ជំនួយការប្រធានផ្នែកលក់ for The Best Camera Live Co., Ltd.

For : Cambodian Only
Categories : Sales / Marketing
Schedule :
Sex : Male, Female
Location : Phnom Penh
Hiring : 1 Position
Closing Date : 17th July 2026
Salary :
Negotiable
Experience : Minimum 3 years
Degree : Bachelor
Job Description

ក្រុមហ៊ុន​ ដឺ​ បេ​ស កាមេរ៉ា​ ឡាយ​ ឯ.ក (The Best Camera Live Co., Ltd) គឺជា​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត​ ដែល​មាន​សកម្មភាព​អាជីវកម្ម​ចម្បង​លើសេវា​ថតរូប​ និង​វី​ដេអូ​។ យើងខ្ញុំ​ជា​ក្រុមហ៊ុន​ឯកទេស​ខាង​ ការ​ថត​ផ្សាយ​ផ្ទាល់​ (Live Streaming) ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា​ ដែល​បាន​ដំណើរការ​ និង​រីក​ចម្រើន​អស់​រយៈ​ ពេល​ជាង​ ៥ ឆ្នាំ​មក​ហើយ​។ ដើម្បី​ឆ្លើយតបនឹង​ការ​រីក​ចម្រើន​របស់ក្រុមហ៊ុន​ យើងខ្ញុំ​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​ ភាព​ស្វាហាប់​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ដើម្បី​មក​បំពេញ​ការងារ​ក្នុង​មុខតំណែង​ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • ការគ្រប់គ្រង និងដឹកនាំក្រុមលក់
  • តាមដានការងារ៖ ត្រួតពិនិត្យ និងវាយតម្លៃការបំពេញការងារប្រចាំថ្ងៃរបស់ភ្នាក់ងារលក់ ។
  • ពិនិត្យគុណភាព៖ តាមដានការឆ្លើយតប និងការផ្តល់សេវាកម្មរបស់ក្រុមការងារទៅកាន់អតិថិជន ដើម្បីធានាបាននូវវិជ្ជាជីវៈខ្ពស់។
  • គាំទ្រក្រុមការងារ៖ ជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាដែលក្រុមលក់ជួបប្រទះក្នុងដំណើរការលក់។
  • ជម្រុញគោលដៅ៖ ដឹកនាំ និងជម្រុញក្រុមលក់ឱ្យសម្រេចបាននូវគោលដៅលក់ ដែលក្រុមហ៊ុនកំណត់។
  • ការទំនាក់ទំនង និងប្រឹក្សាយោបល់អតិថិជន
  • ប្រឹក្សាយោបល់៖ ឆ្លើយតបរាល់ចម្ងល់ និងផ្តល់ព័ត៌មានលម្អិតជូនអតិថិជនដោយភាពរាក់ទាក់។
  • រៀបចំកញ្ចប់សេវាកម្ម៖ ណែនាំកញ្ចប់សេវាកម្ម (Packages) ដែលសមស្របទៅនឹងតម្រូវការ និងថវិការបស់អតិថិជន។
  • បង្ហាញចំណុចខ្លាំង៖ ពន្យល់ និងបង្ហាញពីអត្ថប្រយោជន៍ ក៏ដូចជាគុណភាពនៃសេវាកម្ម Camera Live និង LED Screen របស់ក្រុមហ៊ុន។
  • បិទការលក់៖ ចូលរួមអន្តរាគមន៍ និងជួយក្រុមការងារក្នុងការបិទការលក់ ជាមួយអតិថិជនធំៗ។
  • ការរៀបចំឯកសារ និង Proposal
  • រៀបចំ Presentation៖ រក្សាទុក និងបង្កើតស្លាយណែនាំសេវាកម្ម ឱ្យមានភាពទាក់ទាញ និងមានលក្ខណៈអាជីពដើម្បីបង្ហាញជូនអតិថិជន។
