ជាងភ្លើង for The HALO Trust Cambodia

For : Cambodian Only
Categories : Any major
Schedule :
Sex : Male, Female
Language : Khmer, English
Location : Siem Reap
Hiring : 1 Position
Closing Date : 16th August 2026
Salary :
Negotiable
Experience : Minimum 5 years
Degree : Bachelor
Job Description

បេសកកម្ម​របស់​ អង្គការ​ហេ​ឡូ​ត្រា​ស្ដ​ គឺ​ការ​បោស​សម្អាត​មីន​ ដើម្បី​ការពារ​ សង្គ្រោះ​ជីវិត​ និង​ស្ដារ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​។ អង្គការ​ហេ​ឡូ​ត្រា​ស្ដ​បាន​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដើម្បី​រំដោះ​ដី​ឱ្យ​មាន​សុវត្ថិភាព​ជូន​សហគមន៍​។

អង្គការ​ហេ​ឡូ​ត្រា​ស្ដ​កម្ពុជា​ បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ប្រទេសកម្ពុជា​ក្នុង​ឆ្នាំ​១៩៩១ ហើយ​បាន​ផ្ដើម​ធ្វើការ​ស្រាវជ្រាវ​ បោស​សម្អាត​មីន​ សំណល់​យុទ្ធ​ភណ្ឌ​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ និង​ធ្វើការ​អប់រំ​អំពី​ហានិភ័យ​របស់​សំណល់​យុទ្ធ​ភណ្ឌ​ជាតិ​ផ្ទុះ​ទាំងនោះ​។ បច្ចុប្បន្ន​អង្គការ​ហេ​ឡូ​ត្រា​ស្ដ​មាន​បុគ្គលិក​កំពុង​បំរើការ​ងារ​ជាង​ ១,២០០នាក់​ ហើយ​មាន​អ្នក​ដោះ​មីន​ ៥០% ជាស្ដ្រី​ ។ កម្មវិធី​អង្គការ​ហេ​ឡូ​ត្រា​ស្ដ​កម្ពុជា​ មាន​ចំនួន​ ៤តំបន់​ និង​កន្លែង​ស្នាក់​នៅ​សម្រាប់​អ្នក​ដោះ​មីន​ប្រហែល​ ៤០ កន្លែង​ ជុំវិញ​ភូមិភាគ​ពាយ័ព្យ​ និង​ខាងកើត​នៃ​ប្រទេសកម្ពុជា​។ បុគ្គលិក​ប្រតិបត្តិការ​កម្ពុជា​ជាមធ្យម​ធ្វើការ​ ២១ ថ្ងៃ​ ក្នុង​មួយ​វដ្ដ​ការងារ​ក្នុង​មួយ​ខែ​ និង​ឈប់​សម្រាក​រយៈពេល​ ៧ ថ្ងៃ​នៃ​ចន្លោះ​វដ្តការងារ​។ ជាទូទៅ​ អង្គការ​ហេ​ឡូ​

ត្រា​ស្ដ​ ធ្វើ​ប្រតិបត្តិការ​ក្នុង​តំបន់​ដាច់ស្រយាល​នៃ​ប្រទេសកម្ពុជា​ ដែល​មិនមាន​អគ្គិសនី​ និង​ប្រភព​ទឹក​ស្អាត​នោះ​ទេ​។

