Search

User Menu

បុគ្គលិកផ្នែកថែរទាំសំអាតការិយាល័យ for World Monuments Fund

For : Cambodian Only
Categories : Home Help/Labour
Schedule : Full time job
Sex : Male, Female
Language : Khmer, English
Location : Phnom Penh
Hiring : 1 Position
Closing Date : 12th September 2025
Salary :
$228
Experience : Yes
Degree : Bachelor
Job Description

អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ (WMF) ជា​អង្គការ​ឯករាជ្យ​នាំមុខ​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​ ដើម្បី​ភាព​ប្រសើរ​នៃ​ជីវិត​មនុស្សជាតិ​ បង្កើន​ការយល់​ដឹង​ដ៏​ល្អ​រវាង​វប្បធម៌​ និង​សហគមន៍​។ អង្គការ​នេះ​មានការិយា​ល័យក​ណ្តាល​នៅ​ទីក្រុង​ញូយ៉​កប្រទេស​អាមេរិក​ និង​ការិយាល័យ​នៅ​តាម​បណ្តាប្រទេស​ផ្សេង​ៗដូច​ប្រទេសកម្ពុជា​ ប្រទេស​បារាំង​ ប្រទេស​ឥណ្ឌា​ ប្រទេស​ប៉េរូ​ ប្រទេស​ព័រ​ទុយហ្គាលប្រទេស​ចិន​ និង​ចក្រភពអង់គ្លេស​។ ចាប់តាំងពី​ឆ្នាំ​ ១៩៦៥ ក្រុម​អ្នកជំនាញ​អន្ដរ​ជាតិ​ បាន​ថែ​ររក្សា​ អភិរក្ស​សម្បត្តិ​វប្បធម៌​បុរាណ​ដែល​ស្របតាម​និយាម​អន្តរជាតិ​ជាង​ ៧០០ កន្លែង​ក្នុង​ចំនួន​ ១១២ ប្រទេស​។ សហការ​ជាមួយ​សហគមន៍​អ្នក​ផ្តល់មូលនិធិ​ និង​រដ្ឋាភិបាល​នានា​ (WMF) លើក​ទិសដៅ​អភិរក្ស​បេតិកភណ្ឌ​នឹង​ដើម្បី​ឆ្លើយ​តមការប្រឈម​ គំរាមកំហែង​ធ្ងន់ធ្ងរ​ផ្សេង​ៗដូចជា​៖ បម្រែបម្រួល​អាកាសធាតុ​ ការ​តំណាង​តិចតួច​ អតុល្យភាព​ទេសចរ​ ព្រមទាំង​ការ​ស្តារ​ឡើងវិញ​ក្រោយ​សង្គ្រាម​។ ដោយមាន​ឆន្ទះក្នុង​ការ​ជួយ​មនុស្សជាតិ​ អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ (WMF) ចាប់​យក​សក្តានុពល​នឹង​បទ​ពិសោធ​ន៏​ពី​អតីតកាល​ដើម្បី​បង្កើត​សង្គម​មួយ​ប្រកបដោយ​ភាព​ធន់​និង​បរិ​យា​ប័ន្ន។

