អ្នកបើកបរ for The HALO Trust Cambodia

For : Cambodian Only
Categories : Any major
Schedule :
Sex : Male, Female
Language : Khmer, English
Location : Siem Reap
Hiring : 1 Position
Closing Date : 19th June 2026
Salary :
$296
Experience : Yes
Degree :
Job Description

ហេ​ឡូ​ត្រា​ស្ត ជា​អង្គការ​បោស​សម្អាត​មីន​មនុស្សធម៌​ដ៏​ធំបំផុត​ក្នុង​ពិភពលោក​ បាន​និង​កំពុង​ធ្វើការ​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ពិភពលោក​។ មាន​បុគ្គលិក​កំពុង​បម្រើ​ការ​ជាង​ ១៣,០០០ នាក់​ នៅ​ក្នុង​ប្រទេស​ចំនួន​ ៣២ និង​តំបន់​ដែល​បាន​និង​កំពុង​ជួយ​ដល់​គ្រួសារ​រាប់​លាន​នាក់​ត្រឡប់ទៅ​ផ្ទះ​របស់​ពួកគេ​វិញ​ ដោយ​សុវត្ថិភាព​ ប៉ុន្តែ​នៅ​មានការងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​បន្ត​។ អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ធ្វើការ​នៅ​ក្នុង​ប្រទេសកម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩១ ហើយ​បច្ចុប្បន្ន​មាន​បុគ្គលិក​ជាង​ ១០០០នាក់​ កំពុង​ធ្វើការ​ លើ​គម្រោង​បោស​សម្អាត​មីន​ និង​យុទ្ឋភ័ណ្ឌមិនទាន់​ផ្ទុះ​ នៅ​ភាគ​ខាងជើង​ ពាយ័ព្យ​ និង​ខាងកើត​នៃ​ប្រទេស​។

Job Responsibilities & Duties
  • ភារកិច្ចចម្បង
  • ការបើកបរ រថយន្តតូច រថយន្តធំ រថយន្តក្រុង និងរថយន្តមួយចំនួនទៀត អាស្រ័យលើកម្រិតរថយន្តទទួលបាន។
  • ពេលដឹកជញ្ជូនបុគ្គលិក លើដងផ្លូវប្រកបដោយសុវត្ថិភាព និងធានាថា បុគ្គលិកត្រូវប្រកាន់ខ្ជាប់នូវគោលកាណ៍ សុវត្ថិភាពមុនពេលចាកចេញនិងកំឡុងពេលកំពុងបើកបរ។
  • បំពេញភារកិច្ច និងសេវាដឹកជញ្ជូន ជាមួយនឹងការចែកចាយ និងជូនដំណឹងពីការទទួលបានទាន់ពេលវេលា។
  • រៀបចំបញ្ជីត្រួតពិនិត្យប្រចាំថ្ងៃ សម្រាប់រថយន្តដែលបានប្រគល់ឲ្យ មានដូចជា រ៉ឺម៉ក និងបរិក្ខារទាំងឡាយ ហើយប្រាកដថា សម្ភារៈទាំងនោះ ត្រូវគ្នាទៅនឹងស្តង់ដារដែលបានណែនាំ។
  • ធ្វើតាមការណែនាំ អំពីទីតាំង ផែនទីបង្ហាញផ្លូវ ដោយយោងទៅតាមច្បាប់ ឯកសារផ្សេងៗស្តីពីច្បាប់ចររាចរណ៍ ដែលបានអនុម័ត និងធ្វើបច្ចុប្បន្នភាព ហើយត្រូវធានាថា ឯកសារទាំងអស់នោះ ត្រូវបានថតចម្លងសម្រាប់យកប្រើការ។
  • ត្រួតពិនិត្យរថយន្តប្រចាំថ្ងៃ កាលវិភាគ និងផែនការសម្រាប់ការថែទាំបង្ការទុកជាមុន ដែលត្រូវធ្វើជាប្រចាំ។
  • ប្រមូល និងផ្ទុកសម្ភារៈដោះមីន និងសម្ភារៈផ្សេងៗទៀត ផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវច្បាស់លាស់ ចងភ្ជាប់យ៉ាងជាប់ត្រឹមត្រូវទៅតាមការកំណត់បន្ទុកហើយបញ្ជូនស្របតាមផែនការការងារដែលបានចាត់តាំង។
  • មានទំនួលខុសត្រូវសម្រាប់ការថែទាំរថយន្តជាមូលដ្ឋាន ក្នុងអនុលោមតាមការអនុវត្តន៍ការងារ គោនយោបាយ និងដំណើរការដ៏មានសុវត្ថិភាពទាំងអស់។ ពិនិត្យបរិក្ខារដែលពាក់ព័ន្ធទាំងឡាយមុនពេលចាប់ផ្ដើមធ្វើដំណើរ។
