នាយករង/នាយិការង កម្មវិធីសិក្សាចំណេះទូទៅខ្មែរ for Westline Education Group Co., Ltd.

For : Cambodian Only
Categories : Educate/Train/Teaching
Schedule :
Sex : Male, Female
Language : Khmer, English
Location : Phnom Penh
Hiring : 1 Position
Closing Date : 28th February 2026
Salary :
Negotiable
Experience : Minimum 5 years
Degree : Bachelor
Job Description

WESTLINE EDUCATION GROUP CO., LTD. (WEG) is committed to being the leading education provider in Southeast Asia. Today, WEG runs The Westline Schools and The Northline School, which provide K-12 education using the Royal Government of Cambodia’s curriculum and English education. The group also manages the Educational Development Institute (EDI) offering education and business training, consultancy, and research aiming to improve the capacity of educators, managers, and young entrepreneurs in Cambodia. In 2016, WEG runs Forest Hill International School and LEADERLAND ENGLISH ACADEMY. In 2022, WEG also runs Community 21 School which provides a General English Program and Khmer Academic Program as well as a master franchise on 7 Habits of Highly Effective People.

WESTLINE EDUCATION GROUP CO., LTD is looking for qualified, committed, and experienced candidates to fill the following positions:

Job Responsibilities & Duties
  • សេចក្តីសង្ខេបការងារ/គោលបំណងការងារ
  • គោរព និងអនុវត្តតាមបេសកកម្ម ទស្សនៈវិស័យ គោលការណ៍ នីតិវិធី និងវប្បធម៌រួម របស់ក្រុមហ៊ុន។
  • គ្រប់គ្រង និងដឹកនាំបុគ្គលិក សកម្មភាពសិក្សាធិការចំណេះទូទៅខ្មែរ​ និងកម្មវិធីសិក្សាបន្ថែម ដើម្បីការរីកចម្រើន របស់កម្មវិធី អង្គភាព និងសង្គមជាតិទាំងមូល។
  • ដឹកនាំការងារបច្ចេកទេសបង្រៀន កិច្ចការរដ្ឋបាលថ្នាក់រៀន និងការផលិតសម្ភារៈឧបទេសបង្រៀន ព្រមទាំងត្រួត ពិនិត្យ និងតាមដានគុណភាពការបង្រៀន និងរៀន ​ ការគ្រប់គ្រងវិន័យ ការមើលថែទាំសុវត្ថិភាពសិស្ស ការដោះ ស្រាយបញ្ហា ការរៀបចំតុបតែងថ្នាក់រៀន​ការជំនួសថ្នាក់ និងបង្កើនទំនាក់ទំនងល្អជាមួយ​មាតាបិតា ឬអ្នកអាណា ព្យាបាលសិស្ស ​និងស្ថាប័នអប់រំដែលពាក់ព័ន្ធ។
  • ដឹកនាំគ្រូបង្រៀនឱ្យអនុវត្តកម្មវិធីសិក្សានិងបច្ចេកវិទ្យាអប់រំថ្មីៗ ដូចជា ​ការប្រើប្រាស់វិធីសាស្ត្រចម្រុះ LMS MIS ​ STEM & ART សហគ្រិនភាព ​និង Community Based Learning ​ដែលរៀបចំដោយ​ក្រុមហ៊ុន។