  • ការគ្រប់គ្រងទិន្នន័យអតិថិជន
  • រក្សាទុកព័ត៌មាន៖ កត់ត្រា និងរក្សាទុកព័ត៌មានអតិថិជនឱ្យមានសុវត្ថិភាព និងសណ្តាប់ធ្នាប់។
  • បែងចែកប្រភេទ៖ ចាត់ថ្នាក់អតិថិជនទៅតាមក្រុម ឬតម្រូវការផ្សេងៗគ្នា។
  • ស្វែងរកឱកាស៖ រៀបចំ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអតិថិជនសក្តានុពល ។
  • រក្សាទំនាក់ទំនងចាស់៖ តាមដាន និងថែរក្សាទំនាក់ទំនងល្អជាមួយអតិថិជនចាស់ៗ ។
  • ការសម្របសម្រួលជាមួយផ្នែកប្រតិបត្តិការ
  • ផ្ទៀងផ្ទាត់ព័ត៌មាន៖ ពិនិត្យកាលបរិច្ឆេទ ពេលវេលា និងទីតាំងកម្មវិធីឱ្យបានច្បាស់លាស់។
  • ធានាគុណភាពសេវាកម្ម៖ សហការជាមួយក្រុមបច្ចេកទេស/ប្រតិបត្តិការ ដើម្បីធានាថាការដំឡើង និងការរៀបចំសេវាកម្មត្រឹមត្រូវតាមកិច្ចសន្យា។
  • ការអភិវឌ្ឍន៍អាជីវកម្ម និងស្វែងរកអតិថិជនថ្មី
  • បង្កើតបណ្តាញ ៖ ទំនាក់ទំនង និងបង្កើតភាពជាដៃគូ ជាមួយ៖
  • ក្រុមរៀបចំការប្រគំតន្ត្រី ឬពិធីការនានា
  • ក្រុមរៀបចំអាពាហ៍ពិពាហ៍
  • សណ្ឋាគារ និងសាលសន្និបាត
  • ការធ្វើរបាយការណ៍ និងវិភាគ
  • ធ្វើរបាយការណ៍៖ រៀបចំរបាយការណ៍លក់ជូនថ្នាក់លើជាប្រចាំ (ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ)។
  • វិភាគលទ្ធផល៖ វាយតម្លៃលើលទ្ធផលលក់ ស្វែងរកចំណុចខ្វះខាត និងដាក់ចេញនូវយុទ្ធសាស្ត្រកែលម្អ។
Job Requirements
Qualifications:
  • Bachelor's Degree in គ្រប់គ្រងពាណិជ្ជកម្ម , ផ្នែកទីផ្សារ, ទំនាក់ទំនង ឬជំនាញដែលពាក់ព័ន្ធ។
Work History:
  • មានបទពិសោធន៍ការងារ​ ក្នុងវិស័យលក់ for 2 to 3 years
  • យ៉ាងហោចណាស់ មានបទពិសោធន៍ការងារក្នុងតួនាទីជាប្រធានក្រុម ឬតួនាទីគ្រប់គ្រងការងារ for 1 to 2 years
Skills & Knowledge:General & Technical Skills
  • មានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន CRM (ដូចជា Salesforce, HubSpot ឬ Zoho)។
  • មានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់កម្មវិធី Microsoft Office Suite (ជាពិសេស Microsoft Excel សម្រាប់ការវិភាគទិន្នន័យ និង PowerPoint សម្រាប់បទបង្ហាញលក់)។
Soft Skills
  • មានសមត្ថភាពដឹកនាំ ទំនាក់ទំនងអន្តរបុគ្គល និងការកសាងក្រុមការងារបានល្អ។
  • មានជំនាញក្នុងការប្រាស្រ័យទាក់ទង និងការសរសេរបានយ៉ាងល្អប្រសើរ។
  • មានជំនាញក្នុងការដោះស្រាយបញ្ហានិងសមត្ថភាពគ្រប់គ្រងការងារច្រើនក្នុងពេលតែមួយ ក្រោម​​សម្ពាធពេលវេលាខិតជិត។
