អ្នកប្រមូលទិន្នន័យ for University of Health Sciences
| For : | Cambodian Only |
| Categories : | Any major |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | English |
| Location : | Phnom Penh |
| Hiring : | 6 Positions |
| Closing Date : | 21st October 2026 |
| Salary : |
Negotiable
|
| Experience : | Yes |
| Degree : |
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺជាសាកលវិទ្យាល័យបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលមានវ័យចំណាស់ជាងគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា (គម្រោង) ចំនួន ០៦រូប តួនាទីអ្នកប្រមូលទិន្នន័យ (Data Collector) សម្រាប់គម្រោង ស្រាវជ្រាវ ស្តីពី “ការកំណត់អត្រាប្រេវ៉ាឡង់នៃវីរុស Human Papillomavirus (HPV) ក្នុងចំណោមស្ត្រីវ័យក្មេងនៅប្រទេសកម្ពុជាមុនពេលអនុវត្តកម្មវិធីចាក់វ៉ាក់សាំង HPV (Human papillomavirus (HPV) prevalence in young Cambodia women before the introduction of HPV vaccination)” ឱ្យចូលបម្រើការងារនៅមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានភារកិច្ច និង គុណវុឌ្ឍិដូចខាងក្រោម៖
- ចូលរូមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិស ទាក់ទងនឹងការប្រមូលទិន្នន័យ មានដូចជាពិធីសាររបស់គម្រោងស្រាវជ្រាវ របៀបសម្ភាសន៍ និងកត់ត្រាចម្លើយតាមរយៈ Tablet ក្រមសីលធ៌មក្នុងការសម្ភាសន៍ និងក្នុងការអនុវត្តគម្រោងស្រាវជ្រាវ និង របៀបយកសំណាករបស់អ្នកចូលរួម
- ជួយសម្រួលដល់សកម្មភាពផេ្សងៗ របស់គម្រោងស្រាវជ្រាវ តាមការណែនាំ និងចាត់តាំងរបស់ប្រធានក្រុម និងអ្នកសម្របសម្រួលគម្រោងស្រាវជ្រាវ ទាំងមុនពេលចុះ ក្នុងកំឡុងពេលចុះ និងក្រោយពេលចុះប្រមូលទិន្នន័យ
- ធ្វើដំណើរទៅកាន់ទីតាំងប្រមូលទិន្នន័យ(ទីតាំងសេវាកម្សាន្ត)ដែលបានកំណត់ តាមតម្រូវការដែលបានកំណត់ក្នុងវិសាលភាពនៃគម្រោង
- ពន្យល់អ្នកចូលរួមដែលត្រូវតាមលក្ខខណ្ឌកំណត់ របស់គម្រោងស្រាវជ្រាវ អំពីគោលបំណងរបស់គម្រោង និងសុំការយល់ព្រមចូលរួមក្នុងគម្រោងស្រាវជ្រាវពីពួកគាត់
- ជួយសម្រួលដល់អ្នកចូលរួមក្នុងការឆ្លើយសំណួរ និងប្រើប្រាស់ Tablet ឬ សម្ភាសន៍អ្នកចូលរូមករណីអ្នកចូលរួមមិនអាចធ្វើខ្លួនឯងបាន
- ផ្ទៀងផ្ទាត់រាល់សំណួរ និងចំលើយកត់ត្រា ឬបញ្ជូលក្នុងtablet និងទម្រង់លិខិតយល់ព្រម(consent form) របស់អ្នកចូលរួមម្នាក់ៗឲ្យបានត្រឹមត្រូវ កុំឲ្យមានរំលងសំណួរ ឬកត់ត្រាខុស
- រាយការណ៍វឌ្ឍនៈភាពការងារជូនប្រធានក្រុម និងអ្នកសម្របសម្រួលគម្រោងស្រាវជ្រាវ
- រក្សាទិន្នន័យអោយមានសុវត្តិភាព និងរក្សាអោយបាននូវការសម្ងាត់
- គោរពចាត់តាំងរបស់ប្រធានគ្រប់គ្រងគ្រោង និង ស.វ.ស។
- English - Medium
- Undergraduate Degree in វិស័យសុខាភិបាល ឬ ជាសិស្សនិស្សិតស្រីផ្នែកគិលានុបដ្ឋាកចាប់ពីឆ្នាំទី៣
- មានបទពិសោធន៍ក្នុងការងារទាក់ទង ទៅនឹងការចុះប្រមូលទិន្នន័យស្រាវជ្រាវ
- មានចំណេះដឹងប្រើប្រាស់កុំព្យូទ័រនូវកម្មវិធី Microsoft Office ចេះប្រើ tablet និង smart phone
- ចំណេះដឹងភាសាអង់គ្លេសមធ្យម
- មានស្មារតីធ្វើការជាក្រុម មានភាពអំណត់អត់ធន់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការងារ
- មានការប្រាស្រ័យទាក់ទងល្អ រួសរាយ រាក់ទាក់ ស្មោះត្រង់ ស្លូតបូត គោរពគ្នាទៅមកទៅមក និងគោរពវិន័យ ស.វ.ស
- បេក្ខជនជានារីត្រូវបានលើកទឹកចិត្តជាអាទិភាព
- បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
សំណុំឯកសារពាក់ព័ន្ធត្រូវភ្ជាប់មកជាមួយការដាក់ពាក្យ៖
- ពាក្យសុំចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅស.វ.ស ចំនួន ០១ច្បាប់
- សញ្ញាបត្រ ឬ ឯកសារដែលមានតម្លៃស្មើឆ្លើយតបក្នុងគុណវុឌ្ឍិខាងលើនេះ (ថតចម្លង) ចំនួន ០១ច្បាប់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង) ចំនួន ០១ច្បាប់
- វិញ្ញាបនបត្របណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ ឯកសារពាក់ព័ន្ធផ្សេងៗ (បើសិនមាន) (ថតចម្លង) ចំនួន ០១ច្បាប់
- សេចក្ដីជូនដំណឹងជ្រើសរើសបុគ្គលិក របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ០១ច្បាប់។
អំពីការដាក់ពាក្យ និងទំនាក់ទំនងព័ត៌មានផ្សេងៗ៖
- បេក្ខជនត្រូវរៀបចំឯកសារដាក់ពាក្យតាមរយៈ Email ដែលមាននៅក្នុងព័ត៌មានទំនាក់ទំនង។
- ទំនាក់ទំនងព័ត៌មានតាមរយៈលេខទូរស័ព្ទ (រៀងរាល់ម៉ោងរដ្ឋបាល)
បញ្ជាក់៖
- សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រក្សាសិទ្ធិក្នុងការធ្វើបញ្ជីឈ្មោះជ្រើសរើសបេក្ខជន (Short List) និង កំណត់ថ្ងៃខែសម្ភាសន៍ លើកពេលកែប្រែ និង លុបចោលការជ្រើសរើសក្នុងករណីមានភាពមិនប្រក្រតី។
Thanks, From Khmer Online Jobs Team
| Company : | University of Health Sciences |
| Contact Name : | University of Health Science |
| Email : | career@uhs.edu.kh |
| Address : | #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia |
| Website : |
http://www.uhs.edu.kh |
