បុគ្គលិករដ្ឋបាល for University of Health Sciences

For : Cambodian Only
Categories : Any major
Schedule : Full time job
Sex : Male, Female
Language : English
Location : Phnom Penh
Hiring : 1 Position
Closing Date : 20th October 2026
Salary :
$270 - $500
Experience : Yes
Degree : Bachelor
Job Description

សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ គឺជា​សាកលវិទ្យាល័យ​បណ្តុះ​បណ្តាល​វិស័យ​សុខាភិបាល​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​មួយ​ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។ សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា​ ចំនួន​ ០១រូប​ តួនាទី​ជា​បុគ្គលិក​រដ្ឋបាល​ ទទួលបន្ទុក​ការងារ​រៀបចំ​លិខិត​រដ្ឋបាល​ ឱ្យ​ចូល​បម្រើ​ការងារ​នៅ​អង្គភាព​កិច្ចការ​ទូទៅ​ នៃ​សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ដែល​មាន​ភារកិច្ច​ និង​ គុណវុឌ្ឍិ​ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • រៀបចំ និងតាក់តែងលិខិតរដ្ឋបាលគ្រប់ប្រភេទ ដូចជា លិខិតស្នើសុំ លិខិតជូនដំណឹង លិខិតអញ្ជើញ លិខិតបញ្ជូន លិខិតឆ្លើយតប លិខិតបញ្ជាបេសកកម្ម លិខិតឧទ្ទេសនាម...
  • តាក់តែងសេចក្តីព្រាងលិខិតផ្លូវការ តាមការណែនាំ របស់ថ្នាក់ដឹកនាំ និងតម្រូវការរបស់អង្គភាព
  • ពិនិត្យខ្លឹមសារ ពាក្យពេចន៍ អក្ខរាវិរុទ្ធ វេយ្យាករណ៍ និងទម្រង់លិខិតឱ្យបានត្រឹមត្រូវ
  • រៀបចំលិខិតឱ្យមានភាពច្បាស់លាស់ ខ្លី សមរម្យ និងមានអត្ថន័យត្រឹមត្រូវ
  • ពិនិត្យឯកសារភ្ជាប់ និងព័ត៌មានពាក់ព័ន្ធមុនពេលបញ្ជូនទៅថ្នាក់ដឹកនាំពិនិត្យ និងចុះហត្ថលេខា
  • សម្របសម្រួលជាមួយ ផ្នែក/ការិយាល័យពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានសម្រាប់តាក់តែងលិខិត
  • រៀបចំលិខិតសម្រាប់ចុះហត្ថលេខា បោះត្រា និងបញ្ជូនទៅស្ថាប័ន ឬអ្នកទទួលតាមនីតិវិធី
  • កត់ត្រា និងរក្សាទុកច្បាប់ចម្លងលិខិតដែលបានចេញ ដើម្បីងាយស្រួលស្វែងរក និងតាមដាន
  • តាមដានលិខិតចូល-លិខិតចេញនិងការឆ្លើយ តបតាមលិខិតដែលបានបញ្ជូន
  • រក្សាការសម្ងាត់នៃព័ត៌មាន និងឯកសាររដ្ឋបាល ដែលទទួលខុសត្រូវ
  • ធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីទម្រង់លិខិត និងនីតិវិធីរដ្ឋបាល
  • រាយការណ៍ជូនថ្នាក់ដឹកនាំអំពីបញ្ហាប្រឈម និងសំណើកែលម្អការងារតាក់តែងលិខិត
  • គោរពតាមការចាត់តាំង របស់ថ្នាក់ដឹកនាំអង្គភាពកិច្ចការទូទៅ និង ស.វ.ស។
Job Requirements
Languages:
  • English - Medium
Qualifications:
  • Bachelor's Degree in ជំនាញគ្រប់គ្រង ឬ រដ្ឋបាលសាធារណៈ ឬ សញ្ញាបត្រមានតម្លៃស្មើ
Skills & Knowledge:General & Technical Skills
  • មានចំណេះដឹង និងជំនាញប្រើប្រាស់កម្មវិធី Microsoft office, Internet ,Email and AI.
  • មានការបណ្តុះបណ្តាលការងាររដ្ឋបាល ត្រូវផ្តល់អាទិភាព
Soft Skills
  • មានគំនិតផ្តួចផ្តើម និងភាពជាអ្នកដឹកនាំ
  • មានសុខភាពល្អ កាយសម្បទាមាំមួន មានការប្រាស្រ័យទាក់ទងល្អ រួសរាយរាក់ទាក់ ស្លួតបូត សុភាពរាបសារ និងគោរពវិន័យល្អ
  • មានការទទួលខុសត្រូវក្នុងការងារ និងមានស្មារតីធ្វើការជាក្រុម និងមានគំនិតអភិវឌ្ឍន៍
  • បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់របស់ក្រសួងសុខាភិបាល។
How to Apply?

សំណុំ​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ការ​ដាក់ពាក្យ​៖

  • ពាក្យសុំ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​ នៅ​ស.វ.ស ចំនួន​ ០១ច្បាប់​
  • សញ្ញាបត្រ​ ឬ ឯកសារ​ដែល​មានត​ម្លៃ​ស្មើ​ឆ្លើយតប​ក្នុង​គុណវុឌ្ឍិ​ខាងលើ​នេះ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • វិញ្ញាបនបត្រ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ឬ ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ (បើ​សិន​មាន​) (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • សេចក្ដីជូនដំណឹង​ជ្រើសរើស​បុគ្គលិក​ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ចំនួន​ ០១ច្បាប់​។

អំពី​ការ​ដាក់ពាក្យ​ និង​ទំនាក់ទំនង​ព័ត៌មាន​ផ្សេង​ៗ៖

  • បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ​ដាក់ពាក្យ​តាមរយៈ​ Email ដែល​មាននៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។
  • ទំនាក់ទំនង​ព័ត៌មាន​តាមរយៈ​លេខទូរស័ព្ទ​ (រៀងរាល់​ម៉ោង​រដ្ឋបាល​)

Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : University of Health Sciences
Contact Name : University of Health Science
Email : career@uhs.edu.kh
Address : #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia
Website : http://www.uhs.edu.kh
Other Opening Jobs from University of Health Sciences
Sponsored
Similar jobs
Loading