បុគ្គលិកសម្របសម្រួលការងារអំណាន (Literacy Facilitator) for Room to Read Organization
| For : | Cambodian Only |
| Categories : | Educate/Train/Teaching, Social Work |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | Khmer |
| Location : | Banteay Meanchey, Kampong Speu |
| Hiring : | 6 Positions |
| Closing Date : | 18th June 2019 |
| Salary : |
Negotiable
|
| Experience : | Yes |
| Degree : | High School |
រូមធូរីដជាអង្គការសកល ដែលផ្លាស់ប្ដូរជីវិតកុមាររាប់លាននាក់ នៅក្នុងសហគមន៍ដែលមានចំណូលទាប ដោយផ្ដោតលើអំ ណាននិងសមភាពយេនឌ័រ ក្នុងវិស័យអប់រំ។ ស្ថាបនានៅឆ្នាំ២០០០ ដោយមានជំនឿថា ពិភពលោក មានការផ្លាស់ប្ដូរផ្តើម ចេញពីកុមារ ដែលទទួលបានការអប់រំ [….] រហូតមកដល់បច្ចុប្បន្ននេះ រូមធូរីដបានជួយដល់កុមារ ជាង១៦.៦លាននាក់ក្នុង សហ គមន៍ជាង៣០,០០០ នៅក្នុងប្រទេស បង់ក្លាដេស កម្ពុជា ហ្គ្រេណាដា ហុនឌូដាស ឥណ្ឌា ឥណ្ឌូនេស៊ី ហ្ស៊កដានី ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ រ្វ៉ាន់ដា អាហ្វ្រិកខាងត្បូង ស្រីលង្កា តង់ហ្សានី វៀតណាម និងហ្សំបៀ។ យើងត្រូវការជ្រើសរើស បុគ្គលិក ដូចខាងក្រោម ដើម្បីបម្រើការងារ ប្រចាំស្រុកគោលដៅ របស់អង្គការ រូមធូរីដ តាមចំនួនដូចខាងក្រោម៖
- បុគ្គលិកសម្របសម្រួលការងារអំណាន (Literacy Facilitator) (ចំនួន៦នាក់)
លក្ខណៈសម្បត្តិចាំបាច់
- យ៉ាងហោចណាស់មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបរិញ្ញាបត្រអប់រំ /មានវិញ្ញាបនបត្រគរុកោសល្យ ផ្នែកបង្រៀន
- យ៉ាងហោចណាស់មានបទពិសោធន៍៣ឆ្នាំក្នុងគម្រោងអភិវឌ្ឍ ឬមិនមានជាគ្រូ ប៉ុន្តែមានបទពិសោធន៍ខាងការងារ អប់រំ
- មានសមត្តភាពក្នុងការងារទំនាក់ទំនងទាំងការសរសេរនិងផ្ទាល់មាត់
- មានជំនាញទំនាក់ទំនងអន្តរបុគ្គល និងការងាក្រុមបានល្អ
- មានម៉ូតូផ្ទាល់ខ្លួននិងអាចធ្វើដំណើរទៅតាមសាលាគោលដៅរបស់ខ្លួនបាន
លក្ខណៈសម្បត្តិបន្ទាប់បន្សំ
- មានបទពិសោធផ្នែកបង្រៀនត្រូវបានលើកទឹកចិត្ត
- ធ្លាប់មានបទពិសោធន៍ធ្វើការជាមួយសាលាគ្រូ មន្រ្តីរដ្ឋបាល និងមន្រ្តីរដ្ឋាភិបាល
- មានចំណេះដឹងលើនិតិភាសានិងអប់រំអំណាន
- មានបទពិសោធន៍ធ្វើការជាមួយអង្គការដែលមានការអភិវឌ្ឍន៍លឿន ឬជាអង្គការអន្តរជាតិ
- ចេះប្រើប្រាស់កុំព្យូទ័រ ដូចជាកម្មវិធីរដ្ឋបាល អិនធឺណែត និងអ៊ីម៉េល
