អ្នកបើកបររថយន្ត និង ថែទាំបច្ចេកទេស for World Vision Cambodia

(This job application was closed on 31st October 2018)
For : Cambodian Only
Categories : Driving/Transport
Schedule : Full time job
Sex : Male, Female
Language : Khmer
Location : Takeo
Hiring : 1 Position
Closing Date : 31st October 2018
Salary :
Negotiable
Experience : Yes
Job Description

អង្គការទស្សនៈពិភពលោក គឺជាអង្គការមនុស្សធម៌គ្រិស្តបរិស័ទអន្តរជាតិ កំពុងធ្វើការជាមួយជនក្រីក្រ និងលើកស្ទួយបំផ្លាស់បំប្រែជីវិត រស់នៅរបស់ពូកគេ និងស្វែងរកភាពយុត្តិធម៌។ ការិយាល័យអង្គការយើងត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពចំនួន 01 នាក់សម្រាប់បំរើការងារ

លេខកូដ : TKO-FY18-F028
មុខតំណែង : អ្នកបើកបររថយន្ត និង ថែទាំបច្ចេកទេស
ទីកន្លែង : ការិយាល័យអង្គការទស្សនៈពិភពលោកខេត្តតាកែវ
ប្រាក់ខែ និង ប្រាក់ឧបត្ថម្ភ : ២៨៧ ទៅ ៣៥៩ ដុល្លាសហរដ្ឋអាមេរិកអាស្រ័យទៅលើបទពិសោធន៍ និង សមត្ថភាព

គោលបំណងនៃមុខតំណែង

ក្នុងមុខតំណែងនេះ អ្នកត្រូវចាត់ចែង និងទទួលខុសត្រូវតួនាទីពីរគឺទីមួយជាជំនួយដល់ការិយាល័យ និងបុគ្គលិក ក្នុងការបំរើដល់ការ ដឹកជញ្ជូន និងមួយផ្នែកទៀតគឺផ្តល់ជំនួយដល់ប្រធានរដ្ឋបាលបំពេញកិច្ចការដូចជា ការជួសជុលខ្នាតតូច ការថែទាំលើអាគារការិយាល័យ និងសំភារៈផ្សេងៗទៀតដែលមានប្រើប្រាស់នៅក្នុងការិយាល័យ នូវរាល់ពេលដែលត្រូវការចាំបាច់។

Job Responsibilities & Duties

ក- ផ្នែកបើកបរ

  1. បើកបររថយន្តដែលបានកំណត់ឲ្យដោយប្រធានរដ្ឋបាល ជំនួយការរដ្ឋបាល ឬប្រធានកម្មវិធីឯទៀត។
  2. ទទួលខុសត្រូវចំពោះច្បាប់ដោយបើកបរគោរពច្បាប់ចរាចរដែលបានកំណត់ រួមទាំងការប្រើប្រាស់ល្បឿនយានយន្ត និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធដល់ចរាចរឲ្យបានត្រឹមត្រូវ។
  3. កត់ត្រាប្រចាំថ្ងៃនូវរាល់ការប្រើប្រាស់រថយន្ត ចំងាយប្រើប្រាស់ រួមទាំងរបាយការណ៏ដែលទាក់ទងទៅនឹងផ្នែកថែទាំនិងជួសជុលផងដែរ។
  4. ត្រួតពិនិត្យប្រចាំនូវបច្ចេកទេសរថយន្តទៅតាមលំដាប់ ដូចជា សម្ពាធខ្យល់កង់ ខ្សែពាន អាគុយ ប្រេងម៉ាស៊ីន ហ្រ្វាំង ។ល។ ជាពិសេសត្រូវប្រាកដថាប្រេងម៉ាស៊ូតត្រូវតែពេញជាប្រចាំ។
  5. ត្រូវចេះប្រើប្រាស់ខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងរថយន្ត ព្រមទាំងណែនាំដល់អ្នកដំណើរឲ្យចេះប្រើប្រាស់ផងដែរ
  6. ជួយលើកដាក់ទំនិញចេញចូលរថយន្តរាល់ពេលដែលអ្នកដំណើរមាន និងត្រូវការឲ្យជួយធ្វើ

