន៍ការងារសុខភាពសហគមន៍ ឬការងារជាមួយប្រជាជនក្រីក្រ ឬយុវវ័យយ៉ាងតិច២ឆ្នាំ
- មានចំណេះដឹងភាសា English ដែលអាចអាន និងមើលយល់
- មានចំណេះដឹងក្នុងការប្រើ Computer ជាពិសេស Microsoft Word, Excel &PowerPoint.
- មានទំនាកទំនងល្អ មានជំនាញក្នុងការប្រាស្រ័យទាក់ទង និងសម្របសម្រួល
បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្ដិរូបសង្ខេប និងពាក្យសុំបម្រើកាងារមានបញ្ជាក់ពីមុខដំណែង និងទីតាំងបម្រើការងារដូចប្រកាសខាងលើនៅក្នុងប្រវត្ដិរូបសង្ខេប និងក្នុងEmailដោយមានភ្ជាប់មកជាមួយនូវសញ្ញាបត្រមកកាន់ការិយាល័យរបស់RHAC ឬតាមរយៈសារអេឡិចត្រូនិកដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃផុតកំណត់វេលាម៉ោង៥ ល្ងាច។ បេក្ខជន-បេក្ខនារីដែលត្រូវបានជ្រើសរើសនឹងត្រូវបានទំនាក់ទំនងដើម្បីធ្វើការសម្ភាសន៍។ សូមទាក់ទងប្រព័ន្ធទូរស័ព្ទ ដើម្បីសាកសួរព័ត៌មានលំអិតអំពីការងារដែលមានប្រកាសជូនខាងលើ។
Thanks, From Khmer Online Jobs Team
| Organization : | Reproductive Health Association of Cambodia |
| Email : | admin@rhac.org.kh |
| Tel : | 023 883 027 |
| Address : | #05, St. 600, Boeng Kak Ti Pir Sangkat, Tuol Kouk Khan, Phnom Penh Capital, Cambodia |
| Website : |
http://www.rhac.org.kh |
The Reproductive Health Association of Cambodia (RHAC), a not-for-profit organization working in the area of women and Sexual and Reproductive Health.
