គ្រូបង្រៀនបំប៉នភាសាខ្មែរ និងថ្នាក់អក្ខរកម្ម for Taramana Association
| For : | Cambodian Only |
| Categories : | Any major |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | Khmer, English, French |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 10th December 2026 |
| Salary : |
Negotiable
|
| Experience : | Minimum 3 years |
| Degree : | Bachelor |
សមាគមតារ៉ាម៉ាណា កំពុងស្វែងរកបេក្ខជនដែលស្រឡាញ់ការបង្រៀន និងចង់ចូលរួមជួយកុមារឱ្យរីកចម្រើនក្នុងការសិក្សា ដើម្បីបំពេញមុខតំណែងគ្រូបង្រៀនបំប៉នភាសាខ្មែរចំនួន ២មុខតំណែង ក្នុងនោះមានមុខតំណែងជំនួសគ្រូឈប់សម្រាកលំហែមាតុភាពចំនួន ១មុខតំណែង។
ថ្នាក់បង្រៀនបំប៉នទាំងនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលរបស់សមាគមតារ៉ាម៉ាណា ដើម្បីបំពេញបន្ថែមការសិក្សារបស់សិស្សនៅសាលារដ្ឋ។ គ្រូបង្រៀននឹងជួយពង្រឹងជំនាញអាន សរសេរ និងយល់អត្ថន័យរបស់សិស្ស ព្រមទាំងលើកទឹកចិត្តឱ្យពួកគេមានទំនុកចិត្ត និងចូលរួមយ៉ាងសកម្មក្នុងការសិក្សា។ យើងស្វាគមន៍បេក្ខជនដែលមានភាពអត់ធ្មត់ ទំនួលខុសត្រូវ និងឆន្ទៈធ្វើការជាក្រុម ក្នុងបរិយាកាសដែលយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខុមាលភាព និងតម្រូវការរបស់កុមារម្នាក់ៗ។
សូមស្វែងយល់អំពីភារកិច្ច លក្ខណៈសម្បត្តិ និងលក្ខខណ្ឌការងារសម្រាប់មុខតំណែងនីមួយៗខាងក្រោម។
- ការបង្រៀន និងការរៀបចំមេរៀន
- បង្រៀនភាសាខ្មែរដល់សិស្សក្នុងថ្នាក់អក្ខរកម្មចម្រុះកម្រិត និងសិស្សថ្នាក់ទី៥ និងទី៦ ព្រមទាំងបង្រៀនគណិតវិទ្យា ១ម៉ោងក្នុងមួយសប្តាហ៍។
- រៀបចំមេរៀន លំហាត់ និងសម្ភារៈបង្រៀនឱ្យស្របតាមកម្មវិធីសិក្សារបស់សាលារដ្ឋ និងសមស្របនឹងកម្រិត និងតម្រូវការរបស់សិស្ស។
- ប្រើវិធីសាស្ត្របង្រៀនទំនើប និងច្នៃប្រឌិត ដើម្បីជួយសិស្សឱ្យយល់មេរៀន ចងចាំចំណេះដឹង និងអភិវឌ្ឍជំនាញសិក្សា ជាពិសេសសិស្សដែលត្រូវការជំនួយបន្ថែម។
- រៀបចំសកម្មភាពសិក្សាដែលលើកទឹកចិត្តឱ្យសិស្សចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវចំពោះការសិក្សា និងការរីកចម្រើនរបស់ខ្លួន។
- ណែនាំសិស្សឱ្យស្គាល់វប្បធម៌ខ្មែរ តាមរយៈកំណាព្យ ចម្រៀង និងសកម្មភាពចំណេះដឹងទូទៅ។
- ការវាយតម្លៃ និងតាមដានការរីកចម្រើនរបស់សិស្ស
- រៀបចំ និងកែវិញ្ញាសាប្រឡងប្រចាំខែ និងប្រឡងចុងឆមាស។