- មានប្រសិទ្ធភាពក្នុងការបំពេញការងារ ឬជាអ្នកស្ម័គ្រចិត្តក្នុងអង្គភាពមិនស្វែងរកប្រាក់ចំណូលដែលផ្តោតលើការ រក្សាគុណភាពការងារ
ប្រាក់ខែនិងអត្ថប្រយោជន៍ទទួលបាន ៖
រូមធូរីដផ្តល់ជូនប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ មានភាពប្រកួតប្រជែង ទៅតាមតម្លៃទីផ្សារការងារ។ ផលប្រយោជន៍ រួមមានប្រាក់ខែទី១៣ ប្រាក់សន្សំប្រចាំខែ ប្រាក់សុខភាពប្រចាំខែ ប្រាក់ថ្លៃសាំងម៉ូតូប្រចាំខែ ប្រាក់ពិនិត្យសុខភាពប្រចាំឆ្នាំ ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាពសម្រាប់ សាម៉ីខ្លួននិងគ្រួសារ។ ផលប្រយោជន៍ផ្សេងទៀតរួមមាន ការឈប់សម្រាក ប្រចាំឆ្នាំ ការអភិវឌ្ឍសមត្ថភាព ជាដើម។
បើបេក្ខជន ឬនារី មានចំណាប់អារម្មណ៍៖
សូមចូលទៅកាន់គេហទំព័រ ឬ ដាក់ពាក្យតាម Online នូវមុខតំណែង តាមទីតាំងអនុវត្ត ការងារដូចបាន ផ្សព្វផ្សាយខាងលើ។ ឬ
សូមផ្ញើប្រវត្តិរូបសង្ខេប (Resume) លិខិតបញ្ជាក់ ពីចំណាប់អារម្មណ៍ការងារ (Cover Letter) និងបញ្ជាក់ពីស្រុកគោល ដៅដែលខ្លួនចង់បម្រើការងារ ព្រមទាំងភ្ជាប់មកជាមួយនូវ សញ្ញាបត្រផ្សេងៗ ដែលមានក្នុងសំបុត្របិទជិត មកកាន់ការិយា ល័យប្រចាំខេត្ត ឬផ្ញើផ្ទាល់តាមរយៈអ៊ីម៉ែល មកនាយកដ្ឋាន ធនធានមនុស្ស នៃអង្គការរូមធូរីដ ដែលមានអាសយដ្ឋានដូច បានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។
រូមធូរីដមានការជ្រើសរើស ប្រកបដោយតម្លាភាព និងផ្តល់ឱកាសស្មើៗគ្នា ដល់បេក្ខនារីទាំងអស់។ បេក្ខនារីដែល មិនមានលក្ខណៈសម្បត្តិ ណាមួយ ក្នុងចំណោមលក្ខណៈសម្បត្តិចាំបាច់ ខាងលើ ហើយនិងមិនបានបញ្ជាក់ ពីស្រុកគោលដៅ ដែលខ្លួនចង់បម្រើការងារ នឹងមិនត្រូវបានពិចារណា ក្នុងដំណើរការជ្រើសរើស សម្រាប់ធ្វើតេស្តសរសេរ និងសម្ភាសន៍ទេ។ បេក្ខនារីដែលមានលក្ខណៈសម្បត្តិ បន្ទាប់បន្សំច្រើន ចំណុចនឹងត្រូវបាន ផ្តល់អាទិភាព។
ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃផុតកំណត់ទទួលពាក្យ វេលាម៉ោង ៥.០០ល្ងាច។
បេក្ខជន ឬនារីដែលមានទីលំនៅ នៅស្រុកគោលដៅនិងស្រុក ដែលនៅជាប់ស្រុកគោលដៅ នឹងត្រូវបានផ្តល់ អាទិភាព
Thanks, From Khmer Online Jobs Team
| Organization : | Room to Read Organization |
| Email : | kh.hiring@roomtoread.org |
| Tel : | 023 881 161(Phnom Penh) 023 881 171(Phnom Penh) |
| Address : | #111, Street 566, Sangkat Boeung Kak 2, Khan Toul Kork, Phnom Penh |
| Website : |
http://www.roomtoread.org |