  • បំពេញនិងផ្ទៀងផ្ទាត់កិច្ចការលើក្រដាសស្នាមឲ្យបានត្រឹមត្រូវ និងការកត់ត្រា ការធ្វើដំណើរ និងប្រេងនៅក្នុងសៀវភៅកំណត់ត្រាប្រចាំថ្ងៃ។
  • ត្រូវថែរក្សារថយន្ត អង្គការហេឡូត្រាស្ត ឲ្យបានស្អាត និងមានរបៀបរៀបរយជានិច្ច។
  • ជូនដំណឹងទៅប្រធានគ្រប់គ្រង ពីសុពលភាពនៃឯកសារដែលពាក់ព័ន្ធនឹងការបើកបរ ដើម្បីមានផែនការធ្វើវាថ្មី។
  • ការអនុវត្តន៍តាម
  • កំណត់អត្តសញ្ញាណ កាត់បន្ថយ និងបង្កើនសុវត្ថិភាព តាមដងផ្លូវទាក់ទងហានិភ័យ និងរាយការណ៍ទាន់ពេលវេលា។
  • កត់ត្រាការធ្វើដំណើរទាំងអស់និងការប្រើប្រាស់ប្រេងនៅក្នុងសៀវភៅកំណត់ត្រាក្នុងបែបបទត្រូវតាមពេលវេលា។
  • ត្រូវធានាថា ឯកសារផ្លូវច្បាប់ទាំងអស់ត្រូវបានបន្តសុពលភាពឡើងវិញឲ្យបានទាន់ពេលវេលា និងមានសុពលភាពមុនពេលធ្វើដំណើរ ដូចជា ប័ណ្ណបើកបរ ធានារ៉ាប់រង ការឆែកអនុលោមតាមច្បាប់សុវត្ថិភាពរបស់រដ្ឋាភិបាល។
  • ភារកិច្ចបន្ថែម
  • ជាបុគ្គលិកត្រៀមបម្រុង សម្រាប់ផ្នែកភស្តុភារតាមតំបន់ ដើម្បីអនុវត្តការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនិងសម្ភារៈ។
  • ទំនាក់ទំនងជាមួយអ្នកបើកបរដទៃទៀត ពីការបែងចែកផែនការការងារប្រចាំថ្ងៃ និងកំណត់អត្តសញ្ញាណការបណ្ដុះបណ្ដាលដែលពាក់ព័ន្ធ។
  • ត្រូវជួយផ្នែកយានយន្ត ក្នុងការរៀបផែនការ ដឹកជញ្ជូនសម្រាប់ការប្រើប្រាស់រថយន្ត និងទំនិញឲ្យបានសមស្រប។
  • ត្រូវមានការទទួលខុសត្រូវការងារផ្សេងៗទៀត ដែលត្រូវបានចាត់ចែង ឬដាក់ឲ្យធ្វើដោយថ្នាក់ដឹកនាំ។
Job Requirements
Languages:
  • Khmer
  • English
Skills & Knowledge:General & Technical Skills
  • មានបទពិសោធន៍ជាអ្នកបើកបរ ដោយពេញចិត្តក្នុងបរិបទមនុស្សធម៌។
  • ធ្លាប់មានការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងសុវត្ថិភាពផ្លូវ ជាការចាំបាច់។
  • មានមូលដ្ឋានគ្រឹះក្នុងការថែទាំរថយន្តនិងជំនាញជួសជុល។
  • មានចំណេះដឹងល្អ ផ្នែករថយន្តតូយ៉ូតា ឡែនគ្រីសសឺ ឡែនរ៉ូវើ និងប្រភេទរថយន្តដឹកទំនិញធុនធំ។
  • ចេះភាសាអង់គ្លេស សម្រាប់ការប្រាស្រ័យទាក់ទងផ្លូវការ កាន់តែល្អ។
  • ប័ណ្ណបើកបរ មានសុពលភាពជាមួយប្រភេទប័ណ្ណដែលពាក់ព័ន្ធ ជាការចាំបាច់។ រថយន្តធុនតូច រថយន្តក្រុង និងរថយន្តដឹកទំនិញធុនធំ។
  • មានចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ ស្ថានភាពផ្លូវ និងបទប្បញ្ញត្តិអនុវត្តន៍ច្បាប់របស់រដ្ឋាភិបាល។
  • ធ្លាប់ស្គាល់ យល់ដឹងពីបរិស្ថានការងារ និងតំបន់ប្រតិបត្តិការរបស់អង្គការហេឡូត្រាស្ត។
  • ចេះអក្សរសាស្ត្រខ្មែរ និងលេខបានល្អ។
  • មានបទពិសោធន៍ ក្នុងការងារជាមួយអង្គការក្រៅរដ្ឋាភិបាល កាន់តែល្អ។
Soft Skills
  • អាចធ្វើការដោយឯករាជ្យជាមួយនឹងការផ្ដួចផ្ដើមនិងស្វែងរកដំណោះស្រាយផ្សេងៗ។
  • អាចធ្វើការងារជាក្រុមយ៉ាងមានប្រសិទ្ធភាព។
  • មានសុខភាពល្អរឹងមាំ និងចេះបត់បែន។
  • មានឆន្ទៈ និងធ្វើការលើសម៉ោងក្នុងស្ថានភាពសម្ពាធការងារ កំឡុងពេលថ្ងៃសម្រាកបុណ្យជាតិ និងថ្ងៃចុងសប្ដាហ៍
How to Apply?

