បុគ្គលិកគ្រប់គ្រងហានិភ័យទីផ្សារ for The Rural Development Bank of Cambodia
| For : | Cambodian Only |
| Categories : | Accounting, Banking / Finance, Business Administration, Exec. / Management |
| Schedule : | Full time job |
| Sex : | Male, Female |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 16th February 2019 |
| Salary : |
Negotiable
|
| Experience : | Minimum 2 years |
| Degree : | Bachelor |
| Age : | Not older than 35 years old |
ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ជាសហគ្រាសសាធារណៈ របស់រដ្ឋក្រោមទម្រង់ ជាក្រុមហ៊ុនរដ្ ឋដែលមាន ឧបនិស្ស័យជា គ្រឹះស្ថានធនាគារ និង មានស្វ័យភាពបរិបូណ៍ ក្នុងការដឹកនាំ និង គ្រប់គ្រងសកម្មភាព របស់ខ្លួនក្នុងគោលបំណង បំពេញនូវ កង្វះខាត រវាងតម្រូវការ និងការផ្គត់ផ្គង់សេវាកម្ម ហិរញ្ញវត្ថុ នៅតំបន់ជនបទ ដើម្បីចូលរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនកម្ពុជា។
ធនាគារអភិវឌ្ឍន៍ជនបទ ត្រូវការជ្រើសរើសបុគ្គលិកសម្រាប់មុខតំណែងដូចខាងក្រោម៖
- បុគ្គលិកគ្រប់គ្រងហានិភ័យទីផ្សារ
- សិក្សាស្វែងយល់អំពីលំហូរធុរកិច្ច ដែលពាក់ព័ន្ធទៅនឹងហានិភ័យទីផ្សារ
- សិក្សាស្វែងយល់ និងកំណត់នូវអត្តសញ្ញាណនៃហានិភ័យទីផ្សារដែលកំពុងកើតមាន ឬអាចកើតមានឡើងចំពោះធនាគារ ដូចជាហានិភ័យអត្រាការប្រាក់ និងហានិភ័យអត្រាប្តូរប្រាក់ ។
- សិក្សាស្វែងយល់ វាយតម្លៃនូវទំហំប៉ះពាល់ និងភាពអាចកើតមានឡើងនៃហានិភ័យទីផ្សារដែលបាន កំណត់អត្តសញ្ញាណរួចហើយ ។
- រាយការណ៍អំពីលទ្ធផល នៃការកំណត់ វាយតម្លៃ និងវិភាគហានិភ័យទីផ្សារជូនថ្នាក់ដឹកនាំ ។
- ចូលរួមក្នុងការកែសម្រួលគោលនយោបាយ ឬគោលការណ៍នានារបស់ធនាគារដែលពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យទីផ្សារ ។
- តាមដាន និងពិនិត្យឡើងវិញ នូវប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យទីផ្សារ របស់ធនាគារ និងធ្វើការកែសម្រួលក្នុងករណីមានចំណុចខ្សោយ ឬខ្វះចន្លោះ ។
- តាមដានការវិវត្តន៍របស់ស្ថានភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយ ដើម្បីមានធាតុចូលបន្ថែមក្នុងការកំណត់ហានិភ័យទីផ្សារ ។
- រៀបចំរបាយការណ៍ស្តីពីហានិភ័យទីផ្សារប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ ជូនថ្នាក់ដឹកនាំ និងគណៈកម្មការគ្រប់គ្រងហានិភ័យពិនិត្យ ។
- សហការជាមួយនាយកដ្ឋានផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យទីផ្សារ ។
- ត្រូវមានសញ្ជាតិខ្មែរ និងមានអាយុមិនលើសពី ៣៥ ឆ្នាំ
- មានទំនាក់ទំនងល្អ អាចធ្វើការងារជាក្រុមបាន
- មានភាពស្មោះត្រង់ អត់ធ្មត់ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ
- បរិញ្ញាបត្រធនាគារ ហិរញ្ញវត្ថុ គណនេយ្យ គ្រប់គ្រងពាណិជ្ជកម្ម ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- ត្រូវមានបទពិសោធន៍យ៉ាងតិច២ឆ្នាំជាមួយវិស័យធនាគារ ទាក់ទងនិងការគ្រប់គ្រងហានិភ័យទីផ្សារ
- ចេះប្រើកុំព្យូទ័រ និងកម្មវិធី Microsoft Office , Internet E-mail និងកម្មវិធីសន្ទនាផ្សេងៗ
- ចំណេះដឹងភាសាអង់គ្លេស អាចប្រើប្រាស់បាន
- រៀបចំផែនការ
- អាចចូលរួមបង្កើតគោលការណ៍គ្រប់គ្រងហានិភ័យទីផ្សារ
- យល់ដឹងអំពីដំណើរការទូទៅរបស់ធនាគារ និងផលិតផលហិរញ្ញវត្ថុ
- យល់ដឹងអំពីវិស័យកសិកម្ម
- មានចំណេះដឹងក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
បៀវត្សនិងអត្ថប្រយោជន៍ផ្សេងៗ
- បៀវត្សមានលក្ខណៈប្រកួតប្រជែងទីផ្សារ
- ការតម្លើងបៀវត្ស និងប្រាក់រង្វាន់ប្រចាំឆ្នាំ និងអត្ថប្រយោជន៍បន្ថែមផ្សេងទៀតជាច្រើន
- ស្ថានភាពការងារល្អជាមួយនឹងគោលនយោបាយធនធានមនុស្សស្របនឹងច្បាប់ការងារ
- ផ្តល់ការបណ្តុះបណ្តាលនិងឱកាសអភិវឌ្ឍន៍សមត្ថភាព
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover letterដោយបញ្ជាក់ពីកម្រិតប្រាក់ បៀវត្សដែលរំពឹងទុក មកអាសយដ្ឋានដូចបានផ្ដល់ជូន នៅក្នុងព័ត៌មានទំនាក់ទំនង។
បញ្ជាក់៖ បេក្ខជនដែលត្រូវបានជាប់ក្នុងបញ្ជីសម្រាំងនឹងត្រូវធ្វើការសម្ភាសន៍នៅការិយាល័យកណ្តាល
Thanks, From Khmer Online Jobs Team
| Company : | The Rural Development Bank of Cambodia |
| Email : | jobs@rdb.com.kh |
| Tel : | 023 220 810 (Office) |
| Mobile : | 010 611 960 (Mobile) |
| Address : | #9-13, St 7, Sangkat Chaktomuk, Phnom Penh |
| Website : |
http://rdb.com.kh |
