Search

User Menu

អ្នកផ្តល់សេវាកម្មសន្តិសុខ for United Sisterhood Alliance

For : Cambodian Only
Categories : Security
Schedule : Full time job
Sex : Male, Female
Language : Khmer
Location : Phnom Penh
Hiring : 2 Positions
Closing Date : 25th August 2025
Salary :
Negotiable
Experience : Yes
Job Description

សម្ព័ន្ធ​បងប្អូន​ស្រី​ (Us) គឺជា​ក្រុម​ចំនួន​បួន​ (៤) ដែល​ធ្វើការងារ​សង្គម​ រួម​មាន​ ក្រុមតន្ត្រី​យុវវ័យ​នាំ​សារ​ (MB), បណ្តា​ញការងា​រស្ត្រី​រួបរួម​គ្នា​ (WNU), មណ្ឌល​ព័ត៌មាន​កម្មករ​ (WIC), និង​ សកម្មភាព​សង្គម​ដើម្បី​សហគមន៍​និង​ការ​អភិវឌ្ឍ​ (SACD)។ សម្ព័ន្ធ​បងប្អូន​ស្រី​ មាន​បេសកកម្ម​ក្នុង​ការ​កសាង​ និង​ពង្រឹង​ចលនា​ស្ត្រី​ និង​ប្រជាជន​ដែល​ខិតខំ​តស៊ូ​ទាមទារ​ដើម្បី​យុត្តិធម៌​សង្គម​ និង​សមភាព​។ សម្ព័ន្ធ​បងប្អូន​ស្រី​ កំពុង​ត្រូវការ​ជ្រើសរើស​ អ្នក​ផ្តល់សេវាកម្ម​សន្តិសុខ​ ចំនួន​ពីរ​ (២) រូប​ ដើម្បី​ផ្តល់សេវាកម្ម​សន្តិសុខ​។

  • អ្នកផ្តល់សេវាកម្មសន្តិសុខ (2 Positions)
Job Responsibilities & Duties
  • រក្សាសន្តិសុខ និងយាមម៉ូតូឡាន ដោយធ្វើការតាមដានកត់សម្គាល់ម៉ូតូឡាន បុគ្គលិក និងភ្ញៀវដែលចេញ-ចូលទាំងអស់ ឱ្យបានខ្ជាប់ខ្ជួន
  • តាមដានសៀវភៅកត់ត្រាម៉ោងចេញ ម៉ោងចូលរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន
  • ត្រូវស្នើដល់បុគ្គលិក និងក្រុមការងារផ្សេងៗ កត់ត្រាវត្តមានរបស់ពួកគេក្នុងសៀវភៅចេញ-ចូល ឱ្យបានខ្ជាប់ខ្ជួន។
  • ត្រូវស្នើឱ្យភ្ញៀវ ឬបុគ្គលនានា ដែលមកកាន់ការិយាល័យកត់ត្រាម៉ោងចូល ម៉ោងចេញ របស់ពួកគេគ្រប់ពេលទាំងអស់ឱ្យបានខ្ជាប់ខ្ជួន
  • ត្រូវអាន និងអនុវត្តតាមគោលការណ៍របស់ស្ថាប័ន (គោលការណ៍បៀតបៀន និងគោលការណ៍គាំពារកុមារ)
  • សន្តិសុខត្រូវទទួលខុសត្រូវក្នុងការថែរក្សា ការខូចខាត និងការបាត់បង់កើតចេញពីលក្ខខណ្ឌណាមួយ មិនថាដោយអចេតនា ឬដោយការធ្វេសប្រហេសចំពោះទ្រព្យសម្បត្តិរបស់ស្ថាប័ននានាដែលស្ថិតក្នុងអាគារ ដោយរួមទាំង កង់ ម៉ូតូ ឡានរបស់បុគ្គលិក និងទ្រព្យសម្បត្តិរបស់ស្ថាប័ននានា។
  • ត្រូវចូលរួមក្នុងក្រុមតេលេក្រាម ឬឧបករណ៍ផ្សេងទៀតដែលក្រុមការងាររដ្ឋបាលនឹងបង្កើតឡើងដើម្បីត្រួតពិនិត្យ រាយការណ៍ ធ្វើបច្ចុប្បន្នភាព និងស្វែងរកដំណោះស្រាយ និងកិច្ចអន្តរគមន៍នានា ទាន់ពេលវេលាដែលទាក់ទងនឹងការងារសន្តិសុខ សុវត្ថិភាព។
Job Requirements
  • មានលទ្ធភាពក្នុងការអាន និងសរសេរអក្សរភាសាជាតិ
  • មានកិរិយាមាយាទល្អ ស្មោះត្រង់ ឧស្សាហ៍ ព្យាយាម
  • មានការទទួលខុសត្រូវខ្ពស់នៅក្នុងការបំពេញកាតព្វកិច្ច និងមានឆន្ទៈធ្វើការងារដោយប្រុងប្រយ័ត្នជាទីបំផុត
  • មានបទពិសោធន៍នៅក្នុងការផ្តល់សេវាសន្តិសុខ ឬធ្លាប់ធ្វើការងារជាសន្តិសុខ ឬធ្លាប់ទទួលបានការបង្វឹកជាសន្តិសុខឬធ្លាប់ធ្វើការងារយាមកាមជាដើម។ល។
  • មានទំនាក់ទំនងល្អជាមួយសាធារណជនទូទៅ និងអ្នករួមការងារ
  • មានលទ្ធភាពគ្រប់គ្រងស្ថានការណ៍ពាក់ព័ន្ធនឹងសុខសុវត្ថិភាព និងសន្តិសុខ
How to Apply?

អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​មេត្តា​ផ្ញើ​រប្រវត្តិ​រូប​ មកកាន់​ អាសយដ្ឋាន​ ឬតាមរយៈ​សារ​អេឡិច​ត្រូនិច​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

យើងខ្ញុំ​សូម​បញ្ជាក់​ថា​ មានតែ​បេក្ខជន​ដែលជា​ប់ក្នុង​បញ្ជី​រស​ម្រាំង​ប៉ុណ្ណោះ​ ដែល​នឹង​ត្រូវ​បាន​ជូនដំណឹង​។


Help Khmer Online Jobs

When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : United Sisterhood Alliance
Contact Name : លោកស្រី​​ ឡេង​​ វ័ណ្ណសុផារិទ្ធ
Free Job Newsletter
Get hot jobs update directly in your inbox, join our newsletter subscription.
Sponsored
Similar jobs
Loading

Looking for Job in Cambodia

Full time jobs and part time jobs are added through www.khmeronlinejob.com daily.

You can search for jobs by fields (such as marketing, accounting, computer programming, computer design and many other fields) or by cities or provinces (such as Phnom Penh, Siem Reap, Sihanoukville, Battambang, and all other cities/provinces in Cambodia).

@Job seekers : Job opportunity comes and goes, if you don't want to slip it, stay tuned to get Job update

Loading