បុគ្គលិកជាប់កិច្ចសន្យា for University of Health Sciences
| For : | Cambodian Only |
| Categories : | Accounting, Banking / Finance |
| Schedule : | |
| Sex : | Male, Female |
| Language : | Khmer, English, French |
| Location : | Phnom Penh |
| Hiring : | 4 Positions |
| Closing Date : | 21st March 2026 |
| Salary : |
$270 - $517
|
| Experience : | Yes |
| Degree : | Bachelor |
យើងខ្ញុំកំពុងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅការិយាល័យចុះឈ្មោះ និងលិខិតបទដ្ឋាននិស្សិត នៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
- ទទួលពាក្យស្នើសុំសេវានៅបញ្ជរ (បញ្ជាក់ការសិក្សា ព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្រ សញ្ញាបត្រ បញ្ជាក់ភាពត្រឹមត្រូវ បាត់កាត)
- កត់ត្រាពាក្យស្នើសុំសេវា (បាត់កាត បញ្ជាក់ការសិក្សា បញ្ជាក់ភាពត្រឹមត្រូវ ព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្រ សញ្ញាបត្រ តាមអេឡិចត្រូនិច និងកត់ត្រាចរន្តឯកសារបញ្ជូនទៅផ្នែកផលិតជាប្រចាំថ្ងៃ
- ស្កេន និងរក្សាទុកពាក្យស្នើសុំកែតម្រូវទិន្នន័យផ្ទាល់ខ្លួននិស្សិត
- រៀបចំ និងរក្សាទុកលទ្ធផលប្រឡងចូល និងចេញ កម្មវិធីសិក្សា និងតាមជំនាន់សម្រាប់ផ្ទៀងផ្ទាត់តាមសេវានីមួយៗ
- រៀបចំ និងពិនិត្យបញ្ជីឈ្មោះនិស្សិតដែលមកកែតម្រូវទិន្នន័យបញ្ជូនទៅថ្នាក់ជាតិ
- កត់ត្រាការដកសារណា/និក្ខេបបទប្រចាំថ្ងៃ រៀបចំបញ្ជីឈ្មោះ និងបញ្ចូលទិន្នន័យនិស្សិតចាស់/ថ្មី ថ្នាក់ជាតិចូលក្នុងប្រព័ន្ធ សម្រាប់ចុះឈ្មោះចូលរៀន
- ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះនិស្សិតឡើងថ្នាក់ ត្រួតថ្នាក់ ផុតភូមិសិក្សាពីមហាវិទ្យាល័យ/សាលា
- រៀបចំធ្វើកំណត់បង្ហាញសុំចុះឈ្មោះចូលរៀន និងសុំលុបឈ្មោះនិស្សិតផុតភូមិសិក្សាតាមកម្មវិធីកម្មវិធីសិក្សា
- Up-Date student data based ពេលកែតម្រូវទទួលបានការ ឯកភាពពី គណៈកម្មការថ្នាក់ជាតិ ក្រសួងសុខាភិបាល និង ស.វ.ស
- ទទួលឯកសារសម្រេចពីផ្នែកផលិត និងរៀបចំកត់ត្រាចុះក្នុងបញ្ជីសម្រាប់ដកជូននិស្សិត
- ប្រគល់ឯកសារសម្រេច (ព្យួរការសិក្សា បញ្ជាក់ការសិក្សា បញ្ជាក់ភាពត្រឹមត្រូវ ព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្រ) ដល់និស្សិត
- កត់ត្រាពាក្យដកឯកសារ វិញ្ញាបនបត្រ ព្រឹត្តិបត្រពិន្ទុ បញ្ជាក់ការសិក្សាទៅក្នុងចរន្តប្រចាំថ្ងៃ និងរក្សាទុកចុងសន្លឹកវិញ្ញាបនបត្រ និងឯកសារនិស្សិតដែលបានដករួចរៀបតាមផ្នែកនិងជំនាន់
- ទទួលធ្វើបច្ចុប្បន្នភាព និងផលិតប័ណ្ណសម្គាល់ខ្លួនជូននិស្សិត ថតរូប និងផ្តល់ខ្សែកាតដល់និស្សិត និងធ្វើរបាយការណ៍ប្រចាំថ្ងៃ
