ជំនួយការគ្រូបង្រៀន for Smiling Gecko Education Campus

For : Cambodian Only
Categories : Any major
Schedule : Full time job
Sex : Male, Female
Language : English
Location : Kampong Chhnang
Hiring : 1 Position
Closing Date : 07th November 2026
Salary :
Negotiable
Experience : Minimum 1 year
Degree : Bachelor
Job Description

អង្គការ​តុកកែ​ញញឹម​កម្ពុជា​ (ត.ញ.ក)គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ ដែល​បាន​ចុះបញ្ជី​ស្រប​ច្បាប់​នៅ​ឆ្នាំ​ ២០១៤។ អង្គការ​នេះ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជា​ចង្កោម​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ ដោយមាន​គោលបំណង​លើក​កម្ពស់​ជីវភាពរស់នៅ​របស់​សហគមន៍​កម្ពុជា​ តាមរយៈ​វិធីសាស្ត្រ​អភិវឌ្ឍន៍​រួមបញ្ចូល​ និង​គ្រប់ជ្រុងជ្រោយ​ ដែល​រួមបញ្ចូល​ការអប់រំ​ ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ការ​អភិវឌ្ឍ​សហគមន៍​ សហគ្រាស​សង្គម​ និង​សកម្មភាព​វប្បធម៌​។

វិស័យ​អប់រំ​ គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​នីមួយ​ៗ។ ដូច្នេះ​ការ​ផ្តល់ការអប់រំ​ដល់កុមារ​មាន​សារៈសំខាន់​បំផុត​សម្រាប់​គម្រោង​អភិវឌ្ឍន៍​រួម​របស់​អង្គការ​តុកកែ​ញញឹម​កម្ពុជា​។ សាលា​នៅ​ក្នុង​ភូមិ​ត្រូវ​បាន​ជួសជុល​ និង​កែ​លម្អ​ឡើងវិញ​នៅ​ឆ្នាំ​ ២០១៥។ នៅ​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧ ត.ញ.កឬសាលារៀន​ ស្មា​យលីង​ ហ្គេ​ខូ អេឌូខេ​សិន​ ខេ​មផឹស បាន​បើក​ដំណើរការ​ដោយ​បែងចែក​ជា​កម្រិត​សាលាបឋមសិក្សា​ និង​កម្រិត​មត្តេយ្យសិក្សា​។ បន្ទាប់មក​សាលារៀន​ ស្មា​យលីង​ ហ្គេ​ខូ បាន​ពង្រីក​បន្ថែម​កម្រិត​វិទ្យាល័យ​។ យើង​កំពុងតែ​រៀបចំ​ឲ្យ​សាលារៀន​យើង​ទៅជា​មជ្ឈមណ្ឌល​អប់រំ​មួយ​សម្រាប់​សិស្ស​ប្រមាណ​ ១,១០០ នាក់​ ដែល​ប្រើប្រាស់​ជា​គំរូ​មួយ​សម្រាប់​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេសកម្ពុជា​។

អង្គការ​តុកកែ​ញញឹម​កម្ពុជា​ ឬសាលារៀន​ ស្មា​យលីង​ ហ្គេ​ខូ អេឌូខេ​សិន​ ខេ​មផឹស កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ទេពកោសល្យ​ យកចិត្តទុកដាក់​ និង​ផ្តោត​លើសិស្សជាស្នូល ដើម្បី​បំពេញ​តួនាទី​ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • អនុវត្តតាមការណែនាំរបស់គ្រូ។
  • ជួយគាំទ្រកុមារក្នុងសកម្មភាពសិក្សាប្រចាំថ្ងៃ។
  • ធានាឱ្យកុមារមានសុវត្ថិភាព និង​ចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្រ។
  • សហការបានល្អជាមួយគ្រូ និង​ បុគ្គលិកផ្សេងទៀត (បង្រៀនជាមួយគ្រូជាក្រុមនៅក្នុងថ្នាក់)។
  • អាចចូលរួមការប្រជុំជាមួយនាយិការទៅតាមកាលកំណត់។
Job Requirements
Languages:
  • English - Medium
Qualifications:
  • High School Diploma as a minimum
  • Bachelor's Degree is preferred
Work History:
  • មានបទពិសោធន៍ធ្វើជំនួយការ for 1 year as a minimum
Skills & Knowledge:General & Technical Skills
  • ភាសាអង់គ្លេសអាចនិយាយបានខ្លះៗ។
  • ចេះប្រើប្រាស់កុំព្យូទ័ទៅលើកម្មវិធី Microsoft 365 (Cloud based Word ,Excell, Power point,​OneDrive Outlook,​Zoom and Email).
How to Apply?

ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV) និង​ Cover Letter ភ្ជាប់​ជាមួយនឹង​ការ​រំពឹង​ទុក​ប្រាក់​បៀវត្ស​របស់​លោកអ្នក​ ទៅកាន់​ដែល​មាននៅ​ក្នុង​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​។

ចំណងជើង​ (Subject) នៃ​អ៊ី​មែ​ល ត្រូវ​សរសេរ​ជា​ឈ្មោះ​មុខតំណែង​ដែល​បាន​ដាក់ពាក្យ​។

ចំណាំ​! មានតែ​បេក្ខជន​ដែលជា​ប់ជម្រើស​បឋម​ប៉ុណ្ណោះ​ ដែល​នឹង​ត្រូវ​បាន​ទាក់ទង​សម្រាប់​ការ​សម្ភាសន៍​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Smiling Gecko Education Campus
Email : recruitment@smilinggecko-cambodia.org
Address : Srae Sar, Tbaeng Khpos Commune, Sameakki Mean Chey District, Kampong Chhnang Province, Cambodia
Website : http://www.smilinggecko.ch/en/
Other Opening Jobs from Smiling Gecko Education Campus
Sponsored
Similar jobs
Loading