  • បុគ្គលិកផ្នែកថែរទាំសំអាតការិយាល័យ (1 Position)
Job Responsibilities & Duties
  • លទ្ធផលដែលរំពឹងទុក:
  • សម្អាតការិយាល័យ​និងបរិវេណជុំវិញអោយបានស្អាតជាប្រចាំ
  • សម្អាតគ្រប់បន្ទប់ការិយាល័យ បន្ទប់ប្រជុំ បន្ទប់ទទួលភ្ញៀវរួម
  • សម្អាតកន្លែងចំអិនអាហារ​ផ្ទះបាយ
  • សម្អាតបន្ទប់ទឹកទាំងអស់ និងឧបករណ៍របស់ទាំងឡាយ
  • សម្អាតផ្ទះបាយ និងរានហាលវ៉េរ៉ងដាជាប្រចាំ
  • សម្អាតបង្អួច ទ្វារ​ទាំងខាងក្នុងនឹងខាងក្រៅ
  • ថែររក្សាសួន
  • ថែរទាំ​ជួសជុលបរិក្ខាទឹកភ្លើងផ្សេងៗ
  • ប្រមូលសម្រាម នឹងទុកដាក់អោយបានល្អសម្រាប់ក្រុមហ៊ុនមកប្រមូលបន្ត
  • សម្អាតការិយាល័យ
  • សម្អាតការិយាល័យ បូមសម្អាតធូលី ជូតផ្ទាំងបង្អួច ទ្វារកញ្ជក់​នឹងកំម្រាលការ៉ូប្រចាំថ្ងៃ
  • សម្អាតតុ ទូរ​ គ្រឿងសង្ហារឹម​ធ្នើរដាក់សម្ភារ: ស៊ុបរូបថត។ល។​បីដងក្នុងមួយសប្តាហ៍
  • សម្អាតធុងសម្រាមតាមការិយាល័យនានា នឹងប្រមូលទុកដាក់អោយបានស្អាត​ឬរក្សាទុកប្រើប្រាស់ឡើងវិញ
  • សម្អាតតុការិយាល័យ
  • ការសម្អាតតុនឹងសម្ភារ:ការិយាល័យមិនស្ថិតក្នុងកិច្ចសន្យានេះឡើយ។​ដូច្នេះបុគ្គលិកប្រើប្រាស់សម្ភារ:ទាំងនោះត្រូវសម្អាតដោយខ្លួនឯង
  • សម្អាតបន្ទប់ស្នាក់នៅ​(ចំនួន ២​ បន្ទប់)
  • រៀបចំបន្ទប់ស្នាក់នៅរបស់បុគ្គលិកដែលមកបំពេញបេសកម្មអោយបានស្អាត ដាក់សម្ភារ:ប្រើប្រាស់ដូចជាកន្សែង កំរាលនឹងសម្ភារ:បន្ទប់ទឹកអោយបានគ្រប់គ្រាន់
  • បោសជូតសម្អាតបន្ទប់ស្នាក់នៅ កំរាលឥដ្ឋ សម្អាតបង្អួច មួយសប្តាហ៍ពីរដង
  • បោកកម្រាលពូក ស្រោមខ្នើយ ព្រមទាំងផ្លាស់ប្តូរអោយថ្មីជាប្រចាំ
  • ប្រមូលសម្រាម នឹងទុកដាក់អោយបានល្អសម្រាប់ក្រុមហ៊ុនមកប្រមូលបន្ត
  • សម្អាតបន្ទប់ទឹក(ចំនួន ៥​ បន្ទប់)
  • ដុសលាងការ៉ូបន្ទប់ទឹក​បរិក្ខាបន្នប់ទឹករៀងរាល់ថ្ងៃ​ដោយប្រើប្រាស់ទឹកសម្លាប់មេរោគ
  • ទុកដាក់​ថែររក្សាសម្ភារ:បន្ទប់ទឹកដូចជាសាប៊ូ ក្រដាសអនាម័យ កន្សែងជូតដៃ ទឹកសម្លាប់មេរោគអោយបានល្អ នឹងគ្រប់គ្រាប់តាមតម្រូវការ
  • កន្លែងចំអិនអាហារ​(ផ្ទះបាយ)
  • ជូតសម្អតាការ៉ូអោយបានស្អាតរៀងរាល់ថ្ងៃ
  • លាងសម្អាតសម្ភារ:តុអាហារ កែវទឹក ចាន​នឹងហាលសម្ងួតអោយបានស្អាតល្អ
  • ចាក់បំពេញបន្ថែមសាប៊ូលាងចាន​សម្រាប់ប្រើអោយបានពេញប្រចាំសប្តាហ៍
  • ជូតសម្អាតទូរដាក់សម្ភារ:ផ្ទះបាយ​បោកគក់ នឹងផ្លាស់ប្តូរក្រណាត់ជូតផ្ទះបាយ​រៀងរាល់សប្តាហ៍
  • ប្រមូលសម្រាមផ្ទះបាយរៀងរាល់ថ្ងៃ រៀបចំទុកដាក់សម្រាមអោយបានល្អសម្រាប់ក្រុមហ៊ុនមកប្រមូល