- កត់ត្រាពិន្ទុក្នុងផ្នែកដែលបានកំណត់នៃបញ្ជីវត្តមាន និងដាក់របាយការណ៍ជូននាយិកាមជ្ឈមណ្ឌលរៀងរាល់ខែ និងនៅចុងឆមាស។
- ស្វែងយល់ពីតម្រូវការសិក្សារបស់សិស្ស និងរាយការណ៍អំពីការលំបាកផ្សេងៗជូនក្រុមការងារសង្គម និងនាយិកាមជ្ឈមណ្ឌល។
- ការកត់ត្រា និងតាមដានវត្តមាន
- បំពេញបញ្ជីវត្តមានប្រចាំថ្ងៃ និងផ្ញើជូនក្រុមការងារសង្គមនៅចុងខែនីមួយៗ។
- រាយការណ៍អវត្តមានរបស់សិស្សជារៀងរាល់ថ្ងៃក្នុងក្រុម Telegram។
- ជូនដំណឹងដល់ក្រុមការងារសង្គមអំពីអវត្តមានញឹកញាប់ បញ្ហានៅសាលា ឬការប្រែប្រួលអាកប្បកិរិយារបស់សិស្ស។
- ការរៀបចំសកម្មភាព និងដំណើរទស្សនកិច្ចវប្បធម៌
- រៀបចំដំណើរទស្សនកិច្ចប្រចាំខែទៅវិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា បណ្ណាល័យជាតិ ឬទីកន្លែងវប្បធម៌ផ្សេងៗ ព្រមទាំងដំណើរទស្សនកិច្ចប្រចាំឆ្នាំទៅខេត្តសៀមរាបនៅចុងឆ្នាំ។
- រៀបចំការទស្សនាសារមន្ទីរ និងវត្តអារាមឱ្យសមស្របនឹងអាយុ និងកម្រិតយល់ដឹងរបស់សិស្ស។
- រៀបចំសកម្មភាពវប្បធម៌នៅមជ្ឈមណ្ឌល រួមមានការសម្តែង ២ដងក្នុងមួយឆ្នាំ សិក្ខាសាលា និងសកម្មភាពផ្សេងៗ។ សម្របសម្រួលផែនការ និងទំនាក់ទំនងជាមួយដៃគូ អ្នកដឹកនាំសិក្ខាសាលានិងសិល្បករ។
- ការអប់រំពលរដ្ឋ និងក្រមសីលធម៌វិជ្ជាជីវៈ
- អប់រំសិស្សអំពីភាពជាពលរដ្ឋ វប្បធម៌ខ្មែរ ជំនាញសង្គម និងតម្លៃដែលជួយដល់ការអភិវឌ្ឍខ្លួន។លើកទឹកចិត្តឱ្យសិស្សមានទំនួលខុសត្រូវ និងគោរពបទបញ្ជារបស់មជ្ឈមណ្ឌល Taramana Association។
- គោរពក្រមសីលធម៌របស់សមាគម និងគោលនយោបាយការពារកុមារ ព្រមទាំងរក្សាកិត្តិយសនិងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈគ្រូបង្រៀន។
- គ្រប់គ្រងថ្នាក់រៀន រក្សាវិន័យសិស្ស និងថែរក្សាទ្រព្យសម្បត្តិ និងសម្ភារៈបង្រៀនរបស់មជ្ឈមណ្ឌល។
- ចូលរួមកិច្ចប្រជុំជាមួយមាតាបិតា អាណាព្យាបាល គ្រូបង្រៀន និងបុគ្គលិក ព្រមទាំងព្រឹត្តិការណ៍របស់មជ្ឈមណ្ឌល។
- មើលថែសិស្សក្នុងពេលដំណើរទស្សនកិច្ចតាមតម្រូវការ និងបំពេញភារកិច្ចផ្សេងៗតាមការចាត់តាំង។
- Khmer - Fluent is required
- English - Good is required
- French - Medium is preferred
- Bachelor's Degree in Pedagogy and Education as a minimum
- Teacher in Educational (Schools, Universities) for 2 to 3 years is required
- មានសញ្ញាបត្របរិញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរ ឬសញ្ញាបត្រដែលមានតម្លៃសមមូល និងមានសមត្ថភាពបង្រៀនគណិតវិទ្យា។
