បុគ្គលិកទទួលចុះឈ្មោះសិស្ស for Sala Opheas Kampuchea

For : Cambodian Only
Categories : Customer Service/Support
Schedule :
Sex : Male, Female
Location : Phnom Penh
Hiring : 1 Position
Closing Date : 16th August 2026
Salary :
Negotiable
Experience : Minimum 1 year
Degree : Bachelor
Job Description

សាលា​ឱភាសក​ម្ពុ​ជា​ ជាសាលា​ដែល​ធ្វើការ​ផ្តោត​លើ​វិស័យ​អប់រំ​ដែល​មាន​ សាលា​ចំណេះ​ទូទៅ​ខ្មែរ​ពី​មត្តេយ្យ ដល់​ បឋមសិក្សា​ កម្មវិធី​ភាសាបរទេស​ (អង់គ្លេស​ និង​ចិន​) កម្មវិធី​តូរ្យតន្រ្តី កម្មវិធី​កសាង​សមត្ថភាព​ភាពជា​អ្នកដឹកនាំ​សម្រាប់​អង្គភាព​និង​ កម្មវិធី​អភិវឌ្ឍ​អ្នក​អាណា​ព្យបាល​ ជាដើម​ ។ល។

Job Responsibilities & Duties
  • បង្កើត និងជ្រើសរើសអតិថិជនថ្មី
  • បង្កើតអតិថិជនថ្មីតាម Online និង Offline។
  • ចូលរួមព្រឹត្តិការណ៍ ពិព័ណ៌អប់រំ និងកម្មវិធីផ្សព្វផ្សាយផ្សេងៗ។
  • ជួប បង្កើត បង្កើន និងថែរក្សាទំនាក់ទំនងជាមួយសហគមន៍ ដូចជាព្រះវិហារ អង្គការ និងក្រុមហ៊ុន ជាដើម ដើម្បីជំរុញការបញ្ជូនសិស្សមកចុះឈ្មោះចូលរៀន。
  • សហការជាមួយផ្នែកពាក់ព័ន្ធ ក្នុងការអនុវត្តយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធសាស្រ្តទីផ្សារ។
  • ឆ្លើយតប និងផ្តល់ព័ត៌មានដល់អតិថិជន
  • ឆ្លើយតបអតិថិជនតាម Facebook, Telegram ទូរស័ព្ទ អ៊ីមែល និងចូលមកសាលាផ្ទាល់ (Walk-in) មិនឱ្យលើសពី ៥ នាទី។
  • ផ្តល់ព័ត៌មានអំពីកម្មវិធីសិក្សា សេវាកម្ម ថ្លៃសិក្សា និងកម្មវិធីប្រូម៉ូសិនផ្សេងៗបានច្បាស់លាស់។
  • បង្កើតទំនុកចិត្ត និងទំនាក់ទំនងល្អជាមួយមាតាបិតា។
  • វាយតម្លៃតម្រូវការ និងសមត្ថភាពរបស់សិស្ស ដើម្បីណែនាំកម្មវិធីសិក្សាដែលសមស្រប។
  • ប្រឹក្សាយោបល់ និងបិទការចុះឈ្មោះ
  • រៀបចំការប្រឹក្សាយោបល់ជាមួយមាតាបិតា។
  • ណែនាំកម្មវិធីសិក្សា និងអត្ថប្រយោជន៍របស់សាលា។
  • រៀបចំ School Tour និងបង្ហាញបរិក្ខារ បរិយាកាស និងសកម្មភាពសិក្សា។
  • ឆ្លើយសំណួរ និងដោះស្រាយការស្ទាក់ស្ទើរ ឬការបដិសេធប្រកបដោយវិជ្ជាជីវៈ។
  • ជំរុញ និងបញ្ចប់ការចុះឈ្មោះសិស្សថ្មី។
  • តាមដានអតិថិជន
  • តាមដានអតិថិជនជាប្រចាំតាមផែនការ (ថ្ងៃទី១ ថ្ងៃទី៣ ថ្ងៃទី៧ ថ្ងៃទី១៤ និងថ្ងៃទី៣០)。
  • ទាក់ទងអតិថិជនដែលមិនទាន់សម្រេចចិត្ត。
  • ទាក់ទាញអតិថិជនចាស់ឱ្យត្រលប់មកវិញ。
  • ធ្វើបច្ចុប្បន្នភាពស្ថានភាពអតិថិជនក្នុង CRM。
  • គ្រប់គ្រងទិន្នន័យ និងរបាយការណ៍
  • បញ្ចូលព័ត៌មានអតិថិជនទាំងអស់ក្នុងប្រព័ន្ធ CRM。
  • ធ្វើបច្ចុប្បន្នភាពស្ថានភាពការចុះឈ្មោះ。
  • រៀបចំរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ。
  • វិភាគប្រភពអតិថិជន (Lead Source) និងអត្រាបម្លែង (Conversion Rate)។
  • រក្សាទុកឯកសារអតិថិជនឱ្យមានសុវត្ថិភាព និងសម្ងាត់。
  • គ្រប់គ្រងដំណើរការចុះឈ្មោះ
  • ពិនិត្យ និងប្រមូលឯកសារចុះឈ្មោះ。