  • ចូលរួមជាគំនិតក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្ម កម្មវិធីសិក្សាចំណេះទូទៅខ្មែរ ដើម្បីឆ្លើយតបបរិបទការអប់រំ បច្ចេក វិទ្យាសតវត្សរ៍ទី២១។
  • រៀបចំ និងបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាពបុគ្គលិកជាប្រចាំដើម្បីធានាឱ្យបានគុណភាពការបង្រៀន និងរៀន និង គុណភាពសិក្សារបស់សិស្សទទួលបានលទ្ធផលល្អប្រសើរ។
  • ចូលរួមក្នុងការជ្រើសរើសគ្រូបង្រៀនចំណេះទូទៅខ្មែរជាមួយគណៈគ្រប់គ្រង។
  • កាតព្វកិច្ចនិងការងារទទួលខុសត្រូវ
  • ការងារដឹកនាំ និងគ្រប់គ្រង
  • ដឹកនាំ និងគ្រប់គ្រងថ្នាក់ដឹកនាំក្រោមបង្គាប់ក្នុងការអភិវឌ្ឍ និងអនុវត្តកម្មវិធីសិក្សាចំណេះទូទៅខ្មែរ ឱ្យមានប្រសិទ្ធភាព​និងប្រសិទ្ធផលខ្ពស់។
  • អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវនីតិវិធីព្រមទាំងធានារាល់ការអនុវត្តការងារឱ្យបាន ត្រឹមត្រូវ និងច្បាស់លាស់។
  • ដឹកនាំគ្រូបង្រៀនក្នុងការអនុវត្តកម្មវិធីសិក្សាគោល និងកម្មវិធីបន្ថែមឱ្យមានប្រសិទ្ធភាពខ្ពស់។
  • ដឹកនាំការងារបណ្តុះបណ្តាល ប្រជុំបច្ចេកទេសបង្រៀន រៀបចំថ្នាក់និទស្សន៍ ផលិតសម្ភារៈឧបទេសបង្រៀន គ្រប់គ្រងកិច្ចការរដ្ឋបាលគ្រូ គ្រប់គ្រងបុគ្គលិក ថ្នាក់រៀន មានចិត្តសាស្រ្តអប់រំលើការគ្រប់គ្រង និងចុះអធិការកិច្ចថ្នាក់រៀន​។
  • ដឹកនាំ និងជំរុញគ្រូបង្រៀនឱ្យសិស្សចូលរួមអនុវត្តសកម្មភាពសិក្សាក្នុងសាលារៀន ក្រៅសាលារៀន និងកម្មវិធីសិក្សាបន្ថែម។
  • ដឹកនាំនិងជំរុញគ្រូបង្រៀនក្នុងការអនុវត្តពិសោធផ្សារភ្ជាប់ទៅនឹងខ្លឹមសារមេរៀន។
  • ដឹកនាំគ្រូ និងសិស្សជំរុញការអនុវត្តគម្រោងស្ទីម(STEAM)ឱ្យបានផុសផុលតាមថ្នាក់នីមួយៗ។
  • ដឹកនាំ ថ្នាក់ដឹកនាំក្រោមឱវាទឱ្យអនុវត្តផែនការ ឬកិច្ចការដែលជួយពង្រឹងគុណភាពអប់រំកាន់តែប្រសើរ។
  • ការងាររដ្ឋបាលសិក្សា
  • ត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថានថ្នាក់រៀន និងនៅកន្លែងលេង ដោយ​ផ្អែកទៅលើ​ស្តង់ដាគុណភាពរបស់សាលារៀន។
  • រៀបចំផែនការអភិវឌ្ឍសាលារៀន និងប្រតិទិនសិក្សា ប្រចាំឆ្នាំ ហើយធ្វើផែនការ ការងារប្រចាំសបា្តហ៍ ខែ និងឆ្នាំ។
  • បូកសរុបពិន្ទុ និងធ្វើរបាយការណ៍ប្រចាំឆមាសនីមួយៗ រួចផ្ញើមកនាយកដ្ឋានអប់រំ។
  • គ្រប់គ្រងលើស្ថិតិសិស្ស រួមមាន សិស្សថ្មី សិស្សឈប់ សិស្សបង់ប្រាក់ សិស្សមិនទាន់បង់ប្រាក់ សិស្សសរុប ប្រចាំខែ ប្រចាំឆមាស និងប្រចាំឆ្នាំ។
  • ចូលរួមក្នុងការងារគ្រប់គ្រង សន្សំសំចៃធនធានសម្ភារៈ ត្រួតពិនិត្យលើការបិទភ្លើង កង្ហារ ម៉ាស៊ីនត្រជាក់ និង​សម្ភារៈ​អគ្គិសនី​ផ្សេងទៀត បន្ទាប់​ពីចប់ម៉ោង​បង្រៀន ការប្រើប្រាស់កុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព និងសម្ភារៈបង្រៀន និងរៀន​ ​ ផ្សេងៗទៀត។
