យុវជនស្ម័គ្រចិត្ត for Youth Star Cambodia
| For : | Cambodian Only |
| Categories : | Community Development, Rural development, Social Work |
| Schedule : | |
| Sex : | Male, Female |
| Language : | Khmer, English |
| Location : | Kampong Thom, Prey Veng |
| Hiring : | 10 Positions |
| Closing Date : | 17th August 2026 |
| Salary : |
$230
|
| Experience : | Yes |
| Degree : | Bachelor |
អង្គការយុវតារាកម្ពុជា គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលធ្វើការលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍយុវជន និងការអភិវឌ្ឍសហគមន៍ជនបទ តាមរយៈសេវាកម្មស័្មគ្រចិត្ត។ បច្ចុប្បន្ន យុវតារាកម្ពុជា ត្រូវការជ្រើសរើសយុវជនស្ម័គ្រចិត្តដូចខាងក្រោម៖
- ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធនៅក្នុងសហគមន៍
- គូសផែនទីសហគមន៍ ដើម្បីកំណត់ក្រុមគោលដៅ ធនធាន និងបញ្ហាប្រឈមនៅក្នុងសហគមន៍
- រៀបចំវេទិកាសហគមន៍ និងការប្រជុំ ដើម្បីផ្សព្វផ្សាយលទ្ធផលផែនទីសហគមន៍
- ដំណើរការកម្មវិធីអប់រំរបស់អ្នកស្ម័គ្រចិត្ត (ថ្នាក់បំប៉ន និងថ្នាក់អំណាន) ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលសិស្ស
- ចុះសួរសុខទុក្ខតាមផ្ទះ ដើម្បីលើកទឹកចិត្តដល់កុមារដែលជួបការលំបាក
- រៀបចំបង្កើត និងពង្រឹងក្លឹបយុវជនក្នុងសហគមន៍ ដើម្បីគាំទ្រនិងជំរុញឱ្យមានការចូលរួមរបស់យុវជនវ័យក្មេង និងកុមារដើម្បីការអភិវឌ្ឍសហគមន៍
- ធ្វើយុទ្ធនាការបញ្ជ្រាបការយល់ដឹងជាមួយក្លឹបយុវជន និងអ្នកពាក់ព័ន្ធផ្សេងៗ
- សរសេរសំណើ និងគ្រប់គ្រងគម្រោងខ្នាតតូច (សិល្បៈ កីឡា និង/ឬពាក់ព័ន្ធនឹងជំនាញរបស់យុវជនស្ម័គ្រចិត្តនៅសាកលវិទ្យាល័យ)
- បញ្ចូលទិន្នន័យ និងគ្រប់គ្រងការងារតាមដាន និងវាយតម្លៃ (M&E)
- ធ្វើផែនការ និងរបាយការណ៍ប្រចាំខែ និងដាក់បញ្ជូនមកមន្ត្រីកម្មវិធី និងដៃគូសហគមន៍
- បំផុសឱ្យមានស្មារតីពលរដ្ឋ និងការទទួលខុសត្រូវតាមរយៈការដើរតួធ្វើជាគំរូល្អ
- Khmer
- English
- Undergraduate Degree
- Bachelor's Degree
- គោរពដល់វប្បធម៌ ទំនៀមទម្លាប់ និងតម្លៃផ្សេងៗរបស់សហគមន៍
- ឱ្យតម្លៃលើការងារស្ម័គ្រចិត្ត
- មានឆន្ទៈរស់នៅក្នុងសហគមន៍ជនបទ និងបំពេញសេវាកម្មស្ម័គ្រចិត្តរយៈពេលពី៩ ទៅ ១២ខែ
- មានឆន្ទៈក្នុងការបំពេញការងារជាក្រុម និងរៀនសូត្រនូវចំណេះដឹងថ្មីៗ
- មានភាពបត់បែន បើកចិត្តទូលាយ និងមានគំនិតប្រតិដ្ឋ
បេក្ខជនដែលចាប់អារម្មណ៍ សូមបំពេញទម្រង់ពាក្យស្នើសុំចូលរួមជាអ្នកស្ម័គ្រចិត្ត តាមរយៈតំណភ្ជាប់នេះ។
សម្គាល់៖ បេក្ខជនដែលដាក់ពាក្យមកមុននឹងអាចទទួលបានឱកាសសម្ភាសមុន
Thanks, From Khmer Online Jobs Team
| Organization : | Youth Star Cambodia |
| Address : | #64, St.430, Sangkat Phsar Daeum Thkov, Khan Chamkar Mon, Phnom Penh, Cambodia |
| Website : |
http://www.youthstarcambodia.org |