- ធ្វើបច្ចុប្បន្នភាពសេវា និង ឯកសារភ្ជាប់នៃសេវាផ្សេងៗ
- រៀបចំអនុវត្ត និងបូកសរុបសកម្មភាពគុណផល ប្រចាំថ្ងៃ ប្រចាំ សប្តាហ៍ (strategic task performance) របស់ការិយាល័យ
- គោរពតាមការចាត់តាំងរបស់ប្រធានការិយាល័យ និង ស.វ.ស។
- Khmer - Good
- English - Medium
- French - Medium
- Bachelor's Degree in គ្រប់គ្រង រដ្ឋបាល ធនាគារ និងហិរញ្ញវត្ថុ គណនេយ្យ ឬ សញ្ញាបត្រមានតម្លៃស្មើ/ប្រហាក់ប្រហែល។
- មានចំណេះដឹង ភាសាអង់គ្លេស ឬបារាំង ចាប់ពីកម្រិតមធ្យម និងភាសាខ្មែរ ល្អ។
- មានជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ នូវកម្មវិធី Microsoft Office (Word Excel and PowerPoint) ល្អ។
- មានបទពិសោធន៍ចំណេះដឹងក្នុងការប្រើប្រាស់ Database សម្រាប់ការបញ្ចូលទិន្នន័យ (ជាអាទិភាព)។
- បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
- មានការប្រាស្រ័យទាក់ទងល្អ រួសរាយរាក់ទាក់ ស្លូតបូត សុភាពរាបសារ និងគោរពវិន័យ។
- មានសមត្ថភាពលឿន ក្នុងការងារសិក្សាទទួលយកបទពិសោធន៍ ការងារថ្មី។
- មានការទទួលខុសត្រូវលើការងារ និងមានស្មារតីធ្វើការងារជាក្រុម។
សំណុំឯកសារពាក់ព័ន្ធត្រូវភ្ជាប់មកជាមួយការដាក់ពាក្យ៖
- ពាក្យសុំចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅស.វ.ស ចំនួន ០១ច្បាប់
- សញ្ញាបត្រ ឬ ឯកសារដែលមានតម្លៃស្មើឆ្លើយតបក្នុងគុណវុឌ្ឍិខាងលើនេះ (ថតចម្លង) ចំនួន ០១ច្បាប់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង) ចំនួន ០១ច្បាប់
- វិញ្ញាបនបត្របណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ ឯកសារពាក់ព័ន្ធផ្សេងៗ (បើសិនមាន) (ថតចម្លង) ចំនួន ០១ច្បាប់
- សេចក្ដីជូនដំណឹងជ្រើសរើសបុគ្គលិក របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ០១ច្បាប់
អំពីការដាក់ពាក្យ និងទំនាក់ទំនងព័ត៌មានផ្សេងៗ៖
- បេក្ខជនត្រូវរៀបចំឯកសារដាក់ពាក្យតាមរយៈ អ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនងលម្អិត។
- ព័ត៌មានផ្សេងៗ (រៀងរាល់ម៉ោងធ្វើការ) តាមរយៈសារអេឡិចត្រូនិច Telegram។
បញ្ជាក់៖
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រក្សាសិទ្ធិក្នុងការធ្វើបញ្ជីឈ្មោះជ្រើសរើសបេក្ខជន (Short List) និង កំណត់ថ្ងៃខែសម្ភាសន៍ លើកពេលកែប្រែ និង លុបចោលការជ្រើសរើសក្នុងករណីមានភាពមិនប្រក្រតី។
Thanks, From Khmer Online Jobs Team
| Company : | University of Health Sciences |
| Contact Name : | Ms. KEM Chakriya |
| Email : | career@uhs.edu.kh |
| Address : | #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia |
| Website : |
http://uhs.edu.kh |
