គ្រូបង្រៀនកម្រិតបឋមសិក្សា for Smiling Gecko Education Campus

For : Cambodian Only
Categories : Any major
Schedule : Full time job
Sex : Male, Female
Language : English
Location : Kampong Chhnang
Hiring : 6 Positions
Closing Date : 07th November 2026
Salary :
Negotiable
Experience : Minimum 2 years
Degree : Bachelor
Job Description

អង្គការ​តុកកែ​ញញឹម​កម្ពុជា​ (ត.ញ.ក)គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ ដែល​បាន​ចុះបញ្ជី​ស្រប​ច្បាប់​នៅ​ឆ្នាំ​ ២០១៤។ អង្គការ​នេះ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជា​ចង្កោម​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ ដោយមាន​គោលបំណង​លើក​កម្ពស់​ជីវភាពរស់នៅ​របស់​សហគមន៍​កម្ពុជា​ តាមរយៈ​វិធីសាស្ត្រ​អភិវឌ្ឍន៍​រួមបញ្ចូល​ និង​គ្រប់ជ្រុងជ្រោយ​ ដែល​រួមបញ្ចូល​ការអប់រំ​ ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ការ​អភិវឌ្ឍ​សហគមន៍​ សហគ្រាស​សង្គម​ និង​សកម្មភាព​វប្បធម៌​។

វិស័យ​អប់រំ​ គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​នីមួយ​ៗ។ ដូច្នេះ​ការ​ផ្តល់ការអប់រំ​ដល់កុមារ​មាន​សារៈសំខាន់​បំផុត​សម្រាប់​គម្រោង​អភិវឌ្ឍន៍​រួម​របស់​អង្គការ​តុកកែ​ញញឹម​កម្ពុជា​។ សាលា​នៅ​ក្នុង​ភូមិ​ត្រូវ​បាន​ជួសជុល​ និង​កែ​លម្អ​ឡើងវិញ​នៅ​ឆ្នាំ​ ២០១៥។ នៅ​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧ ត.ញ.កឬសាលារៀន​ ស្មា​យលីង​ ហ្គេ​ខូ អេឌូខេ​សិន​ ខេ​មផឹស បាន​បើក​ដំណើរការ​ដោយ​បែងចែក​ជា​កម្រិត​សាលាបឋមសិក្សា​ និង​កម្រិត​មត្តេយ្យសិក្សា​។ បន្ទាប់មក​សាលារៀន​ ស្មា​យលីង​ ហ្គេ​ខូ បាន​ពង្រីក​បន្ថែម​កម្រិត​វិទ្យាល័យ​។ យើង​កំពុងតែ​រៀបចំ​ឲ្យ​សាលារៀន​យើង​ទៅជា​មជ្ឈមណ្ឌល​អប់រំ​មួយ​សម្រាប់​សិស្ស​ប្រមាណ​ ១,១០០ នាក់​ ដែល​ប្រើប្រាស់​ជា​គំរូ​មួយ​សម្រាប់​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេសកម្ពុជា​។

អង្គការ​តុកកែ​ញញឹម​កម្ពុជា​ ឬសាលារៀន​ ស្មា​យលីង​ ហ្គេ​ខូ អេឌូខេ​សិន​ ខេ​មផឹស កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ទេពកោសល្យ​ យកចិត្តទុកដាក់​ និង​ផ្តោត​លើសិស្សជាស្នូល ដើម្បី​បំពេញ​តួនាទី​ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • អាច​បង្រៀន​បាន​គ្រប់​ថ្នាក់​ចាប់ពី​ថ្នាក់ទី​ ១ ដល់​ទី​ ៦
  • ធ្វើការ​ទៅតាម​ប្រតិទិន​ឆ្នាំ​សិក្សា​នៃ​​សាលារៀន ស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផឹស
  • ចូលរួម​ការប្រជុំ​ និងកម្មវិធីផ្សេងៗបាន​ទៅតាម​ការ​ស្នើសុំ​របស់​សាលា​
  • សហការ​ធ្វើការងារ​ជា​ក្រុម​ជាមួយ​គ្រូបង្រៀនផ្សេងៗទៀត​នៅ​ក្នុងអំឡុង​ម៉ោង​បង្រៀន​ប្រចាំថ្ងៃ​ ឬពេលចប់ម៉ោងការងារ
  • ធ្វើ​ទំនាក់ទំនង​ជាមួយ​អាណាព្យាបាល​ដើម្បី​ផ្តល់ព័ត៌មាន​ពី​ការសិក្សា​របស់​សិស្ស​ប្រសិនបើ​ចាំបាច់​
  • ធ្វើ​កិច្ចការ​និង​ការទទួលខុសត្រូវ​ផ្សេង​ៗដែល​ពាក់ព័ន្ធ​នឹង​ការ​បង្រៀន​ទៅតាម​ការចាំបាច់​និង​ការ​ស្នើសុំ​។
Job Requirements
Languages:
  • English - Good
Qualifications:
  • Bachelor's Degree in វិទ្យាសាស្រ្តសង្គម ឬវិទ្យាសាស្រ្តពិត
Work History:
  • មាន​បទពិសោធន៍​បង្រៀន​ក្នុងកម្រិត​បឋម​សិក្សាយ៉ាងតិច for 2 years
Skills & Knowledge:General & Technical Skills
  • មានសញ្ញាបត្រ​គរុកោសល្យ​
  • អាចនិយាយ និងយ​ល់ភាសា​អង់គ្លេស​បាន​
  • ចេះ​ប្រើប្រាស់បណ្តាញកម្មវិធី ​​Microsoft 365 Cloud Based-Word, Excel,​ OneDrive, Outlook និង Telegram, Zoom។
Soft Skills
  • មាន​ជំនាញ​ទំនាក់ទំនង​និង​អាច​ប្រាស្រ័យ​ទាក់ទង​បាន​ល្អជា​មួយ​កុមារ​
  • គោរព​ពេលវេលា​ មាន​ភាព​អំណត់​ និង​ការទទួលខុសត្រូវ​ខ្ពស់​
How to Apply?

ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV) និង​ Cover Letter ភ្ជាប់​ជាមួយនឹង​ការ​រំពឹង​ទុក​ប្រាក់​បៀវត្ស​របស់​លោកអ្នក​ ទៅកាន់​ដែល​មាននៅ​ក្នុង​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​។

ចំណងជើង​ (Subject) នៃ​អ៊ី​មែ​ល ត្រូវ​សរសេរ​ជា​ឈ្មោះ​មុខតំណែង​ដែល​បាន​ដាក់ពាក្យ​។

ចំណាំ​! មានតែ​បេក្ខជន​ដែលជា​ប់ជម្រើស​បឋម​ប៉ុណ្ណោះ​ ដែល​នឹង​ត្រូវ​បាន​ទាក់ទង​សម្រាប់​ការ​សម្ភាសន៍​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Smiling Gecko Education Campus
Email : recruitment@smilinggecko-cambodia.org
Address : Srae Sar, Tbaeng Khpos Commune, Sameakki Mean Chey District, Kampong Chhnang Province, Cambodia
Website : http://www.smilinggecko.ch/en/
Other Opening Jobs from Smiling Gecko Education Campus
Sponsored
Similar jobs
Loading