ខ- ផ្នែកថែទាំនិងជួសជុល

  1. ចែកចាយប្រព័ន្ធអគិ្គសនី
    • ត្រូវប្រាកដថាប្រព័ន្ធអគ្គិសនីមានដំណើរការល្អ ជួសជុលជាបន្ទាន់នូវការចាំបាច់ដែលអាចធ្វើទៅបានដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់។
    • ការប្រើប្រាស់ម៉ាស៊ីនភ្លើងនិងថែទាំជាប្រចាំទៅតាមការណែនាំរបស់រោងចក្រដែលត្រូវផ្លាស់ប្តូរប្រេងទៅតាមកំណត់នៃម៉ោង។
    • ជូតសំអាត ថែទាំកញ្ចក់ និងប្រព័ន្ធសូឡាឲ្យបានជាប្រចាំនិងតាមការណែនាំរបស់រោងចក្រ
  2. ប្រព័ន្ធម៉ាស៊ីនត្រជាក់
    • ត្រូវប្រាកដថារាល់បណ្តាញ និងឧបករណ៍ម៉ាស៊ីនត្រជាក់ល្អ និងត្រូវបានសំអាតជារៀងរាល់ពីរខែម្តង ហើយត្រូវឆ្លើយតបទៅតាមបច្ចេកទេស
  3. ប្រព័ន្ធបំពងសំឡេង
    • ត្រូវប្រាកដថាប្រព័ន្ធបំពងសំឡេងត្រូវបានឮ ហើយដំណើរការដោយល្អនៅពេលប្រជុំ ឬមានសកម្មភាពការងារដែលត្រូវប្រើ និងជួសជុលឲ្យបានទាន់ពេលវេលាចាំបាច់ 
  4. ប្រព័ន្ធសុវត្ថិភាព (នៅទីកន្លែងដែលអាចធ្វើទៅបាន)
    • ត្រូវប្រាកដថាសំឡេងរោទ៍ត្រូវបានឮ ហើយដំណើរការដោយស្វ័យប្រវត្តិនិងជួសជុលឲ្យបានទាន់ពេលវេលាចាំបាច់
  5. ប្រព័ន្ធទូរស័ព្ទ
    • ត្រូវប្រាកដថាប្រព័ន្ធទូរស័ព្ទទំនាក់ទំនងទាំងអស់មានដំណើរការល្អ និងប្រក្រតី ត្រូវជួសជុលឲ្យបានទាន់ពេលវេលាក្នុងករណីដែលខូចខាត
  6. ការថែទាំអាគារការិយាល័យនិងជួសជុល
    • ត្រូវប្រាកដថាអាគារការិយាល័យទាំងមូលត្រូវស្អាត មានសុវត្ថិភាព និងថែរទាំត្រឹមត្រូវ
    • ផ្លាស់ប្តូរ និងជួសជុលជាបន្ទាន់នូវការបែកបាក់ខូចខាត ធ្លុះធ្លាយដំបូលតូចតាច ។ល។
    • ត្រូវប្រាកដថារាល់ម៉ូទ័របូមទឹក និងប្រព័ន្ធផ្គត់ផ្គងដំណើរការបានល្អនិងប្រក្រតី
    • ត្រូវប្រាកដថារាល់ទ្វារបង្អួច ។ល។ ស្ថិតក្នុងលក្ខខ័ណ្ឌល្អ និងដំណើរការជាប្រក្រតី
    • កិច្ចការងារដទៃទៀតដែលបានស្នើរសុំឲ្យធ្វើដោយប្រធាន និងភ្ញៀវដែលធ្វើដំណើរជាមួយផង
Job Requirements
  • មានភាពអត់ធន់ មានអត្តចារិតល្អក្នុងការបំពេញការងារនិងតួនាទី
  • មានបទពិសោធន៍ក្នុងការបើកបរដោយសុវត្ថិភាព
  • មានប័ណ្ណបើកបរស្របច្បាប់
  • អាចបើកបរនៅគ្រប់ស្ថានភាពផ្លូវទាំងអស់ទាំងក្នុងទីក្រុង និងទីជនបទ
  • មានចំណេះដឹងអំពីកំហូចរបស់រថយន្តជាមុន ហើយអាចជួសជុលបានកំរឹតស្រាល
  • ស្គាល់គ្រឿងបន្លាស់រថយន្តទាំងអស់
  • មានចំណេះដឹងផ្នែកអគ្គិសនី
  • មានចំណេះដឹងផ្នែកជួសជុលនិងលាបថ្នាំអាគារព្រមទាំងចេះប្រើប្រាស់ម៉ាស៊ីនបូមទឹក
  • មានចិត្តទទួលយកនូវសំណើរដែលបានស្នើរឲ្យធ្វើ
  • គោរព និងឲ្យតម្លៃដល់គោលនយោបាយនិងទស្សនៈរបស់អង្គការ
How to Apply?

សូមអព្ជើាញបេក្ខជនដែលមានបំណងសែ្វងរកឪកាសការងារជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាចូលទៅកាន់គេហទំព័ររបស់អង្គការទស្សនៈពិភពលោកដើម្បីធ្វើការបំពេញពាក្យស្នើរសុំបំរើការងារតាមរយៈបណ្តាញសារអេឡិចត្រូនិច(online) Website : www.worldvision.org.khឬក៍បញ្ជូនពាក្យស្នើរសុំបំរើការងាដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសងេ្ខបតាមរយៈ Email: cam_recruitment@wvi.orgយកមកដាក់នូវការិយាល័យអង្គការទស្សនៈពិភពលោក ខេត្តតាកែវ

បញ្ជាក់

រាល់ការដាក់ពាក្យសុំបំរើការងារជាលាយលក្ខណ៍អក្សរ (Hard Copy) នឹងមិនត្រូវបានទទួលទៀតឡើយ។
អង្គការទស្សនះនៈពិភពលោក-កម្ពុជាប្តូរផ្តាច់ធ្វើការជាមួយកុមារនិងការពារពួកគេ។ យើងនឹងមិនទទួលយករាល់បុគ្គលិកណាដែលមានប្រវត្តិពាក់ព័ន្ធការទាំងនេះមកធ្វើការជាមួយឡើយបេក្ខជនដែលបានទទួលជ័យជននោះនិងត្រូវបានធ្វើការពិនិត្យលើប្រវត្តិជាមួយសមត្ថកិច្ចចំពោះការនេះ។ ( ដែលមានប្រវត្តិពាក់ព័ន្ធបទឧក្រិដ្ឋ ជាពិសេសបទឧឧក្រិដ្ឋប្រឆាំងកុមារ។ បេក្ខជនដែលទទួលជោគជ័យត្រូវទៅធ្វើលិខិតថ្កោលទោសនៅក្រសួងយុត្តិធម៌មុនពេលចាប់ផ្តើមកាងារជាមួយអង្គការទស្សនៈពិភពលោក។)

ឈប់ទទូលពាក្យនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៨


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : World Vision Cambodia
Email : cam_recruitment@wvi.org
Address : ការិយាល័យអង្គការទស្សនៈពិភពលោកខេត្តតាកែវ
Website : http://careers.wvi.org/job-opportunities-in-cambodia

World Vision is an international Christian humanitarian and development organization working with the poor and oppressed to promote human transformation and seek justice for vulnerable children.

Sponsored
Similar jobs
Loading