Search

User Menu

ជាងជួសជុលរថយន្ត for The HALO Trust Cambodia

For : Cambodian Only
Categories : Maintenance
Schedule : Full time job
Sex : Male, Female
Location : Pursat
Hiring : Many
Closing Date : 31st October 2025
Salary :
$414
Experience : Yes
Degree :
Job Description

ហេ​ឡូ​ត្រា​ស្ត ជា​អង្គការ​បោស​សម្អាត​មីន​មនុស្សធម៌​ដ៏​ធំបំផុត​ក្នុង​ពិភពលោក​ បាន​និង​កំពុង​ធ្វើការ​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ពិភពលោក​។ មាន​បុគ្គលិក​កំពុង​បម្រើ​ការ​ជាង​ ១៣,០០០ នាក់​ នៅ​ក្នុង​ប្រទេស​ចំនួន​ ៣២ និង​តំបន់​ដែល​បាន​និង​កំពុង​ជួយ​ដល់​គ្រួសារ​រាប់​លាន​នាក់​ត្រឡប់ទៅ​ផ្ទះ​របស់​ពួកគេ​វិញ​ ដោយ​សុវត្ថិភាព​ ប៉ុន្តែ​នៅ​មានការងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​បន្ត​។ អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ធ្វើការ​នៅ​ក្នុង​ប្រទេសកម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩១ ហើយ​បច្ចុប្បន្ន​មាន​បុគ្គលិក​ ១,២០០ នាក់​ កំពុង​ធ្វើការ​ លើ​គម្រោង​បោស​សម្អាត​មីន​ និង​យុទ្ឋភ័ណ្ឌមិនទាន់​ផ្ទុះ​ នៅ​ភាគ​ខាងជើង​ ពាយ័ព្យ​ និង​ខាងកើត​នៃ​ប្រទេស​។

