អ្នកបើកបររថយន្ដ for University of Health Sciences

For : Cambodian Only
Categories : Any major
Schedule :
Sex : Male, Female
Language : Khmer, English
Location : Phnom Penh
Hiring : 1 Position
Closing Date : 12th August 2026
Salary :
$200 - $396
Experience : Minimum 3 years
Degree :
Job Description

សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ គឺជា​សាកលវិទ្យាល័យ​បណ្តុះ​បណ្តាល​វិស័យ​សុខាភិបាល​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។ សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ត្រូវការ​ជ្រើសរើស​ បុគ្គលិក​ ដែល​មាន​ភារកិច្ច​ និង​ គុណវុឌ្ឍិ​ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • ថែទាំ និង លាងសំអាតរថយន្តឲ្យបានស្អាតជាប្រចាំ
  • បើកបរ និងដឹកជញ្ជូន រាល់តម្រូវការដែលបានកំណត់របស់ ស.វ.ស
  • បើកបរជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងភ្ញៀវ ស.វ.ស ទាំងនៅក្នុងរាជធានីភ្នំពេញ និង ចុះបេសកកម្ម នៅតាមខេត្ត-ក្រុង
  • កត់ត្រារៀងរាល់ថ្ងៃពីការប្រើប្រាស់រថយន្ត
  • ទុកដាក់ថែទាំរក្សារថយន្ត ទៅតាមទីកន្លែងដែលបានកំណត់
  • ធ្វើរបាយការណ៍ប្រចាំថ្ងៃ ខែ ពីសកម្មភាព និង រយៈចម្ងាយ នៃការបើកបរប្រចាំថ្ងៃ
  • ជួយកិច្ចការផ្សេងៗទៀត តាមតម្រូវការរបស់ថ្នាក់ដឹកនាំ ស.វ.ស
  • គោរពតាមចាត់តាំងរបស់ប្រធានអង្គភាពកិច្ចការទូទៅ និង ស.វ.ស ។
Job Requirements
Languages:
  • Khmer
  • English is preferred
Work History:
  • មានបទពិសោធន៍បើកបររថយន្ត ២៥ កៅអី ឬ ច្រើនជាងនេះ និង ធ្លាប់ជាអ្នកបើកបរយ៉ាងតិច នៅតាមស្ថាប័ន អង្គការនានា for 3 years
Skills & Knowledge:General & Technical Skills
  • មានប័ណ្ណបើកបររថយន្តប្រភេទ (ឃ ២) ទ្បើងទៅ
  • អាចនិយាយភាសាអង់គ្លេសបានជាការប្រសើរ
Soft Skills
  • ទទួលខុសត្រូវក្នុងការងារ និង មានស្មារតីប្រុងប្រយ័ត្នខ្ពស់
  • មានការប្រាស័យទាក់ទងល្អ រួសរាយ រាក់ទាក់ ស្លូតបូត សុភាពរាបសារ និង អាចធ្វើការទៅតាមម៉ោងបត់បែន
  • មានសុខភាពល្អ កាយសមប្បទារគ្រប់គ្រាន់
  • មានសមត្ថភាពអាចជួសជុលរថយន្តក្នុងកម្រិតមូលដ្ឋាន
  • បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
How to Apply?

សំណុំ​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ការ​ដាក់ពាក្យ​៖

  • ពាក្យសុំ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​ នៅ​ស.វ.ស ចំនួន​ ០១ច្បាប់​
  • ប័ណ្ណ​បើកបរ​រថយន្ត​ប្រភេទ​ (ឃ ២) ឬខ្ពស់​ជាង​នេះ​ ចំនួន​ ០១ច្បាប់​
  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • សេចក្ដីជូនដំណឹង​ជ្រើសរើស​បុគ្គលិក​ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ចំនួន​ ០១ច្បាប់​។
  • បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ​ដាក់ពាក្យ​តាមរយៈ​ Emailបាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​លម្អិត​ទំនាក់ទំនង​។
  • ទំនាក់ទំនង​ព័ត៌មាន​តាមរយៈ​លេខទូរស័ព្ទ​ (រៀងរាល់​ម៉ោង​រដ្ឋបាល​)

បញ្ជាក់​៖

  • សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ រក្សាសិទ្ធិ​ក្នុង​ការ​ធ្វើ​បញ្ជី​ឈ្មោះ​ជ្រើសរើស​បេក្ខជន​ (Short List) និង​ កំណត់​ថ្ងៃខែ​សម្ភាសន៍​ លើកពេល​កែប្រែ​ និង​ លុបចោល​ការ​ជ្រើសរើស​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​។

Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : University of Health Sciences
Contact Name : University of Health Science
Email : career@uhs.edu.kh
Address : #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia
Website : http://www.uhs.edu.kh
Other Opening Jobs from University of Health Sciences
1 position
$270 - $517
04th August 2026
Phnom Penh
Sponsored
Similar jobs
Loading