ជំនួយការកម្មវិធីសិក្សាផ្នែកភាសាខ្មែរ for Smiling Gecko Education Campus
| For : | Cambodian Only |
| Categories : | Any major |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | English |
| Location : | Kampong Chhnang |
| Hiring : | 1 Position |
| Closing Date : | 07th November 2026 |
| Salary : |
Negotiable
|
| Experience : | Minimum 2 years |
| Degree : | Bachelor |
អង្គការតុកកែញញឹមកម្ពុជា (ត.ញ.ក)គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីស្របច្បាប់នៅឆ្នាំ ២០១៤។ អង្គការនេះអនុវត្តគម្រោងអភិវឌ្ឍន៍ជាចង្កោម ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដោយមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍កម្ពុជា តាមរយៈវិធីសាស្ត្រអភិវឌ្ឍន៍រួមបញ្ចូល និងគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍសហគមន៍ សហគ្រាសសង្គម និងសកម្មភាពវប្បធម៌។
វិស័យអប់រំ គឺជាគន្លឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមនីមួយៗ។ ដូច្នេះការផ្តល់ការអប់រំដល់កុមារមានសារៈសំខាន់បំផុតសម្រាប់គម្រោងអភិវឌ្ឍន៍រួមរបស់អង្គការតុកកែញញឹមកម្ពុជា។ សាលានៅក្នុងភូមិត្រូវបានជួសជុល និងកែលម្អឡើងវិញនៅឆ្នាំ ២០១៥។ នៅខែវិច្ឆិកា ឆ្នាំ ២០១៧ ត.ញ.កឬសាលារៀន ស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផឹស បានបើកដំណើរការដោយបែងចែកជាកម្រិតសាលាបឋមសិក្សា និងកម្រិតមត្តេយ្យសិក្សា។ បន្ទាប់មកសាលារៀន ស្មាយលីង ហ្គេខូ បានពង្រីកបន្ថែមកម្រិតវិទ្យាល័យ។ យើងកំពុងតែរៀបចំឲ្យសាលារៀនយើងទៅជាមជ្ឈមណ្ឌលអប់រំមួយសម្រាប់សិស្សប្រមាណ ១,១០០ នាក់ ដែលប្រើប្រាស់ជាគំរូមួយសម្រាប់ប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា។
អង្គការតុកកែញញឹមកម្ពុជា ឬសាលារៀន ស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផឹស កំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ទេពកោសល្យ យកចិត្តទុកដាក់ និងផ្តោតលើសិស្សជាស្នូល ដើម្បីបំពេញតួនាទីដូចខាងក្រោម៖
- ចូលរួមរៀបចំកាលវិភាគ និងធ្វើវឌ្ឍនភាពទៅលើកម្មវិធីសិក្សាជាមួយប្រធានសម្របសម្រួលកម្មវិធី។
- ជួយគាំទ្រដល់ការបណ្តុះបណ្តាលផ្ទៃក្នុងសាលាសម្រាប់គ្រូ។
- អាចបង្រៀនជំនួសបានក្នុងករណីមានគ្រូអវត្តមាន (កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ)។
- ធ្វើការទៅតាមប្រតិទិនឆ្នាំសិក្សានៃសាលារៀន ស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផឹស
- ចូលរួមការប្រជុំនិងកម្មវិធីផ្សេងៗបានទៅតាមការស្នើសុំរបស់សាលា។
- ការធ្វើការងារជាក្រុមជាមួយគ្រូបង្រៀនផ្សេងៗទៀតនៅក្នុងអំឡុងម៉ោងធ្វើការជាប្រចាំថ្ងៃ ឬក្រៅម៉ោងធ្វើការ។
- រាយការណ៍ជូនប្រធានសម្របសម្រួលកម្មវិធីសិក្សាខ្មែរ។
- ជួយប្រមូលឯកសារពីគ្រូបង្រៀន។
- ជួយត្រួតពិនិត្យប្រព័ន្ធតាមដានកាសិក្សារបស់សិស្ស ព្រមទាំងជួយពិនិត្យកាលបរិច្ឆេទកិច្ចតែងការគ្រូបង្រៀនរៀងរាល់សប្តាហ៍។
- English - Medium
- Bachelor's Degree in អប់រំ ឬសញ្ញាបត្រមានតម្លៃស្មើ។
- មានបទពិសោធន៍ធ្វើជំនួយការកម្មវិធីសិក្សាខ្មែរ for 2 years as a minimum
- វិញ្ញាបនបត្រគរុកោសល្យ(វិធីសាស្រ្តបង្រៀន)។
- ភាសាអង់គ្លេសអាចនិយាយ និងប្រើប្រាស់បានខ្លះៗ។
- ចេះប្រើប្រាស់កុំព្យូទ័ទៅលើកម្មវិធី Microsoft 365 Cloud Based-Word, Excel, OneDrive, Outlook Telegram, Zoom, Whats App។
- មានការប្រាស្រ័យទាក់ទងជាមួយក្រុមការងារល្អ។
- មានភាពស្មោះត្រង់ នឹងទំនួលខុសត្រូវខ្ពស់។
ប្រសិនបើលោកអ្នកចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និង Cover Letter ភ្ជាប់ជាមួយនឹងការរំពឹងទុកប្រាក់បៀវត្សរបស់លោកអ្នក ទៅកាន់ដែលមាននៅក្នុងព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង។
ចំណងជើង (Subject) នៃអ៊ីមែល ត្រូវសរសេរជាឈ្មោះមុខតំណែងដែលបានដាក់ពាក្យ។
ចំណាំ! មានតែបេក្ខជនដែលជាប់ជម្រើសបឋមប៉ុណ្ណោះ ដែលនឹងត្រូវបានទាក់ទងសម្រាប់ការសម្ភាសន៍។
Thanks, From Khmer Online Jobs Team
| Organization : | Smiling Gecko Education Campus |
| Email : | recruitment@smilinggecko-cambodia.org |
| Address : | Srae Sar, Tbaeng Khpos Commune, Sameakki Mean Chey District, Kampong Chhnang Province, Cambodia |
| Website : |
http://www.smilinggecko.ch/en/ |
