ជាងម៉ាស៊ីនត្រជាក់ for University of Health Sciences

For : Cambodian Only
Categories : Any major
Schedule : Full time job
Sex : Male, Female
Language : Khmer
Location : Phnom Penh
Hiring : 1 Position
Closing Date : 30th November 2026
Salary :
$200 - $390
Experience : Minimum 2 years
Degree :
Job Description

សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ គឺជា​សាកលវិទ្យាល័យ​បណ្តុះ​បណ្តាល​វិស័យ​សុខាភិបាល​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​មួយ​ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។ សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា​ ចំនួន​ ០៣រូប​ តួនាទី​ជាង​ម៉ាស៊ីនត្រជាក់​ ឱ្យ​ចូល​បម្រើ​ការងារ​នៅ​អង្គភាព​កិច្ចការ​ទូទៅ​ នៃ​សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ដែល​មាន​ភារកិច្ច​ និង​ គុណវុឌ្ឍិ​ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • តាមដាន និង ត្រួតពិនិត្យជាប្រចាំនូវបរិក្ខារត្រជាក់ទាំងអស់នៅ ស.វ.ស
  • រៀបចំដំឡើងបរិក្ខារត្រជាក់ឲ្យសមស្របទៅតាមស្តង់ដារ
  • ថែរក្សា(លាង) និង ជួសជុលបរិក្ខារត្រជាក់ទាំងអស់នៅ ស.វ.ស
  • ដោះស្រាយរាល់បញ្ហា ដែលបង្កឡើងដោយបរិក្ខារត្រជាក់ ធ្វើឲ្យរាំងស្ទះដល់ដំណើរការផ្សេងៗ
  • ធ្វើការវិនិច្ឆ័យ / វាយតម្លៃសម្ភារបរិក្ខារត្រជាក់ ថាតើសម្ភារៈបរិក្ខារទាំងអស់នោះនៅមានគុណភាពប្រើប្រាស់បាន ឬ អត់
  • ជួយការងារផ្សេងៗ ទៀតនៅពេលសាកលវិទ្យាល័យត្រូវការ
  • គោរពតាមការចាត់តាំង របស់ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស ប្រធានអង្គភាពកិច្ចការទូទៅ និង ស.វ.ស។
Job Requirements
Languages:
  • Khmer - Good
Work History:
  • មានបទពិសោធន៍លើការងារបរិក្ខារត្រជាក់ for 2 years as a minimum
Skills & Knowledge:General & Technical Skills
  • មានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ផ្នែកជួសជុលបរិក្ខារត្រជាក់
  • មានអាយុចាប់ពី ២០ឆ្នាំ រហូតដល់ ៤០ឆ្នាំ
  • ចេះអាន និងសរសេរអក្សរខ្មែរបាន
Soft Skills
  • មានការប្រាស្រ័យទំនាក់ទំនងល្អ រួសរាយរាក់ទាក់ ស្លូតបូត សុភាពរាបសារ ស្មោះត្រង់ និងគោរពវិន័យល្អ
  • មានការទទួលខុសត្រូវខ្ពស់ក្នុងការងារ
  • អំណត់អត់ធន់ និងមានស្មារតីធ្វើការងារជាក្រុម
  • បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់របស់ក្រសួងសុខាភិបាល។
How to Apply?

សំណុំ​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ការ​ដាក់ពាក្យ​៖

  • ពាក្យសុំ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​ នៅ​ស.វ.ស ចំនួន​ ០១ច្បាប់​
  • សញ្ញាបត្រ​ ឬ ឯកសារ​ដែល​មានត​ម្លៃ​ស្មើ​ឆ្លើយតប​ក្នុង​គុណវុឌ្ឍិ​ខាងលើ​នេះ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • វិញ្ញាបនបត្រ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ឬ ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ (បើ​សិន​មាន​) (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • សេចក្ដីជូនដំណឹង​ជ្រើសរើស​បុគ្គលិក​ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ចំនួន​ ០១ច្បាប់​។

អំពី​ការ​ដាក់ពាក្យ​ និង​ទំនាក់ទំនង​ព័ត៌មាន​ផ្សេង​ៗ៖

  • បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ​ដាក់ពាក្យ​តាមរយៈ​ Email ដែល​មាននៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។
  • ទំនាក់ទំនង​ព័ត៌មាន​តាមរយៈ​លេខទូរស័ព្ទ​ (រៀងរាល់​ម៉ោង​រដ្ឋបាល​)

បញ្ជាក់​៖

  • សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ រក្សាសិទ្ធិ​ក្នុង​ការ​ធ្វើ​បញ្ជី​ឈ្មោះ​ជ្រើសរើស​បេក្ខជន​ (Short List) និង​ កំណត់​ថ្ងៃខែ​សម្ភាសន៍​ លើកពេល​កែប្រែ​ និង​ លុបចោល​ការ​ជ្រើសរើស​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​។

Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : University of Health Sciences
Contact Name : University of Health Science
Email : career@uhs.edu.kh
Address : #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia
Website : http://www.uhs.edu.kh
Sponsored
Similar jobs
Loading