Job Responsibilities & Duties
  • តួនាទី និងទំនួលខុសត្រូវសំខាន់ៗ
  • សុវត្ថិភាពពាក់ព័ន្ធនឹងអគ្គិសនី ខ្សែភ្លើង សម្ភារៈប្រើប្រាស់ និងឧបករណ៍ការពាររន្ទះ។
  • ចុះពិនិត្យកន្លែងស្នាក់នៅ និងតំបន់ទាំងអស់ រួមទាំងធ្វើការវាយតម្លៃតម្រូវការចាំបាច់​នៃសុវត្ថិភាពអគ្គិសនី។
  • កំណត់យកតំបន់ដែលត្រូវកែលម្អរ និងជ្រើសរើសតំបន់អាទិភាព ដោយផ្អែកតាមភាពចាំបាច់ និងការចំណាយពាក់ព័ន្ធ។
  • កំណត់ស្ដង់ដាសុវត្ថិភាពអគ្គិសនីរបស់អង្គការទៅតាមលទ្ធភាពភស្ដុភារ និងហិរញ្ញវត្ថុដែលមាន។
  • ត្រូវធានាឱ្យបានថា អីសូឡង់អគ្គិសនី និងឌីសង់ទ័រ(ឧបករណ៍ផ្ដាច់ចរន្ដ)ត្រូវបានតម្លើងនៅគ្រប់កន្លែងស្នាក់នៅ និងការិយាល័យរបស់អង្គការហេឡូត្រាស្ដទាំងអស់។
  • ធ្វើការវាយតម្លៃអំពីហានិភ័យនៃសុវត្ថិភាពអគ្គិសនីតាមស្តងដារបស់អង្គការហេឡូត្រាស្ត។
  • ចុះពិនិត្យធានាគុណភាពកន្លែងស្នាក់នៅដើម្បីធានាថា សុវត្ថិភាពអគ្គិសនីរបស់អង្គការត្រូវបានអនុវត្តនៅគ្រប់កម្រិត។
  • ផ្ដល់ប្រឹក្សាដល់អង្គការស្ដីពីការគិតគូរអំពីសុវត្ថិភាពអគ្គិសនីចាំបាច់នានាពាក់ព័ន្ធនឹងការផ្លាស់ប្ដូររដូវកាលនាថ្ងៃអនាគត។
  • ត្រូវធានាថាការិយាល័យ ឃ្លាំងគ្រឿងផ្ទុះ និងកន្លែងស្នាក់នៅទាំងអស់ អនុវត្តស្របតាមសេចក្ដីណែនាំសកលអំពីការការពាររន្ទះរបស់អង្គការហេឡូត្រាស្ត។
  • ការសាងសង់
  • សហការជាមួយនាយករង និងផ្នែកភស្ដុភារ ដើម្បីអនុវត្តបទដ្ឋានសុវត្ថិភាពអគ្គិសនី ក្នុងគម្រោងសាងសង់ថ្មី។
  • សហការជាមួយមន្ដ្រីទឹកស្អាតរបស់កម្មវិធី និងផ្ដល់ប្រឹក្សារួ​ម លើការសាងសង់បរិក្ខារថ្មីៗ នឹងធានាអំពីសុវត្ថិភាពអគ្គិសនី។
Job Requirements
Languages:
  • Khmer - Good
  • English - Medium
Qualifications:
  • Bachelor's Degree in ជាងភ្លើង។
Work History:
  • មានបទពិសោធ ឆ្នាំក្នុងតួនាទីជាជាភ្លើង ឬតួនាទីស្រដៀងគ្នា (ផ្ដល់ឯកសារយោង) យ៉ាងតិច for 3 to 5 years
Skills & Knowledge:General & Technical Skills
  • មានបទពិសោធន៍ក្នុងការអនុវត្ត តាមបទដ្ឋានអគ្គិសនី។
  • មានបទពិសោធន៍ក្នុងការត្រួតពិនិត្យ វាយតម្លៃគុណភាព ការផ្ដល់សេវាកម្ម និងអនុវត្តការងារជាចាំបាច់។
  • ចេះភាសាអង់គ្លេស កម្រិតមូលដ្ឋាន/មធ្យម។
Soft Skills
  • មានទំនាក់ទំនងល្អ និងអាចដោះស្រាយចំពោះព័ត៌មានសំខាន់ៗ។
  • មានភាពជាអ្នកដឹងនាំ និងផ្ដល់យោបល់ដល់បុគ្គលិក ។
  • សមត្ថភាពក្នុងការធ្វើការងារជាក្រុម ការរៀបចំផែនការ ការគ្រប់គ្រង និងអនុវត្តការអភិវឌ្ឍន៍សេវាកម្ម។
How to Apply?

បេក្ខជន​ត្រូវ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV មិន​លើស​ពី​ ២ទំព័រ​) ជាមួយ​ (លិខិត​ចំណាប់អារម្មណ៍​មួយ​ទំព័រ​) មកកាន់​អ៊ី​ម៉ែ​ល យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ផុត​កំណត់​ដែល​បាន​ផ្ដល់​ជូន​ ឬមកកាន់​ផ្នែក​ធនធានមនុស្ស​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត ខេត្ត​សៀមរាប​។ បេក្ខជន​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​បាន​ទាក់ទង​ទៅ​សម្រាប់​ការ​សម្ភាសន៍​។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​និង​កំពុង​ផ្ដល់​ឱកាស​ការងារ​ស្មើ​ៗគ្នា​ ចំពោះ​បេក្ខជន​ទាំងឡាយ​ណា​ដែល​ដាក់ពាក្យ​ធ្វើការងារ​ ដោយ​មិន​ប្រកាន់​ ពូជសាសន៍​ អាយុ​ ពិការភាព​ ការ​កែ​ភេទ​ អាពាហ៍ពិពាហ៍​ ដៃគូ​រស្នេហា​ មានផ្ទៃពោះ​ ភាពជា​ម្ដាយ​ ពូជអម្បូរ​ ជំនឿ​ សាសនា​ ភេទ​ ឬទំនោរ​ភេទ​។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ប្ដេជ្ញា និង​ទទួលយក​ ទាំង​វប្បធម៌​រួម​ និង​វប្បធម៌​ផ្សេង​ៗគ្នា​ ហើយ​ពួកយើង​ព្យាយាម​ស្វែងរក​ការ​ជ្រើសរើស​ ការ​អភិវឌ្ឍន៍​ និង​ថែរក្សា​ អ្នកមាន​ទេពកោសល្យ​បំផុត​ពី​បណ្ដុំ​បេក្ខជន​ផ្សេង​ៗ។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ប្តេជ្ញា​ធានា​ថា​ ការ​ផ្តល់នូវ​សុវត្ថិភាព​ និង​បរិយាកាស​ទុកចិត្ត​បាន​ ដែល​ ការពារ​ និង​លើក​កម្ពស់​សុខុមាលភាព​ ព្រមទាំង​អ្នកចូលរួម​ទំនាក់ទំនង​ ឬជា​ផ្នែក​មួយ​នៃ​អង្គការ​សប្បុរស​ធម៌​ ជាមួយនឹង​ការ​មិន​អត់ឱន​ចំពោះ​អាកប្បកិរិយា​ដែល​ប្រឈម​នឹង​រឿង​នេះ​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : The HALO Trust Cambodia
Email : recruitment@halocambodia.org
Address : No, street 6, Chey, Tuek Vil Sangkat, Siem Reap Municipality, Siemreap Province, Cambodia
Website : http://www.halotrust.org
Sponsored
Similar jobs
Loading