អ្នកចុះកិច្ចបញ្ជិកាគណនេយ្យ for University of Health Sciences
| For : | Cambodian Only |
| Categories : | Accounting - Taxation / Audit |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | English |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 16th October 2026 |
| Salary : |
$300 - $500
|
| Experience : | Yes |
| Degree : | Bachelor |
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺជាសាកលវិទ្យាល័យបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលមានវ័យចំណាស់ជាងគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ០៥រូប ឱ្យចូលបម្រើការងារនៅការិយាល័យហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានភារកិច្ច និង គុណវុឌ្ឍិដូចខាងក្រោម៖
- ចុះកិច្ចបញ្ជិកាគណនេយ្យប្រចាំថ្ងៃក្នុងប្រព័ន្ធកុំព្យូទ័រ
- រៀបចំរបាយការណ៍ចំណូល-ចំណាយ ថវិកាប្រចាំខែ ត្រីមាស ឆ្នាំ
- រៀបចំរបាយការណ៍រជ្ជទេយ្យបុរេប្រទានប្រចាំខែ
- វិភាគគណនីនូវឥណទានបានអនុម័តមុនស្នើសុំគោលការណ៍
- ធានាចំណាយ និងបង្កើតសាលាកបត្រចុះលេខនាប្រចាំថ្ងៃ
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ, ត្រីមាស, ឆ្នាំ
- កត់ត្រាប្រតិបត្តិការប្រចាំថ្ងៃតាមវិធានទ្វេភាគ
- រាយការណ៍ពីរបាយការណ៍ចំណូល-ចំណាយដែលទាក់ទងនឹងការបោះផ្សាយអាណត្តិបើកប្រាក់
- គោរពតាមការចាត់តាំងរបស់ប្រធានការិយាល័យ និង ស.វ.ស។
- English - Good
- Bachelor's Degree in ជំនាញ/ឯកទេស៖ គណនេយ្យ, ហិរញ្ញវត្ថុ, ឬ សញ្ញាបត្រមានតម្លៃស្មើ/ប្រហាក់ប្រហែល
- មានបទពិសោធន៍ការងារ ចាប់ពី for 3 months
- មានចំណេះដឹងផ្នែកកុំព្យូទ័រ Microsoft office, Advance Excel, QuickBooks
- មានចំណេះដឹងភាសាអង់គ្លេស
- មានការប្រាស្រ័យទាក់ទងល្អ រួសរាយ រាក់ទាក់
- ស្លូតបូត សុភាពរាបសារ ស្មោះត្រង់ និងគោរពវិន័យ
- មានការទទួលខុសត្រូវក្នុងការងារ និងមានស្មារតីធ្វើការងារជាក្រុម។
សំណុំឯកសារពាក់ព័ន្ធត្រូវភ្ជាប់មកជាមួយការដាក់ពាក្យ៖
- ពាក្យសុំចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅស.វ.ស ចំនួន ០១ច្បាប់
- សញ្ញាបត្រ ឬ ឯកសារដែលមានតម្លៃស្មើឆ្លើយតបក្នុងគុណវុឌ្ឍិខាងលើនេះ (ថតចម្លង) ចំនួន ០១ច្បាប់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង) ចំនួន ០១ច្បាប់
- វិញ្ញាបនបត្របណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ ឯកសារពាក់ព័ន្ធផ្សេងៗ (បើសិនមាន) (ថតចម្លង) ចំនួន ០១ច្បាប់
- សេចក្ដីជូនដំណឹងជ្រើសរើសបុគ្គលិក របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ០១ច្បាប់។
អំពីការដាក់ពាក្យ និងទំនាក់ទំនងព័ត៌មានផ្សេងៗ៖
- បេក្ខជនត្រូវរៀបចំឯកសារដាក់ពាក្យតាមរយៈ Email ដែលមាននៅក្នុងព័ត៌មានទំនាក់ទំនង។
- ទំនាក់ទំនងព័ត៌មានតាមរយៈលេខទូរស័ព្ទ (រៀងរាល់ម៉ោងរដ្ឋបាល)
Thanks, From Khmer Online Jobs Team
| Company : | University of Health Sciences |
| Contact Name : | University of Health Science |
| Email : | career@uhs.edu.kh |
| Address : | #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia |
| Website : |
http://www.uhs.edu.kh |