  • សហការជាមួយផ្នែករដ្ឋបាល ដើម្បីធានារៀបចំដំណើរការចុះឈ្មោះចូលរៀនបានជោគជ័យ。
  • ផ្ទេរព័ត៌មានសិស្សថ្មីទៅផ្នែកពាក់ព័ន្ធ。
  • គាំទ្រការងារទីផ្សារ
  • ជួយរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ。
  • សហការជាមួយអ្នកថតរូប វីដេអូ និងប្រមូលបទពិសោធន៍ល្អពីមាតាបិតា ដើម្បីផលិតវីឌីអូ。
  • សហការក្នុងការផលិតសម្ភារៈផ្សព្វផ្សាយ និងខ្លឹមសារ (Caption) បណ្តាញសង្គម。
  • ផ្តល់ព័ត៌មានទីផ្សារ និងសំណូមពររបស់អតិថិជនជូនប្រធានផ្នែក。
  • ចូលរួមប្រជុំប្រចាំសប្តាហ៍ និងប្រចាំខែ ដើម្បីវិភាគ តាមដាន វាយតម្លៃលទ្ធផល ដោះស្រាយបញ្ហា ប្រឈម និងការអនុវត្តន៍ផែនការបន្ត。
  • ថតរូប និងថតវីដេអូសកម្មភាពសិក្សា ព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗរបស់សាលា សម្រាប់ប្រើប្រាស់ក្នុងការផ្សព្វផ្សាយ。
  • កាត់ត និងកែសម្រួលវីដេអូខ្លី សម្រាប់ Facebook Telegram និងបណ្តាញសង្គមផ្សេងៗ。
  • រចនារូបភាពផ្សព្វផ្សាយ (Poster, Banner, Social Media Post)。
  • រៀបចំ Content Calendar និងផលិតខ្លឹមសារផ្សព្វផ្សាយឱ្យបានទាន់ពេលវេលា。
  • សេវាកម្មអតិថិជន
  • ផ្តល់សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ និងវិជ្ជាជីវៈ。
  • ឆ្លើយតប និងដោះស្រាយបញ្ហាបឋមរបស់មាតាបិតា。
  • ថែរក្សាទំនាក់ទំនងល្អជាមួយមាតាបិតា ដើម្បីបង្កើនការបន្តការសិក្សា និងការណែនាំអំពីសាលាឱភាសកម្ពុជាដល់អតិថិជនថ្មី。
Job Requirements
Qualifications:
  • Bachelor's Degree in ទីផ្សារ ពាណិជ្ជកម្ម គ្រប់គ្រង អប់រំ ឬជំនាញពាក់ព័ន្ធ។
Work History:
  • មានបទពិសោធន៍ផ្នែកលក់ ទទួលចុះឈ្មោះ ឬសេវាកម្មអតិថិជន for 1 year as a minimum
Skills & Knowledge:General & Technical Skills
  • មានបទពិសោធន៍ក្នុងវិស័យអប់រំ គឺជាអាទិភាព។
  • មានចំណេះដឹងមូលដ្ឋានខ្លះៗអំពីការថតរូប ការថតវីដេអូ ការកាត់តវីដេអូ និងការរចនាក្រាហ្វិក។
  • ជំនាញប្រើប្រាស់ Microsoft Office, Google Workspace និង CRM
  • ជំនាញប្រើប្រាស់ Facebook, Telegram និងបណ្តាញសង្គម
Soft Skills
  • ជំនាញទំនាក់ទំនង និងការចរចា
  • ជំនាញលក់ និងបញ្ចុះបញ្ចូល
  • ជំនាញធ្វើបទបង្ហាញ
  • ជំនាញសេវាកម្មអតិថិជន
  • ជំនាញដោះស្រាយបញ្ហា
  • ជំនាញរៀបចំព្រឹត្តិការណ៍
  • ជំនាញគ្រប់គ្រងពេលវេលា
  • ស្មោះត្រង់ ទទួលខុសត្រូវ និងរក្សាការសម្ងាត់របស់អតិថិជន។
How to Apply?

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​អម​ មកកាន់​អាសយដ្ឋាន​អ៊ី​មែ​ល ដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

សូម​ធ្វើការ​ទំនាក់ទំនង​តាមរយៈ​ Telegram សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Sala Opheas Kampuchea
Email : marketing@glowcambodia.org
Address : ផ្ទះលេខ ៤៩, ផ្លូវ​ បេតុង​ ភូមិ ដំណាក់, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia
Sponsored
Similar jobs
Loading