ជំនួយការព្រឹទ្ធបុរស for University of Health Sciences
| For : | Cambodian Only |
| Categories : | Business Administration, Service & Hospitality |
| Schedule : | |
| Sex : | Male, Female |
| Language : | English |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 13th July 2026 |
| Salary : |
$500 - $803
|
| Experience : | Minimum 1 year |
| Degree : | Master |
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺជាសាកលវិទ្យាល័យបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលមានវ័យចំណាស់ជាងគេបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យា ចំនួន ០១រូប តួនាទីជាជំនួយការព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានភារកិច្ច និង គុណវុឌ្ឍិដូចខាងក្រោម៖
- រៀបចំ និងគ្រប់គ្រងឯកសាររដ្ឋបាល លិខិតផ្លូវការ ឯកសារ ទស្សនទាន (Concept Note) របាយការណ៍ និងកំណត់ ហេតុកិច្ចប្រជុំរបស់មហាវិទ្យាល័យ
- ចូលរួមរៀបចំផែនការ តាមដាន និងវាយតម្លៃការអនុវត្ត ផែនការរបស់មហាវិទ្យាល័យ
- សម្របសម្រួលកាលវិភាគការងារ កិច្ចប្រជុំ និងព្រឹត្តិការណ៍ ផ្សេងៗ របស់មហាវិទ្យាល័យ
- តាមដានការអនុវត្តសេចក្តីសម្រេច និងការងារដែលត្រូវបាន ប្រគល់ជូន
- សម្របសម្រួលទំនាក់ទំនងរវាងមហាវិទ្យាល័យ និងអង្គភាព ពាក់ព័ន្ធ
- សម្របសម្រួលកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ
- ទំនាក់ទំនង និងសហការជាមួយដៃគូ ស្ថាប័ន និងអង្គការ ជាតិ និងអន្តរជាតិ
- សម្របសម្រួលការរៀបចំសិក្ខាសាលា សន្និសីទ និងទស្សនកិច្ចផ្សេងៗ
- សម្របសម្រួលការរៀបចំពិធីការ និងទទួលបដិសណ្ឋារកិច្ច ភ្ញៀវជាតិ និងអន្តរជាតិ
- បំពេញភារកិច្ចផ្សេងៗទៀត តាមការចាត់តាំងរបស់ មហាវិទ្យាល័យឱសថសាស្ត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
- គោរពតាមចាត់តាំងរបស់ ម.ឱ និង ស.វ.ស ។
- English - Fluent
- Bachelor's Degree in គ្រប់គ្រង រដ្ឋបាល ទំនាក់ទំនងអន្តរជាតិ ឱសថសាស្ត្រ ឬជំនាញពាក់ព័ន្ធនឹងវិស័យសុខាភិបាល
- Master's Degree is preferred
- មានបទពិសោធន៍យ៉ាងតិចលើការងាររដ្ឋបាល កិច្ចការទំនាក់ទំនង អន្តរជាតិ ឬបដិសណ្ឋារកិច្ច for 1 year
- មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និង/ឬ ភាសាបារាំង បានល្អ ទាំងការអាន ការសរសេរ និងការនិយាយ
- មានចំណេះដឹង និងបទពិសោធន៍លើកិច្ចការអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ
- មានជំនាញប្រើប្រាស់កម្មវិធី Microsoft Office (Word, Excel, PowerPoint) និងប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិក (Internet, Email, Telegram) បានល្អ
- មានចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការងាររដ្ឋបាល និងទំនាក់ទំនង
- បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
- មានជំនាញទំនាក់ទំនង ការរៀបចំ និងការសម្របសម្រួលការងារបានល្អ
- មានអាកប្បកិរិយាល្អ សុភាពរាបសារ មានវិន័យ និងមានសមត្ថភាព ប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព
- ៩មានសមត្ថភាពដឹកនាំ មានទំនួលខុសត្រូវខ្ពស់ ស្មារតីការងារជាក្រុម គំនិត ផ្តួចផ្តើម និងជំនាញដោះស្រាយបញ្ហា
- មានភាពស្មោះត្រង់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ
សំណុំឯកសារពាក់ព័ន្ធត្រូវភ្ជាប់មកជាមួយការដាក់ពាក្យ៖
- ពាក្យសុំចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅស.វ.ស ចំនួន ០១ច្បាប់
- សញ្ញាបត្រ ឬ ឯកសារដែលមានតម្លៃស្មើឆ្លើយតបក្នុងគុណវុឌ្ឍិខាងលើនេះ (ថតចម្លង) ចំនួន ០១ច្បាប់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង) ចំនួន ០១ច្បាប់
- វិញ្ញាបនបត្របណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ ឯកសារពាក់ព័ន្ធផ្សេងៗ (បើសិនមាន) (ថតចម្លង) ចំនួន ០១ច្បាប់
- សេចក្ដីជូនដំណឹងជ្រើសរើសបុគ្គលិក របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ០១ច្បាប់។
អំពីការដាក់ពាក្យ និងទំនាក់ទំនងព័ត៌មានផ្សេងៗ៖
- បេក្ខជនត្រូវរៀបចំឯកសារដាក់ពាក្យតាមរយៈ Emailដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
បញ្ជាក់៖
- សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រក្សាសិទ្ធិក្នុងការធ្វើបញ្ជីឈ្មោះជ្រើសរើសបេក្ខជន (Short List) និង កំណត់ថ្ងៃខែសម្ភាសន៍ លើកពេលកែប្រែ និង លុបចោលការជ្រើសរើសក្នុងករណីមានភាពមិនប្រក្រតី។
Thanks, From Khmer Online Jobs Team
| Company : | University of Health Sciences |
| Contact Name : | University of Health Science |
| Email : | career@uhs.edu.kh |
| Address : | #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia |
| Website : |
http://www.uhs.edu.kh |
