ជំនួយការគ្រូបង្រៀន for Smiling Gecko Education Campus
| For : | Cambodian Only |
| Categories : | Any major |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | Khmer, English |
| Location : | Kampong Chhnang |
| Hiring : | 1 Position |
| Closing Date : | 10th December 2026 |
| Salary : |
Negotiable
|
| Experience : | Minimum 1 year |
| Degree : | Bachelor |
អង្គការតុកកែញញឹមកម្ពុជា (ត.ញ.ក) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីស្របច្បាប់នៅឆ្នាំ ២០១៤។ អង្គការនេះអនុវត្តគម្រោងអភិវឌ្ឍន៍ជាចង្កោម ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដោយមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍កម្ពុជា តាមរយៈវិធីសាស្ត្រអភិវឌ្ឍន៍រួមបញ្ចូល និងគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍសហគមន៍ សហគ្រាសសង្គម និងសកម្មភាពវប្បធម៌។
វិស័យអប់រំ គឺជាគន្លឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមនីមួយៗ។ ដូច្នេះការផ្តល់ការអប់រំដល់កុមារមានសារៈសំខាន់បំផុតសម្រាប់គម្រោងអភិវឌ្ឍន៍រួមរបស់អង្គការតុកកែញញឹមកម្ពុជា។ សាលានៅក្នុងភូមិត្រូវបានជួសជុល និងកែលម្អឡើងវិញនៅឆ្នាំ ២០១៥។ នៅខែវិច្ឆិកា ឆ្នាំ ២០១៧ ត.ញ.ក ឬសាលារៀន ស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផឹស បានបើកដំណើរការដោយបែងចែកជាកម្រិតសាលាបឋមសិក្សា និងកម្រិតមត្តេយ្យសិក្សា។ បន្ទាប់មកសាលារៀន ស្មាយលីង ហ្គេខូ បានពង្រីកបន្ថែមកម្រិតវិទ្យាល័យ។ យើងកំពុងតែរៀបចំឲ្យសាលារៀនយើងទៅជាមជ្ឈមណ្ឌលអប់រំមួយសម្រាប់សិស្សប្រមាណ ១,១០០ នាក់ ដែលប្រើប្រាស់ជាគំរូមួយសម្រាប់ប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា។
អង្គការតុកកែញញឹមកម្ពុជា ឬសាលារៀន ស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផឹស កំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ទេពកោសល្យ យកចិត្តទុកដាក់ និងផ្តោតលើសិស្សជាស្នូល ដើម្បីបំពេញតួនាទីដូចខាងក្រោម៖
- អនុវត្តតាមការណែនាំរបស់គ្រូ។
- ជួយគាំទ្រកុមារក្នុងសកម្មភាពសិក្សាប្រចាំថ្ងៃ។
- ធានាឱ្យកុមារមានសុវត្ថិភាព និងចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្រ។
- សហការបានល្អជាមួយគ្រូ និង បុគ្គលិកផ្សេងទៀត (បង្រៀនជាមួយគ្រូជាក្រុមនៅក្នុងថ្នាក់)។
- អាចចូលរួមការប្រជុំជាមួយនាយិការទៅតាមកាលកំណត់។
- Khmer - Good
- English - Medium
- High School Diploma as a minimum
- Bachelor's Degree is preferred
- មានបទពិសោធន៍ធ្វើជំនួយការ for 1 year as a minimum
- ភាសាអង់គ្លេសអាចនិយាយបានខ្លះៗ។
- ចេះប្រើប្រាស់កុំព្យូទ័ទៅលើកម្មវិធី Microsoft 365 (Cloud based Word ,Excell, Power point,OneDrive Outlook,Zoom and Email).
- ប្រសិនបើលោកអ្នកចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover Letter ភ្ជាប់ជាមួយនឹងការរំពឹងទុកប្រាក់បៀវត្សរបស់លោកអ្នក ទៅកាន់ព័ត៌មានលម្អិតខាងក្រោម៖
- ចំណងជើង (Subject) នៃអ៊ីមែល ត្រូវសរសេរជាឈ្មោះមុខតំណែងដែលបានដាក់ពាក្យ។
- ផ្ញើទៅកាន់អាសយដ្ឋានអ៊ីម៉ែល ដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនងលម្អិត។
- ចំណាំ! មានតែបេក្ខជនដែលជាប់ជម្រើសបឋមប៉ុណ្ណោះ ដែលនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាសន៍។
Thanks, From Khmer Online Jobs Team
| Organization : | Smiling Gecko Education Campus |
| Email : | recruitment@smilinggecko-cambodia.org |
| Address : | Srae Sar, Tbaeng Khpos Commune, Sameakki Mean Chey District, Kampong Chhnang Province, Cambodia |
| Website : |
http://www.smilinggecko.ch/en/ |