  • រៀបចំ និងពិនិត្យឯកសារសិក្សាធិការនិងផ្ដល់ជូនការិយាល័យផ្សេងៗនៃស្ថាប័នអប់រំដែលពាក់ព័ន្ធឱ្យបានត្រឹមត្រូវ​និងទាន់ពេលវេលា។
  • ត្រួតពិនិត្យនិងតាមដានកិច្ចការសិស្ស និងគ្រូក្នុងការសរសេរកិច្ចការងាររដ្ឋបាលសិក្សាផ្សេងៗ។
  • រៀបចំផែនការជួយសិស្ស ផែនការសាលា ផែនការគ្រូបង្រៀន ផែនការសិស្សជួយសិស្សជាប្រចាំ។
  • ការងារបច្ចេកទេស
  • គ្រប់គ្រង និងអនុវត្តកម្មវិធីសិក្សា រៀបចំបំណែងចែកកាលវិភាគ ​និងម៉ោងសិក្សាសម្រាប់គ្រូបង្រៀន។
  • រៀបចំការប្រជុំផ្សព្វផ្សាយគោលការណ៍ និងបង្ហាញវិធីសាស្ត្របង្រៀនគ្រប់មុខវិជ្ជាឱ្យបានទៀងទាត់។
  • ជំរុញឱ្យបណ្ណារក្សស្រង់ចំនួនសិស្ស តាមកម្រិតថ្នាក់ និងគ្រូបង្រៀនដែលបានចូលក្នុងបណ្ណាល័យ និងខ្ចីសម្ភារៈឧបទេស ឬសៀវភៅសិក្សា។
  • បណ្ដុះបណ្ដាល ​និងដឹកនាំគ្រូបង្រៀនប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀននិងរៀនឱ្យមានប្រសិទ្ធភាព។
  • តម្រង់ទិស និងបង្ហាត់ការងារដល់បុគ្គលិកគ្រូបង្រៀនថ្មី។
  • ចុះសង្កេតការបង្រៀននិងរៀន និងផ្តល់ប្រឹក្សាគរុកោសល្យ ដល់គ្រូបង្រៀន។
  • ពិនិត្យ និងតាមដានការអនុវត្តន៍កម្មវិធីសិក្សា គ្រប់គ្រងនិងប្រើប្រាស់សម្ភារៈឧបទេស និងសម្ភារៈប្រើប្រាស់ក្នុងការបង្រៀន និងរៀន​ សម្រាប់ជំនួយឱ្យសកម្មភាពសិក្សា។
  • តាមដាន និងក្តាប់ឱ្យបានពីការផ្លាស់ប្តូរកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលសម្រាប់គ្រូ និងសិស្ស។
  • ចូលរួមការប្រជុំប្រចាំខែដែលរៀបចំដោយសាខានីមួយៗ។
  • បណ្ដុះបណ្ដាលនិងដឹកនាំគ្រូបង្រៀនអនុវត្ត ​វិធីសាស្ត្រចម្រុះ សហគ្រិនភាព និង Community Based Learning និងវិធីសាស្ត្រផ្សេងទៀត ដែលរៀបចំដោយក្រុមហ៊ុន។
  • ត្រួតពិនិត្យលើសកម្មភាពបង្រៀនតាមរយៈវីដេអូ ឬបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបណ្ណាល័យឱ្យមានប្រសិទ្ធភាព។
  • គ្រប់គ្រង និងត្រួតពិនិត្យរាល់វិញ្ញាសាប្រឡង សមស្របតាមកម្មវិធីបឋមសិក្សា ឬមធ្យមសិក្សា។
  • ធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាព នៃការផ្សារភ្ជាប់បច្ចេកវិទ្យា ក្នុងការបង្រៀន និងរៀន។
  • កិច្ចការគ្រូបង្រៀន
  • រៀបចំ និងផ្តល់សេវាគាំទ្រផ្សេងៗដល់គ្រូបង្រៀនដើម្បីធានាឱ្យការបង្រៀន និងរៀនមានគុណភាព និងប្រសិទ្ធភាព ខ្ពស់។
  • រៀបចំធ្វើផែនបង្រៀន ផែនការពិសោធន៍ និងផែនការការសិក្សារបស់សិស្ស ព្រមទាំងត្រួតពិនិត្យការអនុវត្តជាប្រចាំ។
  • ពិនិត្យ និងគាំទ្រនូវឯកសារ សម្ភារៈ ឧបករណ៍ ដល់គ្រូចំណេះទូទៅខ្មែរសិក្សាដើម្បីឱ្យបាននូវសម្ភារៈសម្បូរបែប។
  • រៀបចំផែនការប្រជុំបច្ចេកទេស និងអនុវត្តឱ្យបានជាប្រចាំតាមផែនការ។
  • ត្រួតពិនិត្យវត្តមានគ្រូបង្រៀនតាមម៉ោងបង្រៀន នៅក្នុងថ្នាក់រៀននីមួយៗ។
  • អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវនីតិវិធី កម្មវិធីសិក្សាចំណេះទូទៅខ្មែរ និងធានារាល់ការអនុវត្តការងារឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
  • ទទួលខុសត្រូវផ្តល់ព័ត៌មាន និងទទួលការតវ៉ាពីបុគ្គលិកក្នុងកម្មវិធីចំណេះទូទៅមធ្យមសិក្សា លោកគ្រូ-អ្នកគ្រូសិស្សានុសិស្ស និងអាណាព្យាបាលសិស្ស រួចត្រូវធ្វើការផ្តល់ព័ត៌មាន និងពិភាក្សាជាមួយនាយករង/នាយិការងទទួលបន្ទុកកម្មវិធី។
  • សហការជាមួយគ្រូបង្រៀនជំរុញលើការពិសោធតាមមុខវិជ្ជា និងខ្លឹមសារមេរៀននីមួយៗ។
  • កិច្ចការសិស្ស
  • វាយតម្លៃជាប្រចាំ លើគុណភាពការសិក្សា អត្តចរិត និងអាកប្បកិរិយា​របស់សិស្សានុសិស្ស។
  • ត្រួតពិនិត្យ និងតាមដានការប្រឡង ប្រចាំខែ ឆមាស និងការប្រឡងផ្សេងៗទៀត។
  • ត្រួតពិនិត្យអវត្តមានគ្រូបង្រៀន និងបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់ ព្រមទាំងដើរមើលគ្រូ និងសិស្សនៅពេលចេញលេង និងចេញទៅផ្ទះ។
  • ត្រួតពិនិត្យរាល់ពិន្ទុ និងសៀវភៅតាមដានរបស់សិស្សប្រចាំខែ ប្រចាំឆមាស និងប្រចាំឆ្នាំ ហើយត្រួតពិនិត្យ និងកែសម្រួលលើការផ្តល់មតិយោបល់របស់គ្រូ លើការសិក្សារបស់សិស្ស និងពិនិត្យមើល សៀវភៅ។
  • តាមដានលើមតិយោបល់របស់មាតាបិតាសិស្ស និងស្រង់មតិយោបល់មិនប្រក្រតី។
  • ការងារទំនាក់ទំនង
  • ទំនាក់ទំនងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ដើម្បីផ្តល់ព័ត៌មានស្តីពីការសិក្សា និងអាកប្បកិរិយា និងអត្តចរិតសិស្ស ឬជួបពិភាក្សាគ្នា ជាពិសេសលើ​លទ្ធផលការ​សិក្សារបស់សិស្ស។
  • សម្របសម្រួលលើការដោះស្រាយបញ្ហាជាមួយសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។
  • ទំនាក់ទំនង និងសហការឱ្យបានជិតស្និទ្ធជាមួយស្ថាប័នអប់រំ និងអាជ្ញាធរដែលពាក់ព័ន្ធ។
  • ចូលរួមសហការក្នុងការរៀបចំកម្មវិធីនិងព្រឹត្តិការផ្សេងៗ ដែលរៀបចំដោយសាខានិងការិយាល័យកណ្ដាល។
  • បំពេញភារកិច្ចការងារពាក់ព័ន្ធផ្សេងៗទៀត ក្នុងករណីមានការចាត់តាំងពីថ្នាក់ដឹកនាំសាលា។
  • សិទ្ធិក្នុងការសម្រេចចិត្ត
  • មានសិទ្ធិសម្រេចក្នុងការកំណត់កម្រិតថ្នាក់របស់សិស្សតាមថ្នាក់រៀននីមួយៗ ដោយមានការធ្វើតេស្ត ពិនិត្យឆ្នាំកំណើត សៀវភៅតាមដាន និងសៀវភៅសិក្ខាគារិកពីសាលារៀនមុន។
  • ចាត់តាំងភារកិច្ចការងារប្រចាំថ្ងៃ ដល់បុគ្គលិកសម្របសម្រួល គ្រូបង្រៀន និងជំនួយការ។
  • បំពេញភារកិច្ចការងារជំនួសនាយក/នាយិកា ក្នុងករណីនាយក/នាយិកាអវត្តមានពីសាលារៀន ដោយមានការផ្ទេរសិទ្ធិពីគណៈគ្រប់គ្រង។
Job Requirements
Languages:
  • Khmer - Good
  • English - Good
Qualifications:
  • Bachelor's Degree in អប់រំ ឬបរិញ្ញាបត្រជំនាញផ្នែកអប់រំ (ដូចជា គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា ...)។
Work History:
  • មានបទពិសោធ យ៉ាងតិច ក្នុងការបង្រៀន និងជាប្រធានក្រុមបច្ចេកទេស for 5 years
  • មានបទពិសោធ យ៉ាងតិច ក្នុងការគ្រប់គ្រងគ្រូបង្រៀន ឬគ្រប់គ្រងទូទៅ for 3 years
Skills & Knowledge:General & Technical Skills
  • សញ្ញាបត្រគរុកោសល្យ (សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន ឬកម្រិតឧត្តម)។
  • មានសមត្ថភាពក្នុងការនិយាយ សរសេរ ភាសាខ្មែរ និងភាសាអង់គ្លេស (បើអាច)។
  • មានជំនាញល្អក្នុងការពន្យល់ ពេលធ្វើបទបង្ហាញ។
  • មានសមត្ថភាពពូកែក្នុងការដោះសា្រយបញ្ហា ជំនាញក្នុងការចរចា និងដោះស្រាយបញ្ហា។
  • សមត្ថភាពក្នុងការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗក្នុងសតវត្សទី២១ ដូចជា ​IBL, PBL, ACTION LEARNING, CBL។
  • មានសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអប់រំដួចជា ​MIS LMS Google Suit។
  • មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រ លើកម្មវិធី MS. Word, MS. Excel, Power Point, E-mail, Internet។
Soft Skills
  • មានភាពជាអ្នកដឹកនាំ និងមានការទំនាក់ទំនងអន្តរបុគ្គលខ្ពស់
  • មានការទទួលខុសត្រូវខ្ពស់ចំពោះការងារ និងមានក្រមសីលធម៌វិជ្ជាជីវៈ
  • អត់ធ្មត់ចំពោះការងារ​និងធ្វើការជាក្រុមបានល្អ
  • មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន។
How to Apply?

Qualified and Interested applicants are invited to submit your updated CV and cover letter including Expectation Salary and plus “Apply for” for stating the position applied for to WESTLINE EDUCATION GROUP Co. Ltd. via address or via e-mail address provided in the contact details or contact through phone number provided for more detailed information. All submitted documents will be treated confidentially and only shortlisted candidates will be contacted for interviews. The copied resume / CVs will not be returned.


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : Westline Education Group Co., Ltd.
Contact Name : Westline Education Group
Email : recruit@wegcambodia.com
Address : #200, St.150, Sangkat Tuek L'ak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
Website : http://wegcambodia.com
Other Opening Jobs from Westline Education Group Co., Ltd.
1 position
Negotiable
28th February 2026
Phnom Penh
1 position
Negotiable
28th February 2026
Phnom Penh
1 position
Negotiable
28th February 2026
Phnom Penh
Sponsored
Similar jobs
Loading