- ជំនាញបង្រៀនភាសាខ្មែរ និងអក្ខរកម្មបានល្អ។
- សមត្ថភាពបង្រៀនគណិតវិទ្យាកម្រិតបឋមសិក្សា។
- ជំនាញរៀបចំផែនការមេរៀនឱ្យស្របតាមកម្មវិធីសិក្សារបស់សាលារដ្ឋ។
- សមត្ថភាពកែសម្រួលវិធីសាស្ត្របង្រៀនសម្រាប់ថ្នាក់ដែលមានសិស្សចម្រុះកម្រិត និងសិស្សដែលមានការលំបាកក្នុងការសិក្សា។
- ជំនាញបង្កើតសម្ភារៈបង្រៀន និងសកម្មភាពសិក្សា។
- ជំនាញគ្រប់គ្រងថ្នាក់រៀន និងអនុវត្តវិន័យបែបវិជ្ជមាន។
- ជំនាញវាយតម្លៃសិស្ស រៀបចំវិញ្ញាសាប្រឡង កែកិច្ចការ និងរាយការណ៍អំពីការរីកចម្រើនក្នុងការសិក្សា។
- ជំនាញតាមដានវត្តមាន និងរក្សាកំណត់ត្រាបានត្រឹមត្រូវ។
- ចំណេះដឹងអំពីវប្បធម៌ខ្មែរ និងសមត្ថភាពរៀបចំសកម្មភាពវប្បធម៌ និងដំណើរទស្សនកិច្ចសិក្សា។
- សមត្ថភាពអនុវត្តគោលនយោបាយការពារកុមារ និងក្រមសីលធម៌វិជ្ជាជីវៈ។
- សមត្ថភាពប្រាស្រ័យទាក់ទងផ្ទាល់មាត់ជាភាសាអង់គ្លេស ឬភាសាបារាំង។
- ភាពអត់ធ្មត់ និងការយល់ចិត្តកុមារ។
- ការប្រាស្រ័យទាក់ទងច្បាស់លាស់ និងការស្តាប់ដោយយកចិត្តទុកដាក់។
- សមត្ថភាពធ្វើការដោយឯករាជ្យ និងមានគំនិតផ្តួចផ្តើម។
- សមត្ថភាពធ្វើការជាក្រុមក្នុងបរិយាកាសដែលមានវប្បធម៌ចម្រុះ។
- ភាពច្នៃប្រឌិត និងសមត្ថភាពសម្របខ្លួន។
- ជំនាញរៀបចំការងារ និងគ្រប់គ្រងពេលវេលា។
- ភាពទុកចិត្តបាន ការគោរពពេលវេលា និងទំនួលខុសត្រូវ។
- ការប្តេជ្ញាចិត្តចំពោះការអប់រំកុមារ និងវប្បធម៌ខ្មែរ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងលិខិតបង្ហាញចំណាប់អារម្មណ៍មកអាសយដ្ឋានអ៊ីមែលទាំងពីរដូចបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនងលម្អិត។ សូមបញ្ជាក់ឈ្មោះសាកលវិទ្យាល័យ ឆ្នាំសិក្សា និងលទ្ធភាពបំពេញការងារពេញមួយរយៈពេលដែលបានកំណត់។
Thanks, From Khmer Online Jobs Team
| Company : | Taramana Association |
| Contact Name : | លោកស្រី Véronique PUCCIO — នាយិកាមជ្ឈមណ្ឌល (ទំនាក់ទំនងជាភាសាអង់គ្លេស)លោក Dararith ENG — នាយករង (ទំនាក់ទំនងជាភាសាខ្មែរ) |
| Email : | assistant.direction@taramana.org direction@taramana.org |
| Address : | 456 Phlauv Lum, Group 2, Boeng Salang, Sangkat Ruessei Kaev, Khan Russey Keo, Phnom Penh, Cambodia |
| Website : |
http://www.taramana.org https://www.facebook.com/taramana.org |