បេក្ខជន​ ដែល​មាន​ចំណាប់អារម្មណ៍​ ត្រូវ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​(មិន​ឲ្យលើស​ ២ទំព័រ​), លិខិត​ចំណាប់អារម្មណ៍​ (១ទំព័រ​), ភ្ជាប់​មក​ជាមួយ​ប័ណ្ណ​បើកបរ​ប្រភេទ​ C = គ - CE = ង និង​អត្តសញ្ញាណប័ណ្ណ​មាន​សុពលភាព​មកកាន់​ emailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ ដោយ​ដាក់​តួនាទី​ “ អ្នកបើក​បរ​ រថយន្ត​ មកកាន់​ ផ្នែក​ធនធានមនុស្ស​របស់​អង្គការ​ ហេ​ឡូ​ត្រា​ស្ត ក្នុង​ខេត្ត​សៀមរាប​។បេក្ខជន​/បេ​ក្ខនារី​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​បាន​ទាក់ទង​ទៅ​សម្រាប់​ធ្វើការ​សម្ភាសន៍​។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​និង​កំពុង​ផ្ដល់​ឱកាស​ការងារ​ស្មើ​ៗគ្នា​ ចំពោះ​បេក្ខជន​ទាំងឡាយ​ណា​ដែល​ដាក់ពាក្យ​ធ្វើការងារ​ ដោយ​មិន​ប្រកាន់​ ពូជសាសន៍​ អាយុ​ ពិការភាព​ ការ​កែ​ភេទ​ អាពាហ៍ពិពាហ៍​ ដៃគូ​រស្នេហា​ មានផ្ទៃពោះ​ ភាពជា​ម្ដាយ​ ពូជអម្បូរ​ ជំនឿ​សាសនា​ ភេទ​ ឬទំនោរ​ភេទ​។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ប្ដេជ្ញា និង​ទទួលយក​ ទាំង​វប្បធម៌​រួម​ និង​វប្បធម៌​ផ្សេង​ៗគ្នា​ ហើយ​ពួកយើង​ព្យាយាម​ស្វែងរក​ការ​ជ្រើសរើស​ ការ​អភិវឌ្ឍន៍​ និង​ថែរក្សា​ អ្នកមាន​ទេពកោសល្យ​បំផុត​ពី​បណ្ដុំ​បេក្ខជន​ផ្សេង​ៗ។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ប្តេជ្ញា​ធានា​ថា​ ការ​ផ្តល់នូវ​សុវត្ថិភាព​ និង​បរិយាកាស​ទុកចិត្ត​បាន​ ដែល​ការពារ​ និង​លើក​កម្ពស់​សុខុមាលភាព​ ព្រមទាំង​អ្នកចូលរួម​ទំនាក់ទំនង​ ឬជា​ផ្នែក​មួយ​នៃ​អង្គការ​សប្បុរស​ធម៌​ ជាមួយនឹង​ការ​មិន​អត់ឱន​ចំពោះ​អាកប្បកិរិយា​ដែល​ប្រឈម​នឹង​រឿង​នេះ​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : The HALO Trust Cambodia
Email : recruitment@halocambodia.org
Address : No, street 6, Chey, Tuek Vil Sangkat, Siem Reap Municipality, Siemreap Province, Cambodia
Website : http://www.halotrust.org
Sponsored
Similar jobs
Loading