  • លាងសម្អាតទូរទឹកកកអោយបានស្អាតរៀងរាល់ខែ
  • ច្រកផ្លូវចូល នឹងសំយ៉ាបវ៉េរ៉ង់ដា
  • បោសជូតនឹងប្រមូលសម្រាមនៅទីកន្លែងទាំងនេះអោយបានស្អាតជារៀងរាល់ថ្ងៃ
  • ការប្រមូល ថែររក្សាសម្រាមកំឡុងពេលរងចាំការប្រមូលរបស់ក្រុមហ៊ុន
  • ប្រមូល នឹងបែងចែកប្រភេទសម្រាមដូចជា ដប​ កំប៉ុង ផ្លាស្ទិក ក្រដាស និងកេសក្រដាសអោយបានត្រឹមត្រូវ
  • ដាក់សម្រាមក្នុងធុងសម្រាមតាមប្រភេទដែលបានបែងចែកខាងលើអោយបានត្រឹមត្រូវ​
  • ដាក់ធុងសម្រាមទាំងនោះនៅបរិវេណផ្ទះបាយខាងក្រោយការិយាល័យ​រងចាំការប្រមូលពីក្រុមហ៊ុនដឹកសម្រាម
  • លាងសម្អាតធុងសម្រាមជាប្រចាំ
  • សួនច្បារ នឹងទីធ្លារចំណតយានយន្ត
  • បោសសម្អាត ប្រមូលសម្រាបនៅទីកន្លែងទាំងនេះអោយបានស្អាតរៀងរាល់សប្តាហ៍
Job Requirements
  • កំរិតវប្បធម៌ចាប់ពីថ្នាក់ទី​៩-១២
  • មានបទពិសោធន៏យ៉ាងតិច​២​ឆ្នាំ ជាមួយអង្គការអន្តរជាតិ ឬក្រុមហ៊ុន
  • ចំណេះដឹងមូលដ្ឋានផ្នែកភាសាអង់គ្លេស (និយាយ​នឹង សរសេរ)
  • មានអកប្បកិរិយា​វិជ្ជមាន
  • មានជំនាញថែរទាំ ជួសជុលមូលដ្ឋាន។ល។
  • មានទំនាក់ទំនងល្អជាមួយបុគ្គលិកគ្រប់លំដាប់ថ្នាក់ រួសរាយ​
How to Apply?

បេក្ខជន​ដែល​មាន​ចំណាប់​អារ​ម្មណ៏អាច​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​មកកាន់​អ៊ី​ម៉េល ឬ Whatsappដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

បេក្ខជន​នឹង​ត្រូវ​បាន​ទាក់ទង​ដើម្បី​មក​សម្ភាសន៍​ប្រសិនបើ​ត្រូវ​បាន​ជ្រើសរើស​ក្នុង​វគ្គ​ជម្រុះ​។


Help Khmer Online Jobs

When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : World Monuments Fund
Free Job Newsletter
Get hot jobs update directly in your inbox, join our newsletter subscription.
Sponsored
Similar jobs
Loading

Looking for Job in Cambodia

Full time jobs and part time jobs are added through www.khmeronlinejob.com daily.

You can search for jobs by fields (such as marketing, accounting, computer programming, computer design and many other fields) or by cities or provinces (such as Phnom Penh, Siem Reap, Sihanoukville, Battambang, and all other cities/provinces in Cambodia).

@Job seekers : Job opportunity comes and goes, if you don't want to slip it, stay tuned to get Job update

Loading