  • មានផ្នត់គំនិតបុរេកម្ម និងផ្តោតលើការរីកចម្រើន។
  • មានភាពជាអ្នកដឹកនាំ និងអាចជាទីពឹងបាន (Strong Leadership & Reliability): មានសមត្ថភាពក្នុងការធ្វើជាគំរូ លំឱនកាយជួយជ្រោមជ្រែងសមាជិកក្រុម និងអាចទទួលខុសត្រូវគ្រប់គ្រងប្រតិបត្តិការទាំងមូលជំនួសអ្នកចាត់ការនៅពេលចាំបាច់។
  • ផ្តោតលើលទ្ធផល និងគោលដៅច្បាស់លាស់ (Results-Oriented & Target-Driven): មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវសូចនាករលទ្ធផលការងារ (KPIs) និងមានមហិច្ឆតាក្នុងការជម្រុញតួលេខលក់របស់ក្រុមហ៊ុនឱ្យមានការកើនឡើង។
  • មានភាពបត់បែន និងធន់នឹងសម្ពាធការងារ (Adaptability & Resilience): អាចបំពេញការងារបានយ៉ាងល្អក្នុងបរិយាកាសការងារដែលប្រែប្រួលលឿន មិនរាថយចំពោះការបដិសេធរបស់អតិថិជន និងមានសមត្ថភាពរក្សាភាពស្ងប់ស្ងាត់ដើម្បីដោះស្រាយបញ្ហានៅក្រោមសម្ពាធ។
  • មានក្រមសីលធម៌ និងភាពស្មោះត្រង់ (High Integrity & Professionalism): រក្សាបាននូវភាពស្មោះត្រង់ យុត្តិធម៌ក្នុងការគ្រប់គ្រងបុគ្គលិក និងមានទំនួលខុសត្រូវខ្ពស់ក្នុងការរក្សាការសម្ងាត់ ក៏ដូចជាផលប្រយោជន៍របស់អតិថិជន និងក្រុមហ៊ុន។
  • មានការយល់ចិត្ត និងពូកែសង្កេត (Empathetic & Attentive Listener): មានសមត្ថភាពស្តាប់ និងយល់ពីតម្រូវការរបស់អតិថិជន ក៏ដូចជាការយល់ដឹងពីធុរៈ ឬបញ្ហាប្រឈមនានារបស់បុគ្គលិកក្រោមឱវាទ ដើម្បីផ្តល់ការគាំទ្របានចំគោលដៅ។
  • មានគំនិតផ្តួចផ្តើម និងបុរេកម្ម (Proactive & Self-Motivated): មិនរង់ចាំតែការបញ្ជា មានស្មារតីម្ចាស់ការក្នុងការស្វែងរកឱកាសលក់ថ្មីៗ និងបង្កើតដំណោះស្រាយមុនពេលបញ្ហាកើត
  • ឡើង។
How to Apply?

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV & Cover Letter) មកកាន់​ក្រុមហ៊ុន​តាមរយៈ​នៅ​ការិយាល័យ​ ផ្ញើ​តាមរយៈ​អ៊ី​មែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ចំណាំ​៖ ក្រុមហ៊ុន​រក្សាសិទ្ធិ​ក្នុង​ការទាក់ទង​តែ​បេក្ខជន​ដែលជា​ប់ Shortlist ដើម្បី​ធ្វើការ​សម្ភាសន៍​តែប៉ុណ្ណោះ​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : The Best Camera Live Co., Ltd.
Email : cheachanchristin17@gmail.com
Address : #206 Ground floor, Betong road, Borey Kamakor Village, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia
Other Opening Jobs from The Best Camera Live Co., Ltd.
Sponsored
Similar jobs
Loading