មន្ត្រីមូលដ្ឋាន for Preah Vihear Mean Chey Union of Agricultural Cooperative
| For : | Cambodian Only |
| Categories : | Community Development, Social Work |
| Schedule : | |
| Sex : | Male, Female |
| Language : | English |
| Location : | Preah Vihear |
| Hiring : | 1 Position |
| Closing Date : | 08th June 2026 |
| Salary : |
Negotiable
|
| Experience : | Yes |
| Degree : | Bachelor |
សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ (ស.ស.ក.ព.ជ) បានចាប់ផ្តើមមហាសន្និបាតកំណើតដំបូងរបស់ខ្លួននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ដោយមានការសម្របសម្រួលពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ក្រោមការគាំទ្រថវិកាពីគម្រោង "គម្រោងគាំទ្រពាណិជ្ជូបនីយកម្មស្រូវអង្ករកម្ពុជា" ដែលអនុវត្តដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបានថវិកាគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។ ជាលទ្ធផល សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យត្រូវបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈលិខិតលេខ ១១៧៣ អ.ន.ក/ន.អ.ស.ក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ជាសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលមានទីស្នាក់ការបច្ចុប្បន្ននៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
គោលបំណងសំខាន់នៃការបង្កើតសហភាពនេះ គឺដើម្បីប្រមូលផ្តុំកម្លាំង មធ្យោបាយផលិតកម្ម និង ពង្រីកសមត្ថភាពនៅក្នុងផលិតកម្មកសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម ឬសេវាកម្មដែលពាក់ព័ន្ធនឹងវិស័យកម្ម ធ្វើការអភិវឌ្ឍផលិតកម្មកសិកម្ម លើកកម្ពស់ទិន្នផលទាំងបរិមាណ និងគុណភាព ដើម្បីចូលរួមប្រកួតប្រជែងទីផ្សារផលិតផលកសិកម្មលើកកម្ពស់ផលប្រយោជន៍របស់ប្រជាកសិករ និងសហគមន៍កសិកម្មដោយស្មើភាព និងសមធម៌។
រហូតមកទល់ពេលនេះ សហភាពសហគមន៍កសិកម្មកំពុងបំពេញតួនាទីសម្របសម្រួលក្នុងការទទួលបានវិញ្ញាបនបត្រ និងការប្រមូលស្រូវសរីរាង្គលក់ឱ្យក្រុមហ៊ុននាំចេញ ដើម្បីធ្វើការនាំចេញទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ បន្ថែមពីនេះ សហភាពកំពុងដើរតួក្នុងការស្វែងរក និងសម្របសម្រួលទីផ្សារកសិផលសរីរាង្គផ្សេងទៀតដល់សមាជិករបស់ខ្លួនរួមមាន៖ ស្រូវ ដំឡូងមី ចន្ទី សណ្តែកដី និងខ្ញីសរីរាង្គជាដើម។ ដើម្បីឆ្លើយតបសកម្មភាពខាងលើ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យត្រូវការជ្រើសរើសបុគ្គលិក ធ្វើការពេញម៉ោងចំនួន២ (ពីររូប) សម្រាប់មុខតំណែង ដូចខាងក្រោម៖
- បង្រៀន និងគាំទ្រកសិករក្នុងការអនុវត្តស្តង់ដារកសិកម្មសរីរាង្គ សម្រាប់លក់ឱ្យក្រុមហ៊ុននាំចេញ
- ត្រួតពិនិត្យការងាររបស់អ្នកត្រួតពិនិត្យផ្ទៃក្នុងរបស់សហគមន៍កសិកម្ម តាមដានការងារ និងពង្រឹងសមត្ថភាពពួកគេ
- ប្រមូល ផ្ទៀងផ្ទាត់ និងបញ្ចូលទិន្នន័យរបស់អ្នកត្រួតពិនិត្យផ្ទៃក្នុង និងទំនាក់ទំនងជាមួយស្ថាប័នផ្តល់វិញ្ញាបនបត្រ
- ត្រួតពិនិត្យមើលវិធានការកែតម្រូវ ដើម្បីទទួលបានវិញ្ញាបនបត្រសរីរាង្គ
- ផ្តល់ការណែនាំបច្ចេកទេសផ្សេងទៀតដល់សហគមន៍កសិកម្ម និងកសិករដើម្បីវាយតម្លៃ និងកែលំអគុណភាពកសិផល
- បំពេញភារកិច្ចផ្សេងៗទៀត (នឹងមានលម្អិតនៅក្នុងការពិពណ៌នាការងារ)
- រាយការណ៍ជូនប្រធានផ្នែកត្រួតពិនិត្យស្តង់ដារ។
- English - Good
- High School Diploma
- Bachelor's Degree in ផ្នែកកសិកម្ម ឬអភិវឌ្ឍជនបទ is preferred
- មានបទពិសោធន៍ក្នុងការងារត្រួតពិនិត្យគុណភាព/ការផ្តល់វិញ្ញាបនបត្រកាន់តែប្រសើរ
- មានបទពិសោធន៍ក្នុងផលិតកម្មដំណាំស្រូវ សណ្តែកដី ល្ង ដំឡូងមី ចន្ទី ខ្ញី។ល។
- មានចំណេះដឹងផ្នែកកុំព្យូទ័រ (Word, Excel, internet…)
- ចេះនិយាយ និងសរសេរភាសាអង់គ្លេសបានខ្លះៗ
- មានជំនាញសម្របសម្រួលល្អ
- អាចបំពេញការងារដោយឯករាជ្យ និងស្ម័គ្រចិត្តធ្វើការនៅតាមតំបន់ជនបទ។
ចំពោះបេក្ខជនដែលចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបរបស់ខ្លួន ដោយភ្ជាប់នូវលិខិតបញ្ជាក់ពីចំណាប់អារម្មណ៍មកសហភាពសហគមន៍កសិកម្មខេត្តព្រះវិហារ តាមរយៈអាសយដ្ឋានឬ ផ្ញើតាមអ៊ីម៉ែល ដែលបានផ្ដល់ជូននៅក្នុងព័ត៌មានលម្អិត។
បេក្ខជនដែលមានទីលំនៅអចិន្ត្រៃក្នុងខេត្តព្រះវិហារ និងតំបន់ (ស្រុកជ័យសែន) ត្រូវបានលើកទឹកចិត្តជាពិសេសឱ្យដាក់ពាក្យស្នើសុំបម្រើការងារនេះ។
បេក្ខជនជាប់ឈ្មោះសម្ភាសន៍នឹងត្រូវបានទាក់ទងតាមទូរស័ព្ទ។ ឯកសារដាក់ពាក្យសុំធ្វើការមិនត្រូវបានផ្តល់ជូនវិញឡើយ៕
Thanks, From Khmer Online Jobs Team
| Company : | Preah Vihear Mean Chey Union of Agricultural Cooperative |
| Email : | unionpmuac@gmail.com |
| Address : | Aekakpheap, Pal Hal Sangkat, Preah Vihear Municipality, Preah Vihear Province, Cambodia |
