ជំនួយការគ្រូបង្រៀន for Paññāsāstra International School

For : Cambodian Only
Categories : Any major
Schedule :
Sex : Male, Female
Language : English
Location : Phnom Penh
Hiring : 2 Positions
Closing Date : 25th June 2026
Salary :
Negotiable
Experience : Minimum 2 years
Degree : Bachelor
Job Description

We are looking for qualified candidate to fill for the position below.

Job Responsibilities & Duties
  • ការគាំទ្រការបង្រៀន និងការរៀនសូត្រ
  • ជួយគ្រូបន្ទុកថ្នាក់ក្នុងការអនុវត្តមេរៀនតាមផែនការសិក្សារបស់សាលា ឬតាម Course Outline។
  • គាំទ្រការបង្រៀនតាមក្រុមតូចៗ ឬឯកជនសម្រាប់សិស្សដែលត្រូវការជំនួយបន្ថែមតាមការចាត់ចែង។
  • រៀបចំសម្ភារៈសិក្សា ធនធាន បទបង្ហាញ និងការរៀបចំសកម្មភាពផ្សេងៗ។
  • ពង្រឹងការណែនាំ តាមដានការងារសិស្ស និងគាំទ្រការប្រែប្រួលតាមសមត្ថភាព។
  • ការគ្រប់គ្រងថ្នាក់ និងរបៀបប្រចាំថ្ងៃ
  • ជួយរក្សា និងបង្កើតបរិយាកាសថ្នាក់រៀនឱ្យមានសុវត្ថិភាព មានរបៀបរៀបរយ និងបង្ហាញការគោរពគ្នាទៅវិញទៅមក។
  • គ្រប់គ្រងសកម្មភាពប្រចាំថ្ងៃរបស់ថ្នាក់រៀន ដូចជា៖ ការចុះវត្តមានសិស្ស ការរៀបចំកម្មវិធីសិក្សា ការចេញ និងចូលបន្ទប់ទឹក ការរៀបចំសណ្ដាប់ធ្នាប់ពេលសិស្សបរិភោគអាហារ និងការសកម្មភាពផ្សេងៗរបស់សិស្សទាំងក្នុង និងក្រៅថ្នាក់រៀន។
  • គាំទ្រគ្រូបន្ទុកថ្នាក់ក្នុងការគ្រប់គ្រងអាកប្បកិរិយាសិស្ស ដោយអនុវត្តតាមគោលនយោបាយ និងវិធានការសាលា។
  • សុខុមាលភាព និងការត្រួតពិនិត្យសិស្ស
  • ត្រួតពិនិត្យសិស្សយ៉ាងប្រុងប្រយ័ត្នពេលរៀន ពេលសម្រាក ពេលបរិភោគអាហារ និងពេលផ្លាស់ប្ដូរសកម្មភាពផ្សេងៗក្នុងម៉ោងសិក្សា។
  • គាំទ្រការតម្រូវការសិស្សផ្នែកផ្លូវអារម្មណ៍ សង្គម និងរាងកាយ។
  • រាយការណ៍ភ្លាមៗនៅពេលមានបញ្ហា ឬករណីអាសន្នទៅគ្រូ ឬអ្នកគ្រប់គ្រង។
  • ការគាំទ្រដល់ផ្នែករដ្ឋបាល និងសិក្សាធិការ
  • ពិនិត្យការងារផ្ទះ រៀបចំកិច្ចការ រៀបចំ Portfolio សិស្ស និងរក្សាកំណត់ត្រាសិក្សារបស់សិស្ស។
  • ជួយរៀបចំសម្ភារៈសម្រាប់តេស្ត (បោះពុម្ព សម្ភារៈ ការជួយត្រួតពិនិត្យ)។
  • ជួយកត់ត្រាភស្តុតាងអំពីការរីកចម្រើនសិស្ស។
  • ការសហការជាមួយមាតាបិតាសិស្ស
  • ទំនាក់ទំនងជាមួយមាតាបិតាតាមការណែនាំរបស់គ្រូបន្ទុកថ្នាក់ ឬគណៈគ្រប់គ្រង។
  • ជួរសម្រួលដល់ការរៀបចំ ជំនួបរវាងមាតាបិតានិងគ្រូបង្រៀន និងសកម្មភាពទាក់ទងនឹងកាសិក្សា។
  • ការសហការផ្នែកអភិវឌ្ឍន៍វិជ្ជាជីវៈ
  • ចូលរួមប្រជុំបច្ចេកទេស ទាំងកម្មវិធី Mentoring និងវគ្គបណ្តុះបណ្តាល។
  • សហការជាមួយគ្រូបន្ទុកថ្នាក់ ជំនួយការគ្រូបង្រៀនផ្សេងទៀត និងគណៈគ្រប់គ្រដើម្បីគាំទ្រគុណភាពបង្រៀន។
  • ឆ្លុះបញ្ចាំងលើការងាររបស់ខ្លួន និងអភិវឌ្ឍជំនាញជាបន្ត។
  • ការពារកុមារ និងវប្បធម៌សាលា
  • អនុវត្តគោលនយោបាយការពារកុមារ វិធានការការពារ និង Code of Conduct 100%។
  • បង្ហាញគុណតម្លៃសាលា និងគាំទ្រព្រឹត្តិការណ៍វប្បធម៌នានារបស់សាលា។
  • ការគាំទ្រផ្នែកទីផ្សារ និងប្រតិបត្តិការ
  • ជួយក្នុងព្រឹត្តិការណ៍ទីផ្សារ Open House Academic Showcase និងពិធីផ្សេងៗ។
  • ជួយរៀបចំបន្ទប់សម្រាប់ព្រឹត្តិការណ៍ ឬភ្ញៀវរួមការងារ។
  • ការគ្រប់គ្រងហានិភ័យ និងការឆ្លើយតបអាសន្ន
  • អនុវត្តវិធានការទប់ស្កាត់ហានិភ័យទូទៅក្នុងថ្នាក់រៀន។
  • ចូលរួមក្នុងការហាត់សមការគ្រប់គ្រងហានិភ័យ និងគាំទ្រការឆ្លើយតបតាមការណែនាំរបស់គ្រូ។
Job Requirements
Languages:
  • English - Basic
Qualifications:
  • Bachelor's Degree in អប់រំ ឬជំនាញដែលពាក់ព័ន្ធ
Work History:
  • មានបទពិសោធន៍ for 1 to 2 years is preferred
Skills & Knowledge:General & Technical Skills
  • កំពុងសិក្សា ឬបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ ឬជំនាញដែលពាក់ព័ន្ធ
  • សញ្ញាបត្រ ឬវគ្គបណ្ដុះបណ្ដាលផ្នែកអប់រំកុមារតូច
  • បទពិសោធន៍ក្នុងការត្រួតពិនិត្យក្រុម ការថែរក្សា ឬជំនួយក្នុងថ្នាក់រៀន
  • មានជំនាញភាសាអង់គ្លេសមូលដ្ឋាន
Soft Skills
  • ជំនាញទំនាក់ទំនងល្អ
  • សមត្ថភាពគ្រប់គ្រងកុមារបានល្អ
  • មានវិន័យ រួសរាយរាក់ទាក់ និងមានទំនួលខុសត្រូវ
  • អាចសហការជាក្រុមបានល្អ
  • មានចំណេះដឹងអំពីសុវត្ថិភាព និងសុខុមាលភាពកុមារ
How to Apply?

Interested candidate please submit CV & Cover Letter by using the contact detail. Only shortlisted candidates will be notified.


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : Paññāsāstra International School
Email : recruitment@psis.edu.kh
Address : #9, Street 464, Phum 4, Sangkat Tuol Tumpung Ti Muoy, Khan Chamkar Mon, Phnom Penh, Cambodia
Website : https://www.psis.edu.kh/
Other Opening Jobs from Paññāsāstra International School
2 positions
Negotiable
25th June 2026
Phnom Penh
2 positions
Negotiable
25th June 2026
Phnom Penh
2 positions
Negotiable
25th June 2026
Phnom Penh
2 positions
Negotiable
25th June 2026
Phnom Penh
2 positions
Negotiable
25th June 2026
Phnom Penh
2 positions
Negotiable
25th June 2026
Phnom Penh
Sponsored
Similar jobs
Loading