ជំនួយការព្រឹទ្ធបុរស for University of Health Sciences
| For : | Cambodian Only |
| Categories : | Admin / Supervisory, Business Administration |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | English, French |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 08th September 2026 |
| Salary : |
$500 - $800
|
| Experience : | Minimum 2 years |
| Degree : | Bachelor |
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺជាសាកលវិទ្យាល័យបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលមានវ័យចំណាស់ជាងគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ០២រូប តួនាទីជាជំនួយការព្រឹទ្ធបុរស ឱ្យចូលបម្រើការងារនៅមហាវិទ្យាល័យសម្ព័ន្ធសុខាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានភារកិច្ច និង គុណវុឌ្ឍិដូចខាងក្រោម៖
- រៀបចំតាក់តែង ពិនិត្យឯកសារ លិខិតផ្លូវការ ឯកសារទស្សនៈទាន(Concept note) របាយការណ៍/កំណត់ហេតុប្រជុំ និងឯកសាររដ្ឋបាលនានារបស់មហាវិទ្យាល័យ
- រៀបចំ បែងចែក ចំណាត់ថ្នាក់ និងរក្សាទុកឯកសារ ឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងងាយស្រួលក្នុងការស្វែងរក
- រៀបចំផែនការ តាមដានការងារ និងវាយតម្លៃការងារផែនការរបស់មហាវិទ្យាល័យសម្ព័ន្ធសុខាភិបាល
- ចូលរួមសម្របសម្រួលកាលវិភាគ និងកិច្ចប្រជុំ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗរបស់មហាវិទ្យាល័យ
- តាមដានការអនុវត្ត សេចក្តីសម្រេច និងការងារ ដែលបានចាត់តាំងដោយថ្នាក់ដឹកនាំ
- សម្របសម្រួលការទំនាក់ទំនង រវាងមហាវិទ្យាល័យសម្ព័ន្ធសុខាភិបាលនិងអង្គភាពពាក់ព័ន្ធ
- មានសមត្ថភាព និងជំនាញប្រើប្រាស់ប្រព័ន្ធឌីជីថលដូចជាអ៊ីមែល (Email) និងតេឡេក្រាម (Telegram) សម្រាប់ការទំនាក់ទំនងការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព និងរហ័សទាន់ពេលជាមួយដៃគូរជាតិ និងអង្កការអន្តរជាតិ
- សម្របសម្រួលរៀបចំសិក្ខាសាលា សន្និសីទ និងទស្សកិច្ច
- សម្របសម្រួលការរៀបចំពិធីការ និងទទួលភ្ញៀវជាតិ និងអន្តរជាតិ
- គោរពតាមការចាត់តាំង របស់ថ្នាក់ដឹកនាំមហាវិទ្យាល័យ សម្ព័ន្ធសុខាភិបាលនិង ស.វ.ស។
Languages:
- English - Fluent
- French is preferred
Qualifications:
- Bachelor's Degree in គ្រប់គ្រង រដ្ឋបាល ទំនាក់ទំនងអន្តរជាតិ ឬជំនាញពាក់ព័ន្ធ
Work History:
- មានបទពិសោធន៍លើផ្នែករដ្ឋបាល ឬ កិច្ចការទំនាក់ទំនង និងបដិសណ្ឋារកិច្ច for 2 years as a minimum
Skills & Knowledge:General & Technical Skills
- មានចំណេះដឹងភាសាអង់គ្លេសច្បាស់លាស់(សរសេរ អាន ស្តាប់ និងនិយាយបានល្អ)
- មានចំណេះដឹងភាសាបារាំង ជាគុណសម្បត្តិបន្ថែម
- មានសមត្ថភាព និងជំនាញប្រើប្រាស់កុំព្យូទ័រទៅលើកម្មវិធី Microsoft word, Excel, and Power Point និងកម្មវិធីទំនាក់ទំនងអេឡិចត្រូនិកដូចជា Internet, Email, Telegram និងផ្សេងៗទៀត
Soft Skills
- មានជំនាញទំនាក់ទំនង ការសម្របសម្រួលដៃគូជាតិ និងអន្តរជាតិបានល្អ
- មានអាក្បកិរិយាទំនួលខុសត្រូវខ្ពស់ ហ្មត់ចត់ រួសរាយរាក់ទាក់ និងមានជំនាញទំនាក់ទំនងល្អ (Good Communication)
- មានភាពជាអ្នកដឹកនាំ (Leadership skills) មានការទទួលខុសត្រូវចំពោះភារកិច្ច និងមានស្មារតីក្នុងការធ្វើការងារជាក្រុម ពោរពេញទៅដោយគំនិតផ្ដួចផ្ដើម និងជំនាញក្នុងការដោះស្រាយបញ្ហា
- មានភាពស្មោះត្រង់ គោរពក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុង របស់ ស.វ.ស
- មានភាពបត់បែនខ្ពស់ ( Flexible) និងរៀនសូត្រអ្វីដែលថ្មី មានភាពឈ្លាសវែ និងនវានុវត្តដើម្បីអភិវឌ្ឍន៍ សមត្ថភាពអង្គភាព
- មានចំណេះដឹងក្នុងការប្រើ AI សម្រាប់ការងាររដ្ឋបាល និងទំនាក់ទំនងផ្សេងទៀត
- បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
សំណុំឯកសារពាក់ព័ន្ធត្រូវភ្ជាប់មកជាមួយការដាក់ពាក្យ៖
- ពាក្យសុំចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅស.វ.ស ចំនួន ០១ច្បាប់
- សញ្ញាបត្រ ឬ ឯកសារដែលមានតម្លៃស្មើឆ្លើយតបក្នុងគុណវុឌ្ឍិខាងលើនេះ (ថតចម្លង) ចំនួន ០១ច្បាប់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង) ចំនួន ០១ច្បាប់
- វិញ្ញាបនបត្របណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ ឯកសារពាក់ព័ន្ធផ្សេងៗ (បើសិនមាន) (ថតចម្លង) ចំនួន ០១ច្បាប់
- សេចក្ដីជូនដំណឹងជ្រើសរើសបុគ្គលិក របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ០១ច្បាប់។
អំពីការដាក់ពាក្យ និងទំនាក់ទំនងព័ត៌មានផ្សេងៗ៖
- បេក្ខជនត្រូវរៀបចំឯកសារដាក់ពាក្យតាមរយៈ អ៊ីមែលដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។
បញ្ជាក់៖
- សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រក្សាសិទ្ធិក្នុងការធ្វើបញ្ជីឈ្មោះជ្រើសរើសបេក្ខជន (Short List) និង កំណត់ថ្ងៃខែសម្ភាសន៍ លើកពេលកែប្រែ និង លុបចោលការជ្រើសរើសក្នុងករណីមានភាពមិនប្រក្រតី។
Thanks, From Khmer Online Jobs Team
| Company : | University of Health Sciences |
| Contact Name : | University of Health Science |
| Email : | career@uhs.edu.kh |
| Address : | #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia |
| Website : |
http://www.uhs.edu.kh |
