អ្នកផ្តល់សេវាលើការសម្អាតការិយាល័យ for The Fred Hollows Foundation
| For : | Cambodian Only |
| Categories : | Any major |
| Schedule : | |
| Sex : | Male, Female |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 02nd January 2026 |
| Salary : |
Negotiable
|
| Experience : | Minimum 2 years |
| Degree : |
មូលនិធិហ្វ្រេដហូឡូ គឺជាអង្គការក្រៅរដ្ឋាភិបាលបរទេស មានការិយាល័យកណ្តាលនៅប្រទេស អូស្រ្តាលី។មូលនិធិហ្វ្រេដហូឡូបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២ ដោយលោកសាស្ត្រាចារ្យ ហ្វ្រេដហូឡូ ។ បេសកកម្មចម្បងរបស់មូលនិធិហ្វ្រេដហូឡូ គឺពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈក្នុងវិស័យសុខភាពភ្នែក ការព្យាបាល និងការបង្ការភាពពិការភ្នែក ដែលបង្កដោយជំងឺបាយភ្នែក (cataract) ជំងឺត្រាក់កូម (trachoma) ជំងឺបាតភ្នែកបណ្តាលមកពីផលវិបាកនៃជំងឺទឹកនោមផ្អែម (diabetic retinopathy) និងបញ្ហាកំហុសកំណុំរូបភាព(refractive error)។ មូលនិធិហ្វ្រេដហូឡូបាន និងកំពុងបំពេញបេសកកម្មក្នុងប្រទេសជាង ២៥ នៅអូស្ត្រាលី ប៉ាស៊ីហ្វិក អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងទ្វីបអាហ្វ្រិក។
- បោសសម្អាត ជូតដី បូមធូលី និងកម្រាលការិយាល័យ បន្ទប់ទឹក បន្ទប់ប្រជុំ និងបរិវេណដែលប្រើប្រាស់រួម
- ប្រមូល និងដាក់ចោលសំរាម ឲ្យបានត្រឹមត្រូវ
- សម្អាតបង្អួច កញ្ចក់ និងផ្ទៃកញ្ចក់ផ្សេងៗ
- គ្រប់គ្រងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក (សាប៊ូ ក្រដាសជូតដៃ ក្រដាសបង្គន់ ជាដើម)
- រាយការណ៍អំពីការខូចខាតតម្រូវការថែទាំ ឬបញ្ហាសុវត្ថិភាពទៅកាន់អ្នកគ្រប់គ្រងភ្លាមៗ
- រៀបចំបន្ទប់ និងសម្ភារៈសម្រាប់កិច្ចប្រជុំ ព្រឹត្តិការណ៍ ឬកម្មវិធីផ្សេងៗ
- ជួយរៀបចំទុកដាក់សម្ភារការិយាល័យឲ្យបានស្អាត និងមានរបៀបរៀបរយ
- រក្សាសុវត្ថិភាពអគារបន្ទាប់ពីសម្អាត ដោយធានាថាទ្វារ និងបង្អួចត្រូវបានចាក់សោត្រឹមត្រូវ
- មានបទពិសោធន៍ការងារសម្អាត ឬថែទាំអគារយ៉ាងតិច for 2 years
- អាចលើក យក និងផ្លាស់ទីឧបករណ៍ និងសម្ភារៈសម្អាត
- មានភាពស្មោះត្រង់ និងទំនួលខុសត្រូវ មកធ្វើការទៀងទាត់ និងយកចិត្តទុកដាក់ក្នុងការងារ
- អាចធ្វើការដោយឯករាជ្យ និងគ្រប់គ្រងពេលវេលាបានល្អ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតអម ពន្យល់អំពីលក្ខណៈសម្បត្តិជាក់លាក់របស់បេក្ខជន តាមរយៈអ៊ីម៉ែល ឬផ្ញើពាក្យស្នើសុំមកកាន់ការិយាល័យមូលនិធិហ្វ្រេដហូឡូ ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ដើម្បីមានសិទ្ធិដាក់ពាក្យសុំមុខតំណែងនេះ អ្នកត្រូវតែមានសិទ្ធិធ្វើការក្នុងប្រទេសកម្ពុជា។
មូលនិធិហ្វ្រេដហូឡូ ប្តេជ្ញាការពារសិទ្ធិកុមារនៅគ្រប់ផ្នែកទាំងអស់ដែលយើងធ្វើការ។ អ្នកដាក់ពាក្យសុំត្រូវបានណែនាំថា មូលនិធិរក្សាសិទ្ធិក្នុងការត្រួតពិនិត្យលិខិតថ្កោលទោសដែលនៅមានសុពលភាព(ក្រោយជាប់ជាស្ថាពរ) និងនីតិវិធីពិនិត្យផ្សេងទៀត ដើម្បីធានាថាយើងរក្សា និងលើកកម្ពស់បរិស្ថានសុវត្ថិភាពកុមារ។
សូមចុចឯកសារភ្ជាប់ខាងក្រោមសម្រាប់ព័ត៌មានបន្ថែម។
Thanks, From Khmer Online Jobs Team
| Organization : | The Fred Hollows Foundation |
| Email : | sbotombormey@hollows.org |
| Address : | 2nd Floor, P.G.C.T center, Street 274, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia |
