គ្រូបង្រៀនរូបវិទ្យាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ for Smiling Gecko Education Campus
| For : | Cambodian Only |
| Categories : | Any major |
| Schedule : | |
| Sex : | Male, Female |
| Language : | English |
| Location : | Kampong Chhnang |
| Hiring : | 1 Position |
| Closing Date : | 25th July 2026 |
| Salary : |
Negotiable
|
| Experience : | Minimum 2 years |
| Degree : | Bachelor |
អង្គការតុកកែញញឹមកម្ពុជា (ត.ញ.ក)គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីស្របច្បាប់នៅឆ្នាំ ២០១៤។ អង្គការនេះអនុវត្តគម្រោងអភិវឌ្ឍន៍ជាចង្កោម ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដោយមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍កម្ពុជា តាមរយៈវិធីសាស្ត្រអភិវឌ្ឍន៍រួមបញ្ចូល និងគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍសហគមន៍ សហគ្រាសសង្គម និងសកម្មភាពវប្បធម៌។
វិស័យអប់រំ គឺជាគន្លឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមនីមួយៗ។ ដូច្នេះការផ្តល់ការអប់រំដល់កុមារមានសារៈសំខាន់បំផុតសម្រាប់គម្រោងអភិវឌ្ឍន៍រួមរបស់អង្គការតុកកែញញឹមកម្ពុជា។ សាលានៅក្នុងភូមិត្រូវបានជួសជុល និងកែលម្អឡើងវិញនៅឆ្នាំ ២០១៥។ នៅខែវិច្ឆិកា ឆ្នាំ ២០១៧ ត.ញ.កឬសាលារៀន ស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផឹស បានបើកដំណើរការដោយបែងចែកជាកម្រិតសាលាបឋមសិក្សា និងកម្រិតមត្តេយ្យសិក្សា។ បន្ទាប់មកសាលារៀន ស្មាយលីង ហ្គេខូ បានពង្រីកបន្ថែមកម្រិតវិទ្យាល័យ។ យើងកំពុងតែរៀបចំឲ្យសាលារៀនយើងទៅជាមជ្ឈមណ្ឌលអប់រំមួយសម្រាប់សិស្សប្រមាណ ១,១០០ នាក់ ដែលប្រើប្រាស់ជាគំរូមួយសម្រាប់ប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា។
អង្គការតុកកែញញឹមកម្ពុជា ឬសាលារៀន ស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផឹស ឬ គម្រោងសាលារៀនក្នុងភូមិ កំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ទេពកោសល្យ យកចិត្តទុកដាក់ និងផ្តោតលើសិស្សជាស្នូល ដើម្បីបំពេញតួនាទីដូចខាងក្រោម៖
- អាចបង្រៀនបានគ្រប់ថ្នាក់ចាប់ពីថ្នាក់ទី៧ ដល់ទី ១០
- ធ្វើការទៅតាមប្រតិទិនឆ្នាំសិក្សានៃសាលារៀន ស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផឹស
- ចូលរួមការប្រជុំនិងកម្មវិធីផ្សេងៗបានទៅតាមការស្នើសុំរបស់សាលា
- សហការធ្វើការងារជាក្រុមជាមួយគ្រូបង្រៀនផ្សេងៗទៀតនៅក្នុងអំឡុងម៉ោងបង្រៀនប្រចាំថ្ងៃឬពេលចប់ម៉ោងការងារ
- ធ្វើទំនាក់ទំនងជាមួយអាណាព្យាបាលដើម្បីផ្តល់ព័ត៌មានពីការសិក្សារបស់សិស្សប្រសិនបើចាំបាច់
- ធ្វើកិច្ចការនិងការទទួលខុសត្រូវផ្សេងៗដែលពាក់ព័ន្ធនឹងការបង្រៀនទៅតាមការចាំបាច់និងការស្នើសុំ។
- English - Good
- Bachelor's Degree in រូបវិទ្យា ឬសញ្ញាបត្រមានតម្លៃស្មើ
- មានបទពិសោធន៍បង្រៀនក្នុងកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យ for 2 years as a minimum
- មានសញ្ញាបត្រគរុកោសល្យ
- អាចនិយាយ និងយល់ភាសាអង់គ្លេសបាន
- ចេះប្រើប្រាស់បណ្តាញកម្មវិធីMicrosoft 365 Cloud Based-Word, Excel, OneDrive, Outlook និង Telegram, Zoom, Whats App។
- មានជំនាញទំនាក់ទំនងនិងអាចប្រាស្រ័យទាក់ទងគ្នាបានល្អជាមួយកុមារ
- គោរពពេលវេលាមានភាពអំណត់និងការទទួលខុសត្រូវខ្ពស់
ប្រសិនបើលោកអ្នកចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover Letter ភ្ជាប់ជាមួយនឹងការរំពឹងទុកប្រាក់បៀវត្សរបស់លោកអ្នក ទៅកាន់អ៊ីមែល ឬ អាសយដ្ឋានដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ចំណងជើង (Subject) នៃអ៊ីមែល ត្រូវសរសេរជាឈ្មោះមុខតំណែងដែលបានដាក់ពាក្យ។
ចំណាំ! មានតែបេក្ខជនដែលជាប់ជម្រើសបឋមប៉ុណ្ណោះ ដែលនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាសន៍។
Thanks, From Khmer Online Jobs Team
| Organization : | Smiling Gecko Education Campus |
| Email : | recruitment@smilinggecko-cambodia.org |
| Address : | Srae Sar, Tbaeng Khpos Commune, Sameakki Mean Chey District, Kampong Chhnang Province, Cambodia |
| Website : |
http://www.smilinggecko.ch/en/ |
