អ្នកគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង for Preah Vihear Mean Chey Union of Agricultural Cooperative

For : Cambodian Only
Categories : Community Development, Social Work
Schedule :
Sex : Male, Female
Language : English
Location : Preah Vihear
Hiring : 1 Position
Closing Date : 08th June 2026
Salary :
Negotiable
Experience : Yes
Degree : Bachelor
Job Description

សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ (ស.ស.ក.ព.ជ) បាន​ចាប់​ផ្តើ​មមហាសន្និបាត​កំណើត​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ​២០១៦ ដោយមាន​ការ​សម្របសម្រួល​ពី​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​ និង​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្ត​ព្រះវិហារ​ ក្រោម​ការ​គាំទ្រ​ថវិកា​ពី​គម្រោង​ "គម្រោង​គាំទ្រ​ពាណិជ្ជូបនីយក​ម្មស្រូវ​អង្ករ​កម្ពុជា​" ដែល​អនុវត្ត​ដោយ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ដែល​បាន​ថវិកា​គាំទ្រ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​។ ជាល​ទ្ធផល​ សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ត្រូវ​បាន​ចុះបញ្ជី​ និង​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ តាមរយៈ​លិខិត​លេខ​ ១១៧៣ អ.ន.ក/ន.អ.ស.ក ចុះ​ថ្ងៃ​ទី​១៩ ខែក​ក្កដា​ ឆ្នាំ​២០១៦ ជាស​ហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ ដែល​មាន​ទីស្នាក់ការ​បច្ចុប្បន្ន​នៅ​ភូមិ​ឯកភាព​ សង្កាត់​ប៉ា​លហាល​ ក្រុង​ព្រះវិហារ​ ខេត្ត​ព្រះវិហារ​។

គោលបំណង​សំខាន់​នៃ​ការ​បង្កើត​សហភាព​នេះ​ គឺ​ដើម្បី​ប្រមូល​ផ្តុំកម្លាំង​ មធ្យោបាយ​ផលិតកម្ម​ និង​ ពង្រីក​សមត្ថភាព​នៅ​ក្នុង​ផលិតកម្ម​កសិកម្ម​ កសិឧស្សាហកម្ម​ កសិពាណិជ្ជកម្ម​ ឬសេវាកម្ម​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កម្ម​ ធ្វើការ​អភិវឌ្ឍ​ផលិតកម្ម​កសិកម្ម​ លើក​កម្ពស់​ទិន្នផល​ទាំង​បរិមាណ​ និង​គុណភាព​ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ទី​ផ្សារ​ផលិតផល​កសិកម្ម​លើក​កម្ពស់​ផលប្រយោជន៍​របស់​ប្រជាកសិករ​ និង​សហគមន៍​កសិកម្ម​ដោយ​ស្មើភាព​ និង​សមធម៌​។

រហូតមក​ទល់​ពេលនេះ​ សហភាព​សហគមន៍​កសិកម្ម​កំពុង​បំពេញ​តួនាទី​សម្របសម្រួល​ក្នុង​ការ​ទទួល​បាន​វិញ្ញាបនបត្រ​ និង​ការ​ប្រមូល​ស្រូវ​សរីរាង្គ​លក់​ឱ្យ​ក្រុមហ៊ុន​នាំចេញ​ ដើម្បី​ធ្វើការ​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​។ បន្ថែម​ពី​នេះ​ សហភាព​កំពុង​ដើរតួ​ក្នុង​ការស្វែងរក​ និង​សម្របសម្រួល​ទី​ផ្សារ​កសិផល​សរីរាង្គ​ផ្សេងទៀត​ដល់​សមាជិក​របស់​ខ្លួន​រួម​មាន​៖ ស្រូវ​ ដំឡូងមី​ ចន្ទី​ សណ្តែក​ដី​ និង​ខ្ញី​សរីរាង្គ​ជាដើម​។ ដើម្បី​ឆ្លើយតប​សកម្មភាព​ខាងលើ​ សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ ធ្វើការ​ពេញ​ម៉ោង​ចំនួន​២ (ពីរ​រូប​) សម្រាប់​មុខតំណែង​ ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • បង្រៀន និងគាំទ្រសមាជិកក្នុងការផលិតស្រូវសរីរាង្គ ស្របតាមស្តង់ដារតម្រូវក្នុងការនាំចេញ
  • ពង្រឹងសមត្ថភាព ត្រួតពិនិត្យការងារ និងតាមដានលទ្ធផលការងាររបស់អ្នកត្រួតពិនិត្យផ្ទៃនៅតាមសហគមន៍កសិកម្មនីមួយៗ
  • ប្រមូល ផ្ទៀងផ្ទាត់ និងបញ្ចូលទិន្នន័យរបស់អ្នកត្រួតពិនិត្យផ្ទៃក្នុង
  • ទទួលខុសត្រូវ និងគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
  • ទំនាក់ទំនងជាមួយស្ថាប័នផ្តល់វិញ្ញាបនបត្រអន្តរជាតិ និងសម្របសម្រួលនៅពេលអ្ន​កវាយតម្លៃផ្តល់វិញ្ញាបនបត្រចុះមក
  • ចុះជួយសម្របសម្រួលក្នុងពេលទិញលក់ស្រូវសរីរាង្គ ឬផលិតផលកសិកម្មផ្សេងៗទៀត
  • ផ្តល់ការណែនាំបច្ចេកទេសផ្សេងទៀតដល់សហគមន៍កសិកម្ម និង​កសិករដើម្បីវាយតម្លៃ និងកែលំអរគុណភាពផលិតផល
  • បំពេញភារកិច្ចផ្សេងៗទៀត(នឹងមានលម្អិតនៅក្នុងការពិពណ៌នាការងារ)។
Job Requirements
Languages:
  • English - Good
Qualifications:
  • High School Diploma
  • Bachelor's Degree in កសិកម្ម ឬអភិវឌ្ឍជនបទកាន់តែ​ប្រសើរ is preferred
Skills & Knowledge:General & Technical Skills
  • មានបទពិសោធន៍ក្នុងការងារត្រួតពិនិត្យគុណភាពផលិតផលកសិកម្ម​ឬការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ឬជាអ្នកផ្តល់វិញ្ញាបនបត្រលើគុណភាពផលិតផលកសិកម្មកាន់តែប្រសើរ
  • មានបទពិសោធន៍ក្នុងផលិតកម្មដំណាំស្រូវ និងផលិតផលកសិកម្មផ្សេងៗទៀត
  • មានជំនាញ/បទពិសោធន៍ក្នុងការងារសម្របសម្រួលអង្គការកសិករ
  • មានចំណេះដឹងផ្នែកកុំព្យូទ័រ(Word,​Excel, internet, Email)
  • ចេះនិយាយ និងសរសេរភាសាអង់គ្លេសបាន
Soft Skills
  • អាចបំពេញការងារដោយឯករាជ្យ
  • ស្ម័គ្រចិត្ត និងរីករាយធ្វើការនៅតាម​តំបន់ជនបទ។
How to Apply?

ចំពោះ​បេក្ខជន​ដែល​ចាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​របស់​ខ្លួន​ ដោយ​ភ្ជាប់​នូវ​លិខិត​បញ្ជាក់​ពី​ចំណាប់អារម្មណ៍​មក​សហភាព​សហគមន៍​កសិកម្ម​ខេត្ត​ព្រះវិហារ​ តាមរយៈ​អាសយដ្ឋាន​ឬ ផ្ញើ​តាម​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​លម្អិត​។

បេក្ខជន​ដែល​មាន​ទីលំនៅ​អចិន្ត្រៃ​ក្នុង​ខេត្ត​ព្រះវិហារ​ និង​តំបន់​ (ស្រុក​ជ័យ​សែន​) ត្រូវ​បាន​លើកទឹកចិត្ត​ជាពិសេស​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​បម្រើ​ការងារ​នេះ​។

បេក្ខជន​ជាប់​ឈ្មោះ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​។ ឯកសារ​ដាក់ពាក្យសុំ​ធ្វើការ​មិន​ត្រូវ​បាន​ផ្តល់ជូន​វិញ​ឡើយ​៕


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : Preah Vihear Mean Chey Union of Agricultural Cooperative
Email : unionpmuac@gmail.com
Address : Aekakpheap, Pal Hal Sangkat, Preah Vihear Municipality, Preah Vihear Province, Cambodia
Other Opening Jobs from Preah Vihear Mean Chey Union of Agricultural Cooperative
1 position
Negotiable
08th June 2026
Preah Vihear
Sponsored
Similar jobs
Loading