Job Responsibilities & Duties
  • ភារកិច្ចចម្បងៈ
  • ត្រូវតំហែទាំ បង្ការសម្រាប់សម្ភារៈ​រថយន្ត គ្រឿងចក្រ ម៉ូតូ​និងសម្ភាៈផ្សេងៗ។
  • ត្រូវឆែក និងពិនិត្យរថយន្តបានចែកឲ្យទៅគេ រាយការណ៍អ្វី ឬកំហូចដែលរកឃើញទៅប្រធានជាង និងធ្វើការជួសជុលឲ្យបានសមស្រប។
  • ត្រូវជួសជុលរថយន្ត គ្រឿងចក្រ ប្រពន្ឌ័ភ្លើងអេឡិកត្រូនិក និងហៃដ្រូលិក ធំ តូច លើរថយន្តធម្មតា និងរថយន្តដឹក សម្ភារៈ និងសណ្តោងធនធ្ងន់។
  • ត្រូវធានាថា ក្រដាស់ស្នាមជួសជុលរថយន្ត ត្រូវបានបំពេញឲ្យបានត្រឹមត្រូវ និងយល់ព្រមតាមតម្រូវការ ពេលដែល អវត្តមានរបស់ប្រធានជាង។
  • បំពេញកិច្ចជាងផ្សេងៗដូចជា ការរើម៉ាស៊ីន បន្លាស់ទី​ការសម្អាត ការជួសជុល និងការតម្លើងរថយន្ត ការប្រើប្រាស់គ្រឿងស្ទូច ម៉ាស៊ីនលើករបស់របរ រ៉ូលើ ឬរទេះអូសដើម្បីបន្លាស់ទី ម៉ាស៊ីនពេលដែលត្រូវការ។
  • ទំនាក់ទំនង ដើម្បីឆ្លើយតបទៅនឹងសំណើរនៃកំហូច និងចូលរួមពេលតម្រូវការជួសជុលបន្ទាន់។
  • កំណត់ពេលវេលាតំហែទាំ ដើម្បីបន្ថយពេលនៅរោងជាងឲ្យកាន់តែតិច ហើយបង្កើនរថយន្តដែលអាចប្រើប្រាស់បាន។
  • ផ្ទៀងផ្ទាត់ឧបករណ៍ និងសម្ភារៈរោងជាងដោយធានាថា វានៅមានគុណភាពល្អនិងត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ។
  • ត្រូវប្រាកដថា រថយន្តទាំងអស់ ស្អាតល្អ បន្ទាប់ពីជួសជុលហើយអាចប្រើប្រាស់លើដងផ្លូវបានមុនប្រគល់ឲ្យគេ។
  • ប្រកាន់ខ្ជាប់តាមបទបញ្ជាសុវត្ថិភាព ប្រកាន់ខ្ជាប់ប្រើប្រាស់ឧបករណ៍ការពារ ខណៈពេលអនុវត្តន៍ការងារនៅក្នុង
  • បរិស្ថានរោងជាង។
  • ជួយក្នុងការថែទាំ បញ្ជីគ្រឿងបន្លាស់ ស្នើសុំគ្រឿងបន្លាស់តាមតម្រូវការនៅតំបន់។
  • ជួយផ្ដល់យោបល់បច្ចេកទេស ពីការបណ្ដុះបណ្ដាលដែលពាក់ព័ន្ធដល់ជាងផ្សេងទៀត។
  • ជួយវាយតម្លៃតម្រូវការបែងចែករថយន្ត យោងតាមតម្រូវការរបស់ប្រតិបត្តិការជាក់ស្តែង។
  • ការអនុវត្តន៍តាមៈ
  • រក្សាការគ្រប់គ្រងតំហែទាំយានយន្ត តាមស្តង់ដារជួសជុល និងសំណល់រោងជាង។
  • ការប្រើប្រាស់ភ្លាមៗនៃឧបករណ៍ការពារ ដើម្បីឲ្យសមស្របជានិច្ច ជាមួយតម្រូវការសុខភាពនិងសុវត្ថិភាព។
  • ពិនិត្យផ្ទៀងផ្ទាត់សម្ភារៈ និងឧបករណ៍ទាំងអស់សម្រាប់មុខងារ ត្រូវនឹងគោលបំណងមុនពេលប្រើប្រាស់។
  • រាយការណ៍ឧបត្តិហេតុទាក់ទងនឹងរោងជាង សម្រាប់វិធានការកាត់បន្ថយនិងការតាមដានផ្នែករដ្ឋបាល។
  • ភារកិច្ចបន្ថែមៈ
  • ជួយកិច្ចការងារ ក្នុងសកម្មភាពប្រចាំថ្ងៃពាក់ព័ន្ធនឹងរដ្ឋបាល បំពេញ និងថតចម្លងឯកសារ ក្រដាសស្នាម។
  • ជួយត្រួតពិនិត្យ និងវាយតម្លៃគុណភាពរថយន្តនិងផ្ដល់យោបល់ ដល់ពួកគេ។
  • ទាក់ទងជាមួយ ប្រធានគ្រប់គ្រងផ្នែកយានយន្ត ពីផែនការឈប់សម្រាករបស់បុគ្គលិក និងរៀបកាលវិភាគតំហែទាំ នៅពេលបុគ្គលិកឈប់សម្រាក។
  • ឆ្លើយតប ទៅនឹងការជួសជុល ហែទាំយានយន្ត ដែលខូច នៅពេល​ ទៅទស្សនកិច្ចចម្ការមីន ឬទៅធ្វើការនៅតំបន់។
  • ផ្ដល់នូវការគាំទ្រ ឬជួយជ្រោមជ្រែង ពាក់ព័ន្ធនឹងការបែងចែករថយន្ត និងផែនការដឹកជញ្ជូនពេលដែលត្រូវការ។
  • ទំនួលខុសត្រូវផ្សេងៗទៀត អាចនឹងត្រូវបានចាត់ចែង និងប្រគល់ឲ្យធ្វើដោយថ្នាក់លើ។
  • ការងារផ្ទៃក្នុងៈ
  • បុគ្គលិកត្រូវរក្សាការប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងចំពេលវេលាជាមួយ ប្រធានគ្រប់គ្រងក្នុង
  • អង្គការនិងគ្រប់បុគ្គលិកទាំងអស់ស្របតាមសេចក្ដីណែនាំរបស់អង្គការ។
  • ចូលរួមប្រជុំប្រចាំថ្ងៃ ពេលរៀបផែនការ ការងារ រោងជាង បទបង្ហាញខ្លីៗពីសុវត្ថិភាព និងបែងចែកការងារឲ្យធ្វើ។
  • ការងារខាងក្រៅៈ
  • បុគ្គលិកត្រូវអនុលោមតាមបទដ្ឋានវិជ្ជាជីវៈនៃការប្រាស្រ័យទាក់ទង រក្សាភាពសុចរិតនិងការសម្ងាត់។
How to Apply?

បេក្ខជន​ ដែល​មាន​ចំណាប់អារម្មណ៍​ ត្រូវ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​(មិន​ឲ្យលើស​ ២ទំព័រ​) ជាមួយ​និង​លិខិត​ចំណាប់អារម្មណ៍​ (១ទំព័រ​) មកកាន់​ email ដោយ​ដាក់​តួនាទី​ “ ជាង​ជួសជុល​រថយន្ត​” ឬមកកាន់​ ផ្នែក​ធនធានមនុស្ស​របស់​អង្គការ​ ហេ​ឡូ​ត្រា​ស្ត ក្នុង​ខេត្ត​សៀមរាប​។បេក្ខជន​/បេ​ក្ខនារី​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​បាន​ទាក់ទង​ទៅ​សម្រាប់​ធ្វើការ​សម្ភាសន៍​។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​និង​កំពុង​ផ្ដល់​ឱកាស​ការងារ​ស្មើ​ៗគ្នា​ ចំពោះ​បេក្ខជន​ទាំងឡាយ​ណា​ដែល​ដាក់ពាក្យ​ធ្វើការងារ​ ដោយ​មិន​ប្រកាន់​ ពូជសាសន៍​ អាយុ​ ពិការភាព​ ការ​កែ​ភេទ​ អាពាហ៍ពិពាហ៍​ ដៃគូ​រស្នេហា​ មានផ្ទៃពោះ​ ភាពជា​ម្ដាយ​ ពូជអម្បូរ​ ជំនឿ​សាសនា​ ភេទ​ ឬទំនោរ​ភេទ​។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ប្ដេជ្ញា និង​ទទួលយក​ ទាំង​វប្បធម៌​រួម​ និង​វប្បធម៌​ផ្សេង​ៗគ្នា​ ហើយ​ពួកយើង​ព្យាយាម​ស្វែងរក​ការ​ជ្រើសរើស​ ការ​អភិវឌ្ឍន៍​ និង​ថែរក្សា​ អ្នកមាន​ទេពកោសល្យ​បំផុត​ពី​បណ្ដុំ​បេក្ខជន​ផ្សេង​ៗ។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ប្តេជ្ញា​ធានា​ថា​ ការ​ផ្តល់នូវ​សុវត្ថិភាព​ និង​បរិយាកាស​ទុកចិត្ត​បាន​ ដែល​ ការពារ​ និង​លើក​កម្ពស់​សុខុមាលភាព​ ព្រមទាំង​អ្នកចូលរួម​ទំនាក់ទំនង​ ឬជា​ផ្នែក​មួយ​នៃ​អង្គការ​សប្បុរស​ធម៌​ ជាមួយនឹង​ការ​មិន​អត់ឱន​ចំពោះ​អាកប្បកិរិយា​ដែល​ប្រឈម​នឹង​រឿង​នេះ​។


Help Khmer Online Jobs

When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : The HALO Trust Cambodia
Email : recruitment@halocambodia.org
Address : No, street 6, Chey, Tuek Vil Sangkat, Siem Reap Municipality, Siemreap Province, Cambodia
Website : http://www.halotrust.org
Free Job Newsletter
Get hot jobs update directly in your inbox, join our newsletter subscription.
Sponsored
Similar jobs
Loading

Looking for Job in Cambodia

Full time jobs and part time jobs are added through www.khmeronlinejob.com daily.

You can search for jobs by fields (such as marketing, accounting, computer programming, computer design and many other fields) or by cities or provinces (such as Phnom Penh, Siem Reap, Sihanoukville, Battambang, and all other cities/provinces in Cambodia).

@Job seekers : Job opportunity comes and goes, if you don't want to slip it, stay tuned to get